ព័ត៌មានជាតិ
ដកបញ្ឈរជើងមេគយតំបន់៥ ព្រោះហេតុផលមួយ
មេគយចល័តតំបន់៥លោក ឈួន សោភាត្រូវបានដកបញ្ឈរជើងបណ្តោះអាសន្នបន្ទាប់ពីរងការរិះគន់ខ្លាំងៗរឿងចាប់រថយន្តអង្គភាពយោធាការពារព្រំដែនដែលបើកដោយលោក នាង រិទ្ធិឆ័យ អនុសេនីយ៍ត្រីដែលជាទាហានការពារព្រំដែនខេត្តបន្ទាយមានជ័យ ដែលបានធ្វើឲ្យទាហានរូបនេះតូចិត្តរត់ទៅចងកសម្លាប់ខ្លួន។
ប្រភព័ត៌មានពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករបានឲ្យដឹងថាលោក ឈួន សោភាត្រូវបានដកចេញពីតំណែង ដើម្បីស៊ើបស្រាវជ្រាវរករឿងពិត ដោយដាក់ជំនួសឲ្យលោក យឹម ផល្លីធ្វើជាប្រធានស្តីទី។
ក្រសួងការពារជាតិបានបញ្ជូនក្រុមការងារចុះស្រាវជ្រាវ ហើយរកឃើញថារថយន្តដែលគយចល័តតំបន់៥ចាប់នោះពិតជារថយន្តរបស់អង្គភាពដែលបានចុះបញ្ជីនៅអគ្គនាយកដ្ឋានសំភារៈ បច្ចេកទេសក្រសួងការពារជាតិប្រាកដមែន។
សូមរំឭកថា លោកអនុសេនីយ៍ត្រី នាង រិទ្ធិឆ័យ កាលពីថ្ងៃទី ១០ ខែកុម្ភៈ បានជួបគ្រោះថ្នាក់ចរាចរក្រោយមលោកបានដោះស្រាយរួចរាល់ហើយយករថយន្តទៅជួសជុលដោយខ្ចីលុយគេទៅធ្វើ លុះជួសជុលរថយន្តហើយមកអង្គភាពវិញ មិនបានពាក់ស្លាលេខដោយសាទើបចេញពីកន្លែងជួសជុល ក៏ត្រូវគយចល័តតំបន់៥ចាប់យករថយន្ត ទោះបីជាអង្គភាពបានស្នើសុំធានា នឹងមានឯកសារត្រឹមត្រូវ ក៏ខាងគយចល័តមិនព្រមឲ្យ ធ្វើឲ្យលោកអនុសេនីយ៍ត្រី នាង រិទ្ធិឆ័យ តូចិត្តបានសម្រេចចិត្តចងក សម្លាប់ខ្លួនឯងកាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ៕
អត្ថបទ៖ ឡេង ដេត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?