Connect with us

ព័ត៌មានជាតិ

បញ្ជូន​មេខ្យល់​ម្នាក់​ទៅ​តុលាការ និង​ពលករ​៧​នាក់ ទៅ​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​

បានផុស

នៅ

​នគរបាល​ការិយាល័យ ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​បញ្ជូន​មេខ្យល់​១​នាក់ ទៅ​តុលាការខេត្ត​បន្ទាយមានជ័យ ក្នុងករណី​ជូន​ពលករ​ឆ្លងដែន​ខុសច្បាប់ ​និង​៧​នាក់​ទៀត​ ជា​ពលករ​បញ្ជូន​ទៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២១​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី​ឧត្ដមសេនីយ៍ត្រី ឌី សុជាតិ ស្នងការ​ទទួល​ផែន​ការងារ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន បាន​ឲ្យ​ដឹង​ថា​ ការ​ឃាត់ខ្លួន​មេខ្យល់​នេះ ​តាម​បទបញ្ជា​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ​លោក​បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដល់​កម្លាំង​នគរបាល​ទាំង​ទាំងអស់​ ត្រូវ​ចុះ​បង្ក្រាប​មេខ្យល់ ​ដែល​លួច​ជូន​ពលករ​ឆ្លងដែន​យក​ទៅ​ធ្វើការ​នៅ​ស្រុក​ថៃ​ដោយ​ខុសច្បាប់ ទើប​នគរបាល​ស្រុក​ស្វាយចេក​ចុះ​ស្រាវជ្រាវ​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មេខ្យល់​បាន​១​នាក់ ឈ្មោះ ប៉ា សា​មិត្រ ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ចំការ​គ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយ​ពាក់ព័ន្ធ​នឹង​នាំ​មនុស្ស​ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ ត្រង់​ចំណុច​ភូមិ​ល្បើក​ស្វាយ ដំណាក់​កកោះ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ចំនួន​២​នាក់ ទី​១. ឈ្មោះ​ នុត សាវ​ណ្ណ អាយុ​២៥​ឆ្នាំ, ទី២. ​ឈ្មោះ វ៉ាន់​ថា ស្រីមុំ អាយុ​២៥​ឆ្នាំ​ ជា​ប្តី​ប្រពន្ធ​និង​គ្នា​បម្រុង​ជូន​ឆ្លងដែន​ទៅ​ប្រទេស​ថៃ។

​លោកស្រី​ឧ​ត្ត​ម​សេនីយ៍ ឌី សុជាតិ បានប​ញ្ជាក់​ទៀតថា ​បន្ត​មក​ទៀត​កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨០៧​ បាន​ជួបប្រទះ​ពលករ​ខ្មែរ​ចំនួន​៥​នាក់​ទៀត មកពី​ខេត្ត​កំពង់ធំ នៅ​ចំណុច​រង្វង់​មូល​បឹង​ត្រកួន ក្នុង​ភូមិ​សាស្ត្រ ភូមិ​បន្ទាយ​មាន​រឹទ្ធ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ពេល​សួរនាំ​ពួកគេ​ប្រាប់​ថា​ទៅ​ថៃ ហើយ​បាន​ធ្វើការ​ឃាត់ខ្លួន និង​ផ្តល់​ព័ត៌មាន​ឲ្យ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក មក​ទទួលយក​។ ចំពោះ​ពលករ​ទាំង​៧​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក វិទ្យាល័យ​សម្តេចឪ នៅ​ក្រុង​សិរីសោភ័ណ ព្រឹក​ថ្ងៃទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ​ផង​ដែរ ៕

អត្ថបទ៖ វ៉ាន់ ណា​ង

សូមចុចអាន៖ ​រដ្ឋមន្ត្រីសុខាភិបាលអំពាវនាវពលករខ្មែរកុំសម្រុកមកស្រុកកំណើតនៅចូលឆ្នាំខាងមុខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ  

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ៖ សាធារណជន​មាន​បំណង​ស្វែង​រក​ការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត»

សន្តិសុខសង្គម៦ ម៉ោង មុន

រយៈពេល ២ ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបថ្នាំញៀន ២០០ គីឡូក្រាម និងឃាត់ខ្លួនមុខសញ្ញា ១១ នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ៩ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ១៥ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ចរាចរណ៍១៤ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម