Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះឆេះរោងចក្រថ្នាំលាបមួយកន្លែងក្នុងទីក្រុង ឥណ្ឌា លេបត្របាក់មនុស្ស ១១ នាក់

បានផុស

នៅ

ទីភ្នាក់ងារសារព័ត៌មាន Press Trust of India បានរាយការណ៍ថា អគ្គិភ័យដ៏ធំមួយបានលេបត្របាក់រោងចក្រថ្នាំលាបមួយកន្លែងនៅក្នុងរដ្ឋធានីរបស់ប្រទេសឥណ្ឌា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១ នាក់ និងបណ្តាលឲ្យមនុស្ស ៤ នាក់ផ្សេងទៀតរងរបួស ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​ពន្លត់​អគ្គិភ័យ​បាន​ឲ្យ​ដឹង​ថា អគ្គិភ័យ​បាន​កើត​ឡើង​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​នៅ​ជាន់​ផ្ទាល់​ដី​នៃ​រោងចក្រ ប៉ុន្តែ​បាន​ឆក់​យកជីវិតជនរងគ្រោះ​នៅ​ជាន់​ខាងលើ ​ដោយ​សារតែគ្មាន​ផ្លូវ​ចេញ​ ។ អគារ​ដែល​ជា​ឃ្លាំង​ផ្ទុក​សារធាតុ​គីមី​នេះមាន​ទីតាំង​នៅ​តំបន់ Alipur ក្នុង​ភាគ​ខាងជើង​ទីក្រុង New Delhi ។

សាកសព​ជនរងគ្រោះ​ទាំង ១១ នាក់ត្រូវបាន​យកចេញពី​គំនរ​បាក់បែក បន្ទាប់ពី​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ២២ គ្រឿង​បាន​ពន្លត់​អណ្តាតភ្លើង អស់​រយៈពេល​ជាង ៥ ម៉ោង ខណៈរហូតមកកដល់ពេលនេះ ជន​រង​គ្រោះ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយទេ ហើយមូលហេតុពិតប្រាកដ​នៃ​ការឆាប​ឆេះ​នេះក៏​មិន​ទាន់​ដឹង​ច្បាស់ដូចគ្នា ។

គួរបញ្ជាក់ថា អគ្គីភ័យគឺជារឿងធម្មតាទៅហើយនៅក្នុងប្រទេសឥណ្ឌា ដោយសារតែការសាងសង់មិនគោរពតាមបទដ្ឋានសុវត្ថិភាព និងសំណង់ខុសច្បាប់ជាដើម ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម