Connect with us

ព័ត៌មានជាតិ

កម្លាំងចម្រុះខេត្តព្រះសីហនុ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះចំនួន ៦គោលដៅ ដើម្បីស្វែងរកបទល្មើស

បានផុស

នៅ

គណបញ្ជាការឯកភាពស្រុកក្រុងទាំង៥ ចំណុះខេត្តព្រះសីហនុ នៅយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ ដោយប្រើប្រាស់កម្លាំងសមត្ថកិច្ចចំរុះជិត ១០០នាក់ ដាក់ប៉ារាស់ចុះឆែកចំនួន ៦គោលដៅ នៅតាមភូមិ សាសសាស្ត្រក្នុងខេត្តព្រះសីហនុ ដើម្បីត្រួតពិនិត្យស្វែងរកបទល្មើស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា ប្រតិបត្តិការនេះ កម្លាំងរដ្ឋបាលចម្រុះបានធ្វើការពិនិត្យ រថយន្តតូច-ធំ ចំនួន ៧០០គ្រឿង ម៉ូតូ និង Passapp ចំនួន ៤០០គ្រឿង ដោយទទួលបានលទ្ធផល ដូចជា ធ្វើតេស្ដជាតិអាកុលចំនួន ៥៤នាក់ រកឃើញវិជ្ជមាន ១០នាក់ (ខ្មែរ)។ ធ្វើតេស្តរកសារធាតុញៀនចំនួន ៧៦នាក់ រកឃើញវិជ្ជមាន ៥នាក់ ជនជាតិខ្មែរ (អប់រំណែនាំ បញ្ជូនទៅមណ្ឌលកែប្រែ)។ ត្រួតពិនិត្យអាវុធជាតិផ្ទុះ លើថយន្តចំនួន ១៨៨គ្រឿង ( អាវុធឆ្លងកាត់គ្មាន)។ ឃាត់រក្សាទុកម៉ូតូ៤គ្រឿង ពាក់ព័ន្ធប្រើប្រាស់សារធាតុញៀន ១ករណី និងកែច្នៃស៊ីមាំងខុសបច្ចេកទេស និងគ្មានស្លាកលេខ និងផាកពិន័យអ្នកបើកបរម៉ូតូគ្មានមួក សុវត្ថិភាពចំនួន ៦នាក់ (ផាកពិន័យតាមគោលការណ៍)។ ​ព្រមទាំងឃាត់ខ្លួនបាន ១០នាក់ ក្នុងនោះចិន ២នាក់ និងវៀតណាម ១នាក់ ករណីរក្សាទុក ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន និងម្សៅក្រាមប្រភេទ Ferrari។

សូមបញ្ជាក់ថា នេះមិនមែនជាលើកទី១ នោះទេ ដែលគណៈបញ្ជាការឯកភាពស្រុក ក្រុងចំណុះ ខេត្តព្រះសីហនុ បានដាក់ពង្រាយកម្លាំងចម្រុះចុះត្រួតពិនិត្យ និងឆែកឆេរស្វែងរកបទល្មើសនៅតាមដងផ្លូវសាធារណៈ ដែលកិច្ចការនេះ រដ្ឋបាលស្រុក ក្រុង បានធ្វើសកម្មភាពជារាងរាល់យប់ និងជាច្រើនថ្ងៃមកហើយ ដោយក្នុង១យប់ៗ ក្រុមការងារចំរុះបានចាប់ និងឃាត់ខ្លួនជនសង្ស័យដែលពាក់ព័ន្ធបទល្មើសបានជាច្រើន។ ក្នុងនោះមានបទល្មើសគ្រឿងញៀន ការបើកបរម៉ូតូគ្មានពាក់មួកសុវត្ថិភាព និងការវាស់ជាតិអាកុល រកឃើញបទល្មើសមានចំនួនច្រើនផងដែរ៕

អត្ថបទ៖ ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម