កីឡា
បែករបស់ បឺត សង្ឃឹម មិនគួរបញ្ឈប់សម្រាប់ការប្រកួតខ្សែក្រវាត់
កីឡាករកម្ពុជា បឺត សង្ឃឹម ត្រូវបានគ្រូពេទ្យបញ្ឈប់ក្នុងទឹកទី១ ដោយសាររបួសបែកចិញ្ចើមសម្រាប់ការប្រកួតដណ្តើមខ្សែក្រវាត់មួយថៃ WBC អន្តរជាតិ ជាមួយកីឡាករថៃ Yothin នាល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅប្រទេសអូស្ត្រាលី។
ការវ៉ៃរបស់ បឺត សង្ឃឹម ពិតជាធ្វើបានល្អតាមរយៈការទាត់ជើងឆ្វេងដ៏មានប្រសិទ្ធភាព ប៉ុន្តែការវាយកែងរបស់កីឡាករថៃ Yothin បានធ្វើឲ្យនៅលើចិញ្ចើមដែលធ្វើឲ្យអាជ្ញាកណ្តាល និងគ្រូពេទ្យបញ្ឈប់ក្នុងទឹកទី១។ ទោះបីជាយ៉ាងណា ការបែកនេះមិនធំ ហើយក៏មិនហូរឈាមច្រើនដែរ។ វាគ្រាន់តែបើកនៅលើត្របកភ្នែក។
ការសម្រេចបញ្ឈប់របស់អាជ្ញាកណ្តាល និងគ្រូពេទ្យនេះបានធ្វើឲ្យអ្នកគាំទ្រទូទាំងប្រទេសខកចិត្តយ៉ាងខ្លាំង ពីព្រោះវាមិនសមសម្រាប់ការប្រកួតដណ្តើមខ្សែក្រវាត់។ នៅលើពិភពលោកមានការប្រកួតសំខាន់ៗ និងធំៗជាច្រើនដែលមានរបួសបែក ឬហើមប៉ោងធំធ្ងន់ធ្ងរទើបត្រូវបញ្ឈប់ ប៉ុន្តែប្រសិនបើរបួសតូច ស្ថានភាព និងស្មារតីរបស់កីឡាករនៅល្អគឺមិនងាយបញ្ឈប់ទេ ពីព្រោះជាការប្រកួតខ្សែក្រវាត់ ឬជើងឯក។
ផ្ទុយទៅវិញ ការបញ្ឈប់កីឡាករកម្ពុជា បឺត សង្ឃឹម ឲ្យចាញ់នៅពេលបែកតូច ហើយស្មារតីធម្មតាគឺជារឿងអាក្រក់មើលបំផុតក្នុងពិភពប្រដាល់។
បន្ទាប់ពីករណីនេះកើតឡើងបានធ្វើឲ្យអ្នកគាំទ្រមិនចិត្ត និងខកចិត្តយ៉ាងខ្លាំងចំពោះរបៀបនៃការរៀបចំប្រកួតរបស់គណៈកម្មការ 1774 Muaythai Promotions នៅប្រទេសអូស្ត្រាលី។ ជាមួយគ្នានេះ បឺត សង្ឃឹម បានចេញសារសុំទោសអ្នកគាំទ្រ ហើយក៏មានមហាជនជាច្រើនបានបញ្ចេញមតិពីការមិនពេញចិត្ត៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា