ព័ត៌មានអន្ដរជាតិ
រុស្ស៊ី វាយយកបានទីក្រុង Avdeyevka ១០០%
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានរាយការណ៍ទៅប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន អំពីការវាយយកបានទីក្រុង Avdeyevka មកគ្រប់គ្រងទាំងស្រុង។

តាមសេចក្តីរាយការណ៍របស់ Sputnik, ទីក្រុងដែលមានផ្ទៃក្រឡា៣១.៧៥គីឡូម៉ែត្រការ៉េមួយនេះ ត្រូវវាយយកបានក្នុងសមរភូមិ Tsentr ក្រោមការបញ្ជាដឹកនាំដោយលោកមេទ័ព Mordvichev។
ស្របពេលជាមួយគ្នានោះ ក្រសួងបានបន្ថែមថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ អ៊ុយក្រែនស្លាប់ទាហានជាង១៥០០នាក់សម្រាប់ការប្រយុទ្ធនៅទីនោះ ហើយកងកម្លាំងសមរភូមិ Tsentr របស់រុស្ស៊ី នឹងបន្តប្រតិបត្តិការវាយលុកបន្ថែមទៀត ដើម្បីរំដោះតំបន់ Donetsk ពីអ៊ុយក្រែន។

ពាក់ព័ន្ធសមរភូមិនៅ Avdeyevka នេះដែរ អ៊ុយក្រែននិយាយថា កងទ័ពរបស់ខ្លួនបានដកចេញហើយ ខណៈលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ហ្សេលេនស្គី បញ្ជាក់ថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង ក្នុងគោលបំណងជួយសង្គ្រោះជីវិតទាហាន បន្ទាប់ពីមានការឡោមព័ទ្ធដោយកងកម្លាំងរុស្ស៊ីអស់រយៈពេលជាច្រើនខែ។
សម្រាប់ការបរាជ័យរបស់អ៊ុយក្រែននៅទឹកដី Avdiivka លោក ហ្សេលេនស្គី បានស្តីបន្ទោសថា ដោយសារតែការផ្គត់ផ្គង់សព្វាវុធពីលោកខាងលិច មានការធ្លាក់ចុះ ទាំងដែលអ៊ុយក្រែន កំពុងជួបប្រទះនឹងការខ្វះខាតគ្រាប់រំសេវ ជាចម្បង។
ថ្លែងក្នុងសន្និសីទសន្តិសុខទីក្រុង Munich កាលពីថ្ងៃសៅរ៍ទី១៧ខែកុម្ភៈ លោក ហ្សេលេនស្គី ក៏ជំរុញឲ្យបណ្តាប្រទេសលោកខាងលិច ជួយអ៊ុយក្រែនដើម្បីយកឈ្នះរុស្ស៊ីផងដែរ។

លោកព្រមានថា មេដឹកនាំរុស្ស៊ីនឹងធ្វើឲ្យប៉ុន្មានឆ្នាំខាងមុខនេះ ជួបគ្រោះមហន្តរាយ សម្រាប់ប្រទេសជាច្រើនទៀតដូចជាអ៊ុយក្រែន ប្រសិនបើលោកខាងលិច មិនក្រោកឈរជាមួយទីក្រុងកៀវនៅក្នុងស្ថានភាពបច្ចុប្បន្ននេះទេនោះ។
សូមជម្រាប អ៊ុយក្រែនគឺពឹងផ្អែកយ៉ាងខ្លាំងលើការផ្គត់ផ្គង់អាវុធពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចផ្សេងទៀត ដើម្បីបន្តប្រយុទ្ធជាមួយរុស្ស៊ី។ យ៉ាងណាមិញ មួយរយៈចុងក្រោយនេះ សហរដ្ឋអាមេរិកកំពុងមានបញ្ហាជម្លោះនយោបាយ ដែលជាកត្តាមួយធ្វើឲ្យខកខានមិនបានផ្ដល់សព្វាវុធដល់អ៊ុយក្រែន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ដោយសារខ្វះខាតសព្វាវុធ ទីបំផុតអ៊ុយក្រែនសម្រេចចិត្តដកទ័ពចេញពីទីក្រុង Avdiivka

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ