Connect with us

ព័ត៌មានជាតិ

ក្រុម​​ហ៊ុនលក់គ្រឿងសំណង់ និងសម្ភារៈតុប​តែង​​គេហ​ដ្ឋាន​​អន្តរជាតិ Global House Cambodia ​សម្ពោធសាខា​ទី២ ក្រោយ​ទទួលបានសន្ទុះ​គាំទ្រ​​ខ្លាំង​នៅ​កម្ពុជា

បានផុស

នៅ

ក្រុម​​​ហ៊ុនលក់​​​គ្រឿងសំណង់ និងសម្ភារៈតុបតែងគេហដ្ឋាន​អន្តរជាតិ​ឈាន​មុខគេ​​ ​គ្លូប៊ល ហៅស៍ ខេមបូឌា (Global House Cambodia) ​​ដែល​​មាន​ទំនិញ​​ដ៏សម្បូរ​បែប​រហូត​ដល់​ទៅ​រាប់​លាន​មុខ បាន​​សម្ពោធ​សាខាទី២ របស់​ខ្លួន​នៅ​ក្រុង​បាត់​ដំបង ខេត្ត​បាត់​ដំបង ​ដែលជា​​ខេត្ត​ជង្រុក​ស្រូវ​​​​ដ៏ធំ​បំផុត​​មួយ​របស់​កម្ពុជា កាលពី​ថ្ងៃសៅរ៍ ទី១៧ ខែ​កុម្ភៈ ​កន្លង​​ទៅ ​​ក្នុងគោលបំណងផ្តល់ជម្រើសផលិតផលកាន់តែច្រើន ភាពងាយស្រួល និងបទ​ពិសោធន៍​ដ៏អស្ចារ្យទៅកាន់អតិថិជន​ បន្ទាប់ពី​ទទួល​បានសន្ទុះនៃការ​គាំទ្រ​​យ៉ាង​ខ្លាំង​ក្លា និង​​ឈរ​ជើង​យ៉ាង​រឹង​មាំ​នៅ​ទីផ្សា​រកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីសម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​សាខាទី២ ​ក្រុម​ហ៊ុន ​គ្លូប៊ល ហៅស៍ ខេមបូឌា ​​នេះ​​ មាន​ការ​​អញ្ជើញ​ចូលរួមពីឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់ ដែលជាម្ចាស់​ភាគហ៊ុនដ៏សំខាន់​​នៃក្រុមហ៊ុន គ្លូប៊ល ហៅស៍ ខេមបូឌា លោក អភិសិដ្ឋ រុជិកៀតកាំចន (Apisit Rujikeatkamjorn) ប្រធាន​អគ្គនាយកក្រុមហ៊ុន គ្លូប៊ល ហៅស៍ ខេមបូឌា ​និង​​សមាជិក​ក្រុមប្រឹក្សា​ភិបាល ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុម​ហ៊ុន​នេះ ដៃគូសហការ និង​ភ្ញៀវកិត្តិយសជាច្រើនទៀត​ផង​ដែរ។

នៅ​ក្នុង​កម្ម​វិធី​សម្ពោធសាខា​ទី២ ​នេះ​ ក៏​មាន​​​ការសម្តែង​របាំជូនពរ ​និង​ការចាក់​បញ្ចាំងវីដេអូខ្លីស្ដីអំពីក្រុមហ៊ុន គ្លូប៊ល ហៅស៍ ខេមបូឌា ផង​ដែរ។

ឯកឧត្តមអ្នកឧកញ៉ា លី យ៉ុងផាត់ បាន​ថ្លែង​ក្នុងពិធី​​នេះ​​​​​ថា “ ដើម្បីរក្សាបានអតិថិជនរបស់ខ្លួន ក្រុមហ៊ុន គ្លូប៊ល ហៅស៍  ខេមបូឌា មាន​គោលការណ៍ប្រកាន់ខ្ជាប់នូវប្រតិបត្តិការ​អាជីវកម្មប្រកបដោយនិរន្តរភាពដើម្បី​បម្រើផលប្រយោជន៍ប្រជាជនកម្ពុជា។ គោលការណ៍នេះបានធ្វើឱ្យអតិថិជន​មានទំនុកចិត្តខ្ពស់លើ​គុណភាពទំនិញ និងសេវាកម្មរបស់ក្រុមហ៊ុនដែលជាកត្តាកំណត់ជោគជ័យនៃអាជីវកម្ម។ ជោគជ័យរបស់​ក្រុមហ៊ុន គឺជាជោគជ័យរបស់អតិថិជន ក៏ដូចជាជោគជ័យ​របស់រាជរដ្ឋាភិបាលនៅក្នុងវិស័យ​សេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ជោគជ័យនេះក៏មិនអាចកាត់ផ្តាច់បានឡើយពីការគាំទ្រយ៉ាងពេញទំហឹង​ពីរាជរដ្ឋាភិបាល​ និងកត្តាសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះ និង​អំណោយផលយ៉ាងល្អបំផុត​ដល់ការវិនិយោគ។ ក្នុងន័យនេះ ក្រុមហ៊ុន LYP Group តែង​ចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល​ក្នុងការ​បោះទុនវិនិយោគ​ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរ​ ក៏ដូចជាការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ។ វត្តមានរបស់ គ្លូប៊ល ហៅស៍ ខេមបូឌា  សាខាទី២ ក្នុងខេត្តបាត់ដំបងនេះ គឺជាឧទាហរណ៍ស្រាប់”។

ទន្ទឹម​នឹង​នេះ​ដែរ លោក អភិសិដ្ឋ រុជិកៀតកាំចន (Apisit Rujikeatkamjorn) ប្រធាន​អគ្គនាយកក្រុមហ៊ុន គ្លូប៊ល ហៅស៍ ខេមបូឌា បាន​ថ្លែង​ក្នុងពិធី​នេះ​ដែរ​​​ថា “គ្លូប៊ល ហៅស៍ (Global House) គឺជាក្រុ​មហ៊ុនថៃដំបូង​គេបង្អស់ដែលនាំយកគំនិតច្នៃប្រឌិតប្រព័ន្ធពាណិជ្ជកម្មទំនើបបែប (Modern Trade) មក​ប្រើប្រាស់ជាមួយហាងផ្គត់ផ្គង់គ្រឿងសំណង់បែបពីមុន ដោយផ្លាស់ប្តូរមកជាឃ្លាំងលក់ទំនិញ ឬហៅ​បានថា​​ Warehouse Store ដែលមានផ្គត់ផ្គង់ទំនិញគ្រឿងសំណង់ ស៊ីម៉ងត៍ ក្បឿងដំបូល ដែកសរសៃ ដែកទីប សម្ភារៈបន្ទប់ទឹក ការ៉ូ អំពូលភ្លើង ឧបករណ៍អគ្គិសនី សម្ភារៈអគ្គិសនី ទុយោ ម៉ាស៊ីនបូមទឹក ទ្វារបង្អួច និងឧបករណ៍ជាង ​រួមទាំងផលិតផលតុបតែងគេហដ្ឋាន ដែលមានទំនិញ​រាប់​លានមុខ​នៅក្នុងកន្លែងតែមួយ ដើម្បីសម្រួលដល់ភាពងាយស្រួលដល់អតិថិជនក្នុងការជ្រើសរើសទំនិញ”។

លោក​​ បាន​បន្ថែម​​ទៀតថា “លើសពីនេះ ក្រុមហ៊ុន គ្លូប៊ល ហៅស៍ ខេមបូឌា សាខាខេត្តបាត់ដំបង បាននាំយក​ប្រព័ន្ធ Automated Storage and Retrieval System ឬអាចហៅបានថា ជាប្រព័ន្ធ ASRS មកប្រើប្រាស់ដែលជាប្រព័ន្ធ​​រៀបចំឃ្លាំងស្តុកទំនិញដោយស្វ័យប្រវត្តិ ដោយគ្រប់គ្រងដោយ​ប្រព័ន្ធ Computer គ្រប់បែបយ៉ាងដែលឧបករណ៍ នេះ​ ចាត់ចែងរៀបចំទំនិញបានយ៉ាងលឿន ឆាប់រហ័ស ច្បាស់លាស់។ ចំណុចពិសេសនៃប្រព័ន្ធ ASRS គឺការផ្ទុកទំនិញបែបជាជួរបញ្ឈរ ជួយក្នុងការចាត់ចែងទីធ្លាសម្រាប់ស្តុក​ទុកទំនិញក្នុងឃ្លាំង និងកាត់បន្ថយពេលវេលាធ្វើការ ថែមទាំងអាចចែកចាយទំនិញដល់អតិថិជនបានលឿនជាងមុន”។

លោក​ បាន​បញ្ជាក់​​​​ថា ក្រុមហ៊ុន គ្លូប៊ល ហៅស៍ (ខេមបូឌា) ខូ អិលធីឌី (Global House (Cambodia) Co., LTD) បានតម្កល់ប្រាក់​ដើមទុន ដើម្បីចុះបញ្ជីចំនួនជាទឹកប្រាក់ 20 លានដុល្លារអាមេរិក ដែលមានក្រុមហ៊ុន សាយ៉ាម គ្លូប៊ល ហៅស៍ ចំកាត់ (SIAM GLOBAL HOUSE) ភាគីខាងថៃ ជាអ្នកកាន់​កាប់​ភាគ​ហ៊ុនចំនួន 55% និងភាគីកម្ពុជា ដែល​មានក្រុម​ហ៊ុន​របស់អ្នកឧកញ៉ា លី យ៉ុងផាត់ ជាអ្នកកាន់​កាប់​ភាគហ៊ុនចំនួន 45%។

គ្លូប៊ល ហៅស៍ (Global House) បានទទួលការជឿទុកចិត្តពីអតិថិជនទូទាំងប្រទេសថៃ អស់រយៈពេលជាង 26ឆ្នាំ និងបើកបានដំណើរការជាង 84សាខា។

សូមបញ្ជាក់​​ថា ​ក្រុម​​​ហ៊ុន ​គ្លូប៊ល ហៅស៍ ខេមបូឌា បាន​​ឈាន​​ជើង​ចូល​ទីផ្សារ​កម្ពុជា ដំបូង​​​តាមរយៈ​ការ​បើក​សម្ពោធ​​​សាខា​ទី១ ​របស់​​ខ្លួន​​នៅ​រាជធានី​ភ្នំពេញ អំឡុង​ឆ្នាំ​២០១៨ ពោល​គឺ​៦ឆ្នាំមុន​នេះ​៕

(អត្ថបទពាណិជ្ជកម្ម)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

សភា​បក្ស​ប្រឆាំង​​កូរ៉េ​ខាងត្បូង​​បោះឆ្នោត​ទម្លាក់​ប្រធានាធិបតីស្តីទី​ដែលកាន់​អំណាច​១៣ថ្ងៃ​​

សេចក្ដីជូនដំណឹង៦ នាទីutes មុន

អ្នកឧកញ៉ា ឃុន សៀ គោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលអំណរឆ្នាំថ្មី ឆ្នាំសកល ២០២៤

សន្តិសុខសង្គម១១ នាទីutes មុន

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យទុកពេល៧ថ្ងៃឲ្យអ្នកសង់សំណង់រំលោភចំណីផ្លូវរុះរើចេញ

ព័ត៌មានជាតិ១៤ នាទីutes មុន

មេសហជីព ជំរុញកម្មករខិតខំបំពេញការងារបន្ថែមទៀត ដើម្បីបង្កើនផលិតភាពការងារ កាន់តែប្រសើរ ឆ្លើយតបប្រាក់ឈ្នួលថ្មី

ជីវិតកម្សាន្ដ១៨ នាទីutes មុន

ព្រាប សុវត្ថិ នាំយកតួអង្គយក្ខឡើងឆាកតន្ត្រី បំផុសការគាំទ្រល្ខោនបាសាក់ខ្មែរ

Sokha Hotels

ព័ត៌មានពេញនិយម