Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងសាធារណការ​ ចុះ​ពិនិត្យទីតាំង​ស្ពាន​ឆ្លង​ទន្លេនៅព្រែកប្រា មុន​​បើកការដ្ឋាន​សាងសង់​នៅថ្ងៃ​ស្អែក

បានផុស

នៅ

នៅព្រឹកមិញនេះ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន​ដឹកនាំគណៈប្រតិភូក្រសួងចុះពិនិត្យទីតាំងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ ដែល​​នឹង​ត្រៀម​បើកការដ្ឋាន​សាងសង់នៅថ្ងៃស្អែកនេះ​ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ស្ពានដែល​ប្រកាស​​សាងសង់​នេះ​មានប្រវែង ៨៤៥,៧០ម៉ែត្រ រួមទាំង​​ផ្លូវតភ្ជាប់ប្រវែងសរុប ៨០៤,៣០ ម៉ែត្រ តភ្ជាប់ពីសង្កាត់ចាក់អង្រែក្រោមនៃខណ្ឌមានជ័យ ទៅកាន់សង្កាត់ព្រែកប្រានៃខណ្ឌច្បារអំពៅ។ តាមរយៈ​សមិទ្ធផលស្ពានព្រែកប្រា​-ចាក់អង្រែ​ក្រោម​​ដែលនឹង​បើក​ការដ្ឋាន​សាងសង់​នៅថ្ងៃ​ស្អែកនេះ ​នឹងក្លាយជាស្ពានឆ្លងកាត់ទន្លេទី ៨ នៅ​ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ន​នៅ​ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ មាន​ស្ពានឆ្លងកាត់ទន្លេចំនួន ៧ ដែល​បាន​ដាក់​ឲ្យដំណើរការប្រើប្រាស់​រួមមាន៖

១. ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ជ្រោយចង្វារ
២. ស្ពានមិត្តភាពកម្ពុជា-ចិន ជ្រោយចង្វារ
៣. ស្ពានព្រះមុនីវង្ស ច្បារអំពៅ (ទី១)
៤. ស្ពានព្រះមុនីវង្ស ច្បារអំពៅ (ទី២)
៥. ស្ពានព្រែកព្នៅ មហាវិថីឈ្នះ ឈ្នះ ​​​​​​
៦. ស្ពានបេតុងខ្សែកាប ឆ្លងទន្លេសាប ប្ញស្សីកែវ
៧. ស្ពានបេតុងខ្សែកាប តភ្ជាប់តំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្រ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម