Connect with us

ព័ត៌មានអន្ដរជាតិ

២ប្រទេស ចេញមុខប្រឆាំងអ៊ុយក្រែនដាច់ខាត រឿងចង់ចូលណាតូ

បានផុស

នៅ

តាមសេចក្តីរាយការណ៍ពី Reuters កាលពីថ្ងៃសៅរ៍ទី១៧ខែកុម្ភៈ, ពេលនេះប្រទេសចំនួន២ បានចេញមុខវាយប្រហារអ៊ុយក្រែន រឿងចង់ចូលរួមជាមួយអង្គការណាតូ នោះគឺមានអ៊ីតាលីនិងហូឡង់។

(រូបថត៖ Flickr)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយករដ្ឋមន្ត្រីចាំផ្ទះហូឡង់ លោក Mark Rutte បាននិយាយក្នុងសន្និសីទសន្តិសុខទីក្រុង Munich ថា ការទទួលយកអ៊ុយក្រែនចូលណាតូ គឺមិនអាចទៅរួចទេ បើជម្លោះជាមួយរុស្ស៊ីនៅតែបន្ត។

ឆ្លើយតបទៅនឹងសំណួរថាតើបណ្តានាយករដ្ឋមន្ត្រីសហភាពអឺរ៉ុប នឹងគាំទ្រដោយផ្ទាល់ចំពោះសមាជិកភាពរបស់អ៊ុយក្រែន នៅឯកិច្ចប្រជុំកំពូលណាតូនាទីក្រុងវ៉ាស៊ីនតោន ក្នុងខែកក្កដាដែរឬអត់? លោកសង្កត់ធ្ងន់ថា ដរាបណា​សង្រ្គាម​កំពុង​ឆាបឆេះ អ៊ុយក្រែន​ច្បាស់ជាមិន​អាច​ក្លាយ​ជា​សមាជិក​ណាតូ​បានឡើយ។ នេះគឺជារឿងដែលយើងត្រូវប្រុងប្រយ័ត្នឲ្យមែនទែន។

នាយករដ្ឋមន្ត្រីចាំផ្ទះហូឡង់ លោក Mark Rutte (រូបថត៖ AFP)

ដោយឡែក រដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក Antonio Tajani ក៏និយាយដែរថា ការផ្តល់សមាជិកភាពណាតូដល់អ៊ុយក្រែន ទាំងដែលពួកគេកំពុងជាប់គាំងក្នុងជម្លោះជាមួយរុស្ស៊ី គឺពិតជាគ្រោះថ្នាក់ណាស់សម្រាប់មនុស្សគ្រប់គ្នា ហើយអាចបង្កឲ្យផ្ទុះសង្គ្រាមលោកទៀត។

ថ្លែងក្នុងសន្និសីទដូចគ្នានោះ លោក Tajani បានរំលឹកឡើងវិញថា ណាតូ កំពុងធ្វើការលើសមាជិកភាពអ៊ុយក្រែន ប៉ុន្តែចាំបាច់ត្រូវធ្វើសកម្មភាពដោយប្រយ័ត្នប្រយែងជាជាងធ្វើការសម្រេចចិត្តដោយចេតនា ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការសម្រេចបាននូវគោលដៅទាំងនេះ។

ស្របពេលជាមួយគ្នានោះ លោកព្រមានថា “និយាយដោយត្រង់ទៅ វាមានគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់គ្នា ពីព្រោះអ្នកកំពុងប្រយុទ្ធជាមួយរុស្ស៊ី ហើយសម្រាប់សមាជិកពេញសិទ្ធិរបស់ណាតូ នេះមានន័យថា សង្គ្រាមលោកលើកទី៣ហើយ”។

រដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក Antonio Tajani (រូបថត៖ AP)

សូមបញ្ជាក់ អ៊ុយក្រែនបានដាក់ពាក្យស្នើសុំធ្វើសមាហរណកម្ម ជាមួយផែនការសកម្មភាពសមាជិកណាតូក្នុងឆ្នាំ២០០៨ ហើយមួយទសវត្សរ៍ក្រោយមក ត្រូវបានដាក់បញ្ចូលក្នុងសមាជិកភាពរដ្ឋធម្មនុញ្ញរបស់ប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិក។

នៅឯកិច្ចប្រជុំកំពូលណាតូ ឆ្នាំមុនក្នុងទីក្រុង វីលនីញូស នៃប្រទេសលីទុយអានី, មេដឹកនាំប្លុកនេះលើកឡើងថា មានកន្លែងសមរម្យសម្រាប់អ៊ុយក្រែននៅក្នុងអង្គការណាតូ ប៉ុន្តែមិនបញ្ជាក់ពេលវេលាច្បាស់លាស់នោះទេ។

យ៉ាងណាមិញ រុស្ស៊ី ចាត់ទុកការពង្រីកណាតូឆ្ពោះទៅព្រំដែនរបស់ខ្លួន ថាជាការគំរាមកំហែងសន្តិសុខដ៏ធំ ខណៈប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន អះអាងថា មហាអំណាចលោកខាងលិចកំពុងប្រើអ៊ុយក្រែន ដើម្បីប្រឆាំងរុស្ស៊ី បន្ទាប់ពីការដួលរលំនៃសហភាពសូវៀត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ណាតូ ថា រុស្ស៊ី អាចវាយប្រហារគ្រប់គោលដៅនៅអឺរ៉ុប បើផ្ទុះសង្គ្រាម ជាមួយលោកខាងលិច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

កិច្ចប្រជុំ​ការិយាល័យ​អចិន្ត្រៃយ៍​លើក​ទី​១០២ សមាគម AIMF ប្រព្រឹត្តទៅ ដោយបាន​ពិនិត្យ​និង​អនុម័ត​របៀបវារៈ​សំខាន់​ចំនួន​៥​របស់​សមាគម

ព័ត៌មានជាតិ១០ ម៉ោង មុន

អាជ្ញាធរ​រាជធានី​ស្នើ​ឱ្យ​ប៉ូលិស​ដក​ដៃ​ចេញពី ការ​ផាកពិន័យ មក​ជួយ​សម្រួល​ស្ទះ​ចរាចរ​ណ៍​និង​ស្នើ​មិនឱ្យ​យកប្រាក់​លើ​ការ​ផ្ញើ​កង់​ម៉ូតូ​នៅ​តាម​មណ្ឌល​ប្រឡង​បាក់​ឌុប

ព័ត៌មានជាតិ១១ ម៉ោង មុន

អាជ្ញាធរឱ្យផ្អាកអាជីវកម្មថតចម្លង ភោជនីយដ្ឋាន ការដ្ឋានសំណង់ដែលបង្កការរំខានដល់មណ្ឌលប្រឡងបាក់ឌុប

ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីរ៉ែ និងថាមពល៖ទប់មិនឱ្យភ្លើងឡើងថ្លៃ ហើយបញ្ចុះតម្លៃជូនពលរដ្ឋ ជាគោលនយោបាយរបស់សម្ដេចធិបតី​

ព័ត៌មានជាតិ១៣ ម៉ោង មុន

សហជីព និង​កម្មករ​និយោជិត​នៅ​កម្ពុជា រំភើប​យ៉ាង​ខ្លាំង ក្រោយពី​កម្ពុជា​បំបែក​ឯតទគ្គកម្ម «​ការតាំង​បង្ហាញ​រថយន្ត​ទំនើប​ច្រើនជាងគេ​បំផុត​លើ​ពិភពលោក​»

Sokha Hotels

ព័ត៌មានពេញនិយម