ព័ត៌មានជាតិ
ហង់ជួន ណារ៉ុន ណែនាំអនុវត្តកម្មវិធីផ្ដល់ប្រឹក្សាការសិក្សា និងទីផ្សារការងារតាមប្រព័ន្ធអេឡិចត្រូនិក
ក្រសួងអប់រំយុវជន និងកីឡា បានចេញសេចក្ដីណែនាំស្ដីពីការអនុវត្តកម្មវិធីត្រីវិស័យនៅតាមគ្រឹះស្ថានមធ្យមសិក្សា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។
លោក ហង់ជួន ណារ៉ុន លើកឡើងថា កម្មវិធីផ្ដល់ប្រឹក្សាតាមប្រព័ន្ធអេឡិចត្រូនិកដែលមានឈ្មោះថា “ត្រីវិស័យ” (TreyVisay) ក្នុងគោលបំណងឱ្យសិស្សស្វ័យវាយតម្លៃអំពីបុគ្គលិកលក្ខណៈមុខរបរ និងឈ្វេងយល់អំពីព័ត៌មានគ្រឹះស្ថានសិក្សា និងទីផ្សារការងារ។
លោកបន្តថា ដើម្បីឱ្យសិស្សអនុវត្តកម្មវិធី “ត្រីវិស័យ” នៅតាមគ្រឹះស្ថានសិក្សាប្រកបដោយប្រសិទ្ធិភាព សូមមន្ទីរអប់រំយុវជន និងកីឡារាជធានីខេត្តទាំងអស់ផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់គ្រឹះស្ថានសិក្សាថ្នាក់ក្រោមឱវាទដើម្បីសិស្សានុសិស្សចូលប្រើប្រាស់កម្មវិធី “ត្រីវិស័យ” ប្រកបដោយប្រសិទ្ធភាព។ ត្រូវណែនាំគ្រឹះស្ថានមធ្យមសិក្សាក្រោមឱវាទរៀបចំផែនការអនុវត្តកម្មវិធី “ត្រីវិស័យ” ឱ្យបានគ្រប់កម្រិតថ្នាក់ និងត្រូវចូលរួមដោះស្រាយបញ្ហាប្រឈមផ្សេងៗជាមួយគ្រឹះស្ថានសិក្សាក្នុងការប្រើប្រាស់កម្មវិធី “ត្រីវិស័យ” ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងកៀរគរធនធាន និងដៃគូសហការដើម្បីគាំទ្រដំណើរការការអនុវត្តកម្មវិធីត្រី “វិស័យ” ឱ្យមានប្រសិទ្ធភាព។
រដ្ឋមន្ត្រីក្រសួងអប់រំ បានបន្តការណែនាំដល់គ្រឹះស្ថានសិក្សា គឺត្រូវរៀបចំផែនការណែនាំការអនុវត្តកម្មវិធី “ត្រីវិស័យ” ដល់សិស្សានុសិស្សគ្រប់កម្រិតថ្នាក់។ ត្រូវចាត់តាំងឱ្យមានអ្នកទទួលខុសត្រូវក្នុងការណែនាំ និងប្រើប្រាស់កម្មវិធី “ត្រីវិស័យ” ដល់សិស្ស និងត្រូវចូលរួមដោះស្រាយបញ្ហាប្រឈមផ្សេងៗក្នុងការប្រើប្រាស់កម្មវិធីត្រីវិស័យដោយស្មារតីទទួលខុសត្រូវខ្ពស់ព្រមទាំងត្រូវកៀរគរធនធានដៃគូសហការដើម្បីគាំទ្រដំណើរការអនុវត្តកម្មវិធី “ត្រីវិស័យ” ឱ្យមានប្រសិទ្ធភាព។
លោក ហង់ជួន ណារ៉ុន បានបន្ថែមការណែនាំទៅដល់គ្រូទទួលបន្ទុកអនុវត្តកម្មវិធីត្រីវិស័យ គឺត្រូវរៀបចំផែនការប្រចាំឆ្នាំស្ដីពីការផ្សព្វផ្សាយ និងណែនាំការប្រើប្រាស់កម្មវិធី “ត្រីវិស័យ” ដល់សិស្សគ្រប់កម្រិតថ្នាក់ ត្រូវអនុវត្តផ្សព្វផ្សាយនិងណែនាំការប្រើប្រាស់កម្មវិធី “ត្រីវិស័យ” ត្រូវសម្របសម្រួលក្នុងការដំណើរការប្រើប្រាស់កម្មវិធី “ត្រីវិស័យ” ដល់សិស្ស ណែនាំសិស្សអំពីរបៀបដំឡើងកម្មវិធីត្រី “វិស័យ” ក្នុងទូរសព្ទឆ្លាតវៃ ឬកុំព្យូទ័របន្ទះ (Tablet) ពីក្នុង App Store ឬ Play Store។ ណែនាំរបៀបប្រើប្រាស់លម្អិតកម្មវិធីត្រីវិស័យ។
គួរបញ្ជាក់ថា កម្មវិធីផ្ដល់ប្រឹក្សាតាមប្រព័ន្ធអេឡិចត្រូនិកដែលមានឈ្មោះថា “ត្រីវិស័យ” (TreyVisay) ត្រូវបានសហការបង្កើតដោយ ក្រសួងអប់រំ ជាមួយអង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (KAPE) ក្នុងគោលបំណងឱ្យសិស្សស្វ័យវាយតម្លៃអំពីបុគ្គលិកលក្ខណៈមុខរបរ និងឈ្វេងយល់អំពីព័ត៌មានគ្រឹះស្ថានសិក្សា និងទីផ្សារការងារ៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់