Connect with us

ព័ត៌មានអន្ដរជាតិ

លោក បៃដិន ធានាទៅប្រមុខអ៊ុយក្រែន ថា “កុំភ័យ! ជំនួយ៦០ពាន់លានដុល្លារ នឹងបានដល់ដៃអ្នក”

បានផុស

នៅ

ត្បិតជំនួយតម្លៃ៦០ពាន់លានដុល្លារឲ្យអ៊ុយក្រែន ចាំបាច់ត្រូវឆ្លងកាត់ការបោះឆ្នោតសភាអាមេរិកក៏ដោយ ប៉ុន្តែលោក ចូ បៃដិន បានចេញមុខ​ធានាដល់​សមភាគី វ្ល៉ាឌីមៀរ ហ្សេលេនស្គី ថា “កុំភ័យជំនួយនេះនឹងអនុម័ត ហើយបានទៅដល់ដៃរបស់អ្នក”។ នេះបើតាមសេចក្តីរាយការណ៍របស់ Reuters។

លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី (ឆ្វេង) និងលោក ចូ បៃដិន (រូបថត៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បៃដិន ​ប្រាប់​អ្នក​សារ​ព័ត៌មាន ​បន្ទាប់​ពីនិយាយ​ទូរស័ព្ទ​ជាមួយលោក ហ្សេលេនស្គី កាលពីថ្ងៃអាទិត្យទី១៨ខែកុម្ភៈថា “ប្រជាជនអ៊ុយក្រែន បានប្រយុទ្ធយ៉ាងក្លៀវក្លានិងវីរភាព។ ពួកគេគិតថា នៅពេលពួកគេអស់គ្រាប់ យើងនឹងដើរចេញ ការគិតបែបនេះមិនសមហេតុផលទេ។ ខ្ញុំ​នឹង​ប្រយុទ្ធ​រហូត​ដល់​យើង​ទទួល​បាន​គ្រាប់​រំសេវ​ដែល​ពួកគេ​ត្រូវ​ការ និង​សមត្ថភាព​ដែល​ពួកគេ​ត្រូវ​ការ​ដើម្បី​ការពារ​ខ្លួន”។

ការធានាអះអាងនេះកើតឡើង បន្ទាប់ពីលោក ហ្សេលេនស្គី អំពាវនាវជាបន្ទាន់ សុំអាវុធបន្ថែម ដើម្បីបញ្ចៀសស្ថានភាពដ៏មហន្តរាយនៅអឺរ៉ុប ហើយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានស្តីបន្ទោសការដកទ័ពរបស់អ៊ុយក្រែនចេញពីសមរភូមិនៅទីក្រុង Avdiivka ទៅលើកង្វះការគាំទ្រពីសភា។

(រូបថត៖ BBC)

ការដណ្តើមយកទីក្រុង Avdiivka ដែលជាច្រកចូលទៅកាន់តំបន់ Donetsk ដែលរុស្សីកាត់យកនៅភាគខាងកើត គឺជាជ័យជម្នះដ៏សំខាន់លើកដំបូងរបស់រុស្ស៊ី ចាប់តាំងពីពួកគេ ដណ្តើមយកបានតំបន់ Bakhmut នៅក្បែរនោះកាលពីខែឧសភាឆ្នាំ២០២៣។

តាមរបាយការណ៍របស់ក្រសួងការពារជាតិរុស្ស៊ី ផ្សាយដោយសារព័ត៌មាន Sputnik, ទីក្រុងដែលមានផ្ទៃក្រឡា៣១.៧៥គីឡូម៉ែត្រការ៉េមួយនេះ ត្រូវវាយយកបានក្នុងសមរភូមិ Tsentr ក្រោមការបញ្ជាដឹកនាំដោយលោកមេទ័ព Mordvichev ហើយក្នុងរយៈពេល២៤ម៉ោងចុងក្រោយ អ៊ុយក្រែនស្លាប់ទាហានជាង១៥០០នាក់សម្រាប់ការប្រយុទ្ធនៅទីនោះ។

(រូបថត៖ Ilkha)

ស្របពេលជាមួយគ្នានេះ តាមសេចក្តីថ្លែងការណ៍របស់សេតវិមានក៏បានឲ្យដឹងដែរថា “យោធាអ៊ុយក្រែន ត្រូវបង្ខំចិត្តដកខ្លួនចេញពីទីក្រុង Avdiivka ក្រោយទាហានទីក្រុងកៀវ ខ្វះខាតអាវុធយុទ្ធភ័ណ្ឌ ព្រោះតែភាពអសកម្មរបស់សភា”។

កាលពីដើមសប្តាហ៍មុន ព្រឹទ្ធសភាអាមេរិក បានអនុម័តកញ្ចប់ជំនួយបរទេសទំហំទឹកប្រាក់ ៩៥ពាន់លានដុល្លារ ដែលក្នុងនោះរួមមានទាំង ៦០ពាន់លានដុល្លារសម្រាប់អ៊ុយក្រែនផងដែរ ប៉ុន្តែការសម្រេចចុងក្រោយចំពោះជំនួយនេះ ​នៅតែ​ប្រឈមមុខ​នឹង​ការជំទាស់យ៉ាងខ្លាំងក្លា ​ពីសំណាក់អ្នកសាធារណរដ្ឋនៅក្នុង​រដ្ឋសភា៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី វាយយកបានទីក្រុង Avdeyevka ១០០%

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

កំណើន​ឱកាស​ការងារ និងការវិនិយោគ ក្នុងឆ្នាំ២០២៤ ឆ្លុះបញ្ចាំងពីស្ថេរភាពនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

រាជធានីភ្នំពេញ៖ ជំងឺគ្រុនឈាមបានថយចុះប្រមាណជាង៤០% បើប្រៀបធៀបឆ្នាំ២០២៣ និងឆ្នាំ២០២៤

ព័ត៌មានជាតិ១០ ម៉ោង មុន

សហជីព​នៅ​កម្ពុជា និង​ប្រជាពលរដ្ឋ​ថា លិមគិមយ៉ា គ្មាន​តម្លៃ​នឹង​ឱ្យ​រដ្ឋាភិបាលសម្លាប់ទេ ព្រោះ​ជា​អ្នក​នយោបាយ​គ្មាន​សំឡេង

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រះរាជ​ដំណាក់​ស្តេច ជា​កន្លែងកត់ត្រា ទុក​ជា​ប្រវត្តិសាស្ត្រ​របស់​យុវជន​ជំនាន់​ក្រោយ

អត្ថាធិប្បាយ១១ ម៉ោង មុន

បណ្ឌិត គិន ភា៖ ៤០ឆ្នាំមកនេះ សម្តេចតេជោ ហ៊ុន សែន បានកសាងសមិទ្ធផលធំៗចំនួន៩ជូនប្រជាជាតិកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម