Connect with us

ព័ត៌មានជាតិ

កម្ពុជា កំពុងសិក្សា ស្ពានវែងជាងគេ ប្រវែងជាង ៣គីឡូម៉ែត្រ

បានផុស

នៅ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា កម្ពុជា កំពុងសិក្សាសាងសង់ស្ពាន ៣ទៀតបន្ថែម ក្នុងនោះនឹងមាន ស្ពានវែងជាងគេ ប្រវែងជាង ៣គីឡូម៉ែត្រ នៅខេត្តកំពង់ឆ្នាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការថ្លែងនេះ ធ្វើឡើងក្នុងឱកាស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួម ពិធីបើក​ការ​ដ្ឋាន​សាងសង់ ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដែលជាស្ពានឆ្លងកាត់​ទន្លេក្នុងភូមិ​សាស្ត្រ​​​រាជធានីភ្នំពេញមួយខ្សែទៀត នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ​២០​២៤ នេះ។

សម្ដេចធិបតី មានប្រសាសន៍ថា ផ្លូវ ហេដ្ឋារចនាសម្ព័ន្ធ ជាកត្តាសំខាន់ទី២ បន្ទាប់ពីមនុស្ស ខណៈប្រទេសរឹងមាំ គឺត្រូវការមានមនុស្សដែលមានសុខភាពល្អ ចំណេះដឹងល្អ ដើម្បីអភិវឌ្ឍប្រទេស។ ទន្ទឹមពេល កម្ពុជាមានកំណើនស្ពានជាបន្តបន្ទាប់ កម្ពុជាក៏កំពុងសិក្សាសាងសង់ស្ពានបន្ថែម ក្នុងនោះ មានស្ពានវែងជាងគេក្នុងប្រទេសផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ “ការសាងសង់ស្ពានរយៈពេលជាង ៤០ឆ្នាំនេះ ខ្ញុំរាប់ម្សិលមិញពីក្រោយឆ្នាំ៧៩ (១៩៧៩) មក ទន្លេទាំង៤ ទន្លេមេគង្គលើ ទន្លេមេគង្គក្រោម ទន្លេសាប ទន្លេបាសាក់ យើងមានស្ពានតែ ១កន្លះទេ គឺស្ពានមុនីវង្សចាស់មួយ និងស្ពានជ្រោយចង្វា សល់តែ មួយកំណាត់។ ឥឡូវខ្ញុំឱ្យរាប់ពីម្សិលមិញ គ្រាន់តែស្ពានធំៗ ឆ្លងកាត់ទន្លេមានដល់២៥ មាន ១៩ដែលធ្វើរួច ៣កំពុងធ្វើ ហើយ ៣ទៀតកំពុងសិក្សា។
ឥឡូវយើងកំពុងសិក្សាធ្វើស្ពានបន្ថែមទៀត! ឥឡូវស្ពានពីផ្សារចាស់ទៅអរិយក្សត្រ ស្ពានកំពុងសិក្សា ស្ពានអាធំជាងគេ អាវែងជាងគេ នៅកំពង់ឆ្នាំង ផ្លូវ៥០សេ បើស្ពានហ្នឹងធ្វើហើយ ៣ គីឡូម៉ែត្រជាង”។​

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បច្ចុប្បន្នអ្នកព្រែកឯង បើចង់ឆ្លងមកចាក់អង្រែក្រោម ត្រូវទៅស្ពានមុនីវង្ស ឬស្ពានព្រែកសម្រោង។ បើអ្នកកំពង់ឆ្នាំង ចង់ទៅកំពង់ធំ បើមិនមកព្រែកក្ដាមទេ ក៏វាងឡើងទៅដល់សៀមរាប ឬក៏ឆ្លងស្រឡាង តែបើអាកាសធាតុមិនល្អ ក៏ពិបាកឆ្លង។

សម្ដេចធិបតី មានប្រសាសន៍បន្តថា៖ “សួរថា ការអភិវឌ្ឍនេះចប់នៅ? មិនទាន់ចប់ទេ! ឥឡូវមិនត្រឹមតែធ្វើស្ពានលើទឹកទេ យើងធ្វើស្ពានលើដី ស្ពានអាកាសច្រើនណាស់នៅភ្នំពេញ ហើយថ្ងៃអនាគតមិនមែនត្រឹមតែស្ពានមួយកំណាត់ហ្នឹងទេ ប្រហែលជាយើងនឹងធ្វើស្ពានខ្សែក្រវ៉ាត់ក្រុង។ ស្ពាន ផ្លូវ មិនត្រឹមជាតែជាកត្តាជំរុញសេដ្ឋកិច្ចទេ តែជាកត្តាឆ្លុះបញ្ជាំងការអភិវឌ្ឍមូលដ្ឋាន”។

គួរបញ្ជាក់ថា ការកសាងផ្លូវ និងស្ពានបម្រើជាប្រយោជន៍ដល់ជាតិ និងប្រជាជន គឺជាគោលនយោបាយ​ដ៏​ចាំ​បាច់ ដែលរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប្រកាន់យកតាំងពីពេលដែល​សម្តេច​​​​តេជោ ហ៊ុន សែន ដឹកនាំមកម្ល៉េះ។ បន្តមកដល់អ្នកដឹកនាំឈាមថ្មីសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏​នៅ​តែបន្តយកនូវគោលនយោបាយនេះផងដែរ។ ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ជាគម្រោងសាងសង់ស្ពានឆ្លងទន្លេលើកដំបូង​សម្រាប់​​រាជរដ្ឋាភិបាលនីតិកាលថ្មីដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ តាមរយៈគម្រោងនេះបានបង្ហាញឱ្យឃើញច្បាស់ពីនិរន្តរភាព នៃការកសាងជាតិរបស់រាជរដ្ឋាភិបាល កើតចេញពីគណបក្សប្រជាជនកម្ពុជា ទោះបីនាយករដ្ឋមន្ត្រីត្រូវបានផ្លាស់ប្តូរយ៉ាងណាក្តី។

គួរឱ្យដឹងថា ស្ពានឆ្លងកាត់ទន្លេក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ កំពុងដំណើរការនាពេល​បច្ចុប្បន្ន​មាន​ចំនួន​៧ រួមមាន​៖ ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ជ្រោយចង្វារ, ស្ពានមិត្តភាពកម្ពុជា-ចិន ជ្រោយចង្វារ, ស្ពានព្រះមុនីវង្សច្បារអំពៅ (ទី១), ស្ពានព្រែកព្នៅ, ស្ពានព្រះមុនីវង្សច្បារអំពៅ (ទី២), ស្ពានបេតុងខ្សែកាប្លិ៍ ឆ្លងទន្លេសាប ប្ញស្សីកែវ និងស្ពានបេតុងខ្សែកាប្លិ៍ តភ្ជាប់តំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្រ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

សន្តិសុខសង្គម១៦ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកនាំពាក្យ៖ ការតែងតាំងមេបញ្ជាការកងទ័ពជើងទឹកដោយព្រះរាជក្រឹត្យ តាមសំណើនាយករដ្ឋមន្រ្តី គឺស្របតាមច្បាប់ គ្មានអ្វីខុសឡើយ

Sokha Hotels

ព័ត៌មានពេញនិយម