Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ណែនាំឲ្យគិតគូរដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ នៅរាជធានីភ្នំពេញ

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យគិតគូរដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ នៅរាជធានីភ្នំពេញ ខណៈបច្ចុប្បន្នការពង្រីកផ្លូវនៅរាជធានីភ្នំពេញ គឺលែងពង្រីកកើតទៀតហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំនេះ ធ្វើឡើងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ «ចាក់អង្រែក្រោម​-ព្រែកប្រា» ប្រវែង ៨៤៥,៧០ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែងសរុប ៨០៤,៣០ម៉ែត្រ នាព្រឹកថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរ ត្រូវគិតគិរដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ នៅរាជធានីភ្នំពេញ ហើយត្រូវគិតគូរចាប់ពីពេលនេះតទៅ។

«ផ្លូវយើងពង្រីកលែងបានហើយ ជាពិសេសនៅក្នុងតំបន់ក្រុងរបស់យើង ភ្នំពេញ ពង្រីកលែងបានហើយ អស់ចិញ្ចើមផ្លូវហើយ កន្លែងដែលត្រូវពង្រីក ពង្រីកហើយ អស់ហើយ»។ នេះជាប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។

ចំពោះដោះស្រាយនោះ គឺសម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យសិក្សាអំពីមធ្យោបាយនៃការដឹកជញ្ជូនសាធារណៈ ធ្វើយ៉ាងណាឲ្យដំណើរការកាន់តែច្រើន។ ក្នុងនោះ ក៏ត្រូវគិតគូរអំពីការរៀបចំកសាងផ្លូវក្រវ៉ាត់ក្រុងបន្ថែមទៀត ក៏ដូចជាការរៀបចំផ្លូវក្រោមដីជាដើម។

សម្ដេចធីបតី ហ៊ុន ម៉ាណែត បានបន្ថែមថា «ហើយទីពីរសិក្សាអាក្រោមដី ព្រោះឥឡូវអាលើដីអស់ហើយ លើអាកាសទៀត ឥឡូវទាល់តែសិក្សាអាក្រោមដី ខ្ញុំទៅចិនថ្ងៃមុន ទៅបារាំងអី ក៏មានការជជែកជាមួយក្រុមហ៊ុនមួយចំនួន ហើយក្រុមហ៊ុនចិនមួយចំនួន ក៏បានសិក្សាលទ្ធភាពធ្វើអាក្រោមដីដែរ»។

បើតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្រៅពីការសិក្សាធ្វើផ្លូវក្រោមដីហើយ ក៏ត្រូវសិក្សាផងដែរអំពីការរៀបចំជាសណ្ឋាគារ ទីផ្សារ និងកន្លែងចតរថយន្ដ ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ៥ នាទីutes មុន

មហោស្រពគីហ្សូណាឆ្នាំ២០២៥ នឹងប្រារព្ធពាក់កណ្តាលខែនេះ ដើម្បីផ្លាស់ប្តូរវប្បធម៌ខ្មែរ និងជប៉ុន

ព័ត៌មានជាតិ៨ នាទីutes មុន

ខេត្តមណ្ឌលគិរី នឹងរៀបចំពិព័រណ៌ផលិតផលខ្មែររយៈពេល៤ថ្ងៃនៅសប្តាហ៍ក្រោយ

ព័ត៌មានជាតិ១១ នាទីutes មុន

កម្ពុជាប្រាប់ជប៉ុនពីអាទិភាពរបស់រដ្ឋាភិបាលក្នុងការកសាងស្ថាប័នស្អាតស្អំ ដើម្បីធានាការអភិវឌ្ឍ

សេចក្ដីជូនដំណឹង១១ នាទីutes មុន

ធនាគារ ABA និងក្រសួងពាណិជ្ជកម្មដាក់ឲ្យប្រើប្រាស់ផ្លែតហ្វមទូទាត់អនឡាញសម្រាប់ប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា 

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ប្រកាស​មិន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ G20 នៅ​អាហ្វ្រិក​ខាង​ត្បូង

Sokha Hotels

ព័ត៌មានពេញនិយម