KPT+
កម្ពុជា នឹងធ្វើយុទ្ធនាការទិវាអន្តរជាតិនារី ៨មីនា មួយខែពេញ ដើម្បីរម្លឹកពីការតស៊ូទាមទារសិទ្ធិស្មើគ្នា
ក្រសួងកិច្ចការនារី នឹងរៀបចំយុទ្ធនាការទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ខួបទី១១៣ ពេញមួយខែមីនាតែម្តង ពោល គឺនឹងដំណើរការចាប់ពីថ្ងៃទី១ ដល់ទី៣១ ខែមីនា ក្រោមមូលបទ “ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល”។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកិច្ចការនារីនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

ទិវាអន្តរជាតិ ៨មីនា គឺជាព្រឹត្តិការណ៍សកល ហើយកម្ពុជាក៏បានប្រារព្ធជារៀងរាល់ឆ្នាំ ដើម្បីរម្លឹកពីការតស៊ូទាមទារសិទ្ធិស្មើគ្នា សេរីភាព និងឆ្លុះបញ្ចាំងពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្តក៏ដូចជាវិធានការផ្សេងៗដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីគ្រប់រូប។ ដោយឡែក សម្រាប់មូលបទឆ្នាំនេះ មានគោលបំណងរំលេចពីសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្ត្រិ និងក្មេងស្រី ក្នុងវិស័យឌីជីថល ប្រកបដោយប្រិទ្ធភាព និងសុវត្ថិភាព ដែលឆ្លើយតបនឹងសង្គមខ្មែរក្នុងយុគសម័យឌីជីថល។

នៅក្នុងយុទ្ធនាការនេះ ក្រសួងកិច្ចការនារី និងក្រសួងស្ថាប័នពាក់ព័ន្ធ នឹងរៀបចំសកម្មភាពសំខាន់ៗដូចជា គណៈប្រតិភូនារីចូលជួបសម្តែងការគួរសម និងរាយការណ៍ពីវឌ្ឍនភាពនៃការងារនារីជូនដល់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។ មានការរៀបចំវេទិកាយុវជនដើម្បីផ្សព្វផ្សាយតាមទូរទស្សន៍ និងយុទ្ធនាការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល មិនតែប៉ុណ្ណោះ ក៏មានការអបអរសាទរទិវាអន្តរជាតិនារី ខួបលើកទី១១៣ ឆ្នាំនេះ នៅតាមក្រសួង ស្ថាប័ន គ្រប់រាជធានី ខេត្ត និងគ្រឹះស្ថានសិក្សានានា។
បន្ថែមពីនេះ ក៏មានជាការរៀបចំផលិតវីដេអូឯកសារដើម្បីផ្សព្វផ្សាយតាមទូរទស្សន៍ ប្រព័ន្ធឌីជីថល រួមទាំងមានជាការចងបដាពាក្យស្លោកតាមមហាវិថីនានាផងដែរ។ ចំពោះការផលិត និងផ្សព្វផ្សាយវីដេអូខ្លី ដែលជាសារនៅក្នុងយុទ្ធនាការនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំជាស្ត្រី សិល្បការិនី អ្នកមានឥទ្ធិពលក្នុងសង្គមជាស្ត្រី យុវជន និងក្មេងស្រី នៅលើបណ្តាញសង្គម។ ចុងក្រោយ ក៏មានជាការផលិត និងផ្សព្វផ្សាយព្រឹត្តិបត្រនារីរតនៈលេខពិសេស ក្រោមមូលបទ “ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល” ផងដែរ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ