Connect with us

សន្តិសុខសង្គម

អភិបាលខេត្តរតនគិរី បញ្ជាឲ្យផ្អាកល្បែងឆ្នោតឡូតូនៅទូទាំងខេត្ត

បានផុស

នៅ

លោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ តាមប្រព័ន្ធតេឡេក្រាម បានឲ្យនគរបាលប៉ុស្តិ៍ និងអធិការទាំងអស់ ត្រូវបញ្ឈប់មិនឲ្យមានបើកល្បែងស៉ីសងតាមទូរទស្សន៍អនឡាញ(ឆ្នោតឡូតូ) នៅគ្រប់ទីតាំងទាំងអស់ផ្អាកជាបណ្តោះអាសន្ន រង់ចាំការណែនាំជាថ្មីពីប្រមុខរាជរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការមានប្រសាសន៍បែបនេះរបស់លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បន្ទាប់ពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាឲ្យអភិបាលគណៈអភិបាលរាជធានី ខេត្ត បានចេញបទបញ្ជាឲ្យផ្អាករាល់ការចេញអាជ្ញាប័ណ្ណក្នុងការផ្តល់សិទ្ធិបើកទីតាំងល្បែងផ្សងសំំណាងបន្ថែមនៅតាមមូលដ្ឋាន ជាមួយគ្នានោះបានឲ្យគណៈ​កម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ចំណុះឲ្យក្រសួងហិរញ្ញវត្ថុ ដឹកនាំប្រជុំជាបន្ទាន់ជាមួយសមត្ថកិច្ចអាជ្ញាធរ រួមបណ្តាអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីពិនិត្យឡើងវិញ និងរៀបចំឡើងវិញ រួមទាំងគោលការ និងការគ្រប់គ្រងល្បែងផ្សងសំណាងនានានៅទូទាំងប្រទេស។

គួរបញ្ជាក់ផងដែរថា ល្បែងឆ្នោតឡូតូតាមទូរទស្សន៍អនឡាញមួយចំនួនតូចមានច្បាប់អាជ្ញាប័ណ្ណចេញពីក្រសួងហិរញ្ញវត្ថុ ប៉ុន្តែឆ្នោតឡូតូមួយចំនួនទៀតមិនមានច្បាប់ត្រឹមត្រូវនោះទេ ជ្រកក្រោមអាជ្ញាប័ណ្ណឆ្នោតឡូតូដែលមានច្បាប់ត្រឹមត្រូវ ពោល គឺថតចម្លងពីគ្នាដែលមានច្បាប់អាជ្ញាប័ណ្ណចេញពីក្រសួងហិរញ្ញវត្ថុ ពេលសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានសួរនាំថាមានអាជ្ញាប័ណ្ណដែរ៕

អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ៧ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានជាតិ៤ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

តើអ្នកយល់យ៉ាងណាចំពោះក្រុមហ៊ុនផាសអ៊ែប (PassApp) បានធ្វើរឿងមួយនេះ???

Sokha Hotels

ព័ត៌មានពេញនិយម