Connect with us

ព័ត៌មានអន្ដរជាតិ

ពលរដ្ឋ ចិន ចាយលុយមើលកុន និងដើរលេងក្នុងស្រុកច្រើនជាងមុន អំឡុងបុណ្យចូលឆ្នាំ ៨ ថ្ងៃ

បានផុស

នៅ

យោង​តាម​ទិនុ្នន័យ​ពី​ទី​ភ្នាក់​ងារ​​សារព័ត៌មាន​រដ្ឋ​ចិន Xinhua បាន​ឲ្យ​ដឹង​ថា​ ទំហំ​ចំណាយ​របស់​ប្រជាពល​រដ្ឋ​ចិន​ទៅ​លើ​ទេសចរណ៍​​ក្នុង​ស្រុក​​មាន​ការកើនឡើង​ច្រើន​ជាង​មុន បើ​ធៀប​នឹង​​ឆ្នាំ ​២០២៣ ​កន្លង​ទៅ ក្នុង​​​រដូវ​កាល​​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ចិន​​ដែល​​ប្រព្រឹត្ត​ទៅ​រយៈ​ពេល​ ៨​ ថ្ងៃ ពោល​គឺ​ទើ​ប​បញ្ចប់​ទៅ​កាល​ពី​ថ្ងៃ​សៅរ៍​​ទី​១៧ ខែ​កុម្ភៈ​កន្លង​ទៅ​នេះ​ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យ​ពី​ក្រសួង​វប្បធម៌ និង​ទេសចរ​​ណ៍​ចិន​បាន​ឲ្យ​ដឹង​​​​ថា​ កំណើន​ទេសចរណ៍​ក្នុង​ស្រុក​​មាន​ចំនួន​ ៤៧៤ ​លាន​នាក់​ក្នុង​រយៈ​ពេល​ចូល​ឆ្នាំ ៨ ថ្ងៃ​ដែល​ទើប​បញ្ចប់​ទៅ​ថ្មី​ៗនេះ ​។ ចំនួន​នេះ​គឺ​ស្មើ​នឹង​​កំណើន​ប្រមាណ​ ៣៤.៣​ ភាគរយ បើ​ធៀប​​នឹង​រដូវ​កាល​ទេសចរណ៍​ក្នុង​ស្រុក​ឆ្នាំ​មុន ដែល​​គិត​រយៈ​ពេល ៨ ថ្ងៃ​​ដូច​គ្នា ។​

ទិន្នន័យ​ដដែល​​បង្ហាញ​ថា ​ទេស​ចរណ៍​ក្នុង​ស្រុក​ គឺ​បាន​ចរាចរ​លុយ​ប្រមាណ ​៦៣២.៦៩​​ ពាន់​លាន​​យ័ន (ប្រមាណ​ ៨៧ ពាន់​លាន​ដុល្លារ​​អាមេរិក​) ដែល​ជា​ទំហំ​ទឹក​​ប្រាក់​ច្រើន​ជាង​ឆ្នាំ​មុន​ប្រមាណ​​ ៤៧.៣​ ភាគរយ​ ។

ដោយ​យោង​តាម​រដ្ឋបាល​ជាតិ​អន្តោ​ប្រវេសន៍​នៃ​ប្រទេស​ចិនបាន​​បង្ហាញ​ថា ទេស​ចរ​​ជាតិ​ចិន​ដើរ​លេង​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​​សរុប​ប្រមាណ​​ ១៣.៥២ ​លាន​នាក់នៅ​ក្នុង​អំឡុង​ពេល​បុណ្យ​​ចូល​ឆ្នាំ​ប្រពៃ​ណី​ចិន​ ឆ្នាំ ២០២៤ ​នេះ ។

ដោយ​ឡែ​ក​ក្រៅ​ពី​ដំណើរ​ទេសចរណ៍ ឧស្សាហកម្ម​រោង​ភាព​យន្ត​ក្នុង​ស្រុក ក៏​​បាន​ពេញ​និយម​ក្នុង​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​នេះ​ផង​ដែរ ពោល​គឺ​រោង​កុន​ទូ​ទាំង​ប្រទេស​ចិន​មាន​អ្នក​ទស្សនា​ ជា​លក្ខណៈ​គ្រួសារ និង​មិត្តភក្តិ ចូលមើល​​ណែន​​ណាន់​​ពេញ​​គ្រប់​​រោង​កុន ដែល​ធ្វើ​​ឲ្យ​ចំណូល​ក្នុង​វិស័យ​ភាព​យន្ត​​ចិន​ ​កើន​ប្រមាណ ៨ ពាន់​លាន​យ័ន គឺ​ស្មើ​ប្រមាណ​១.១៣ ​ពាន់​លាន​ដុល្លារ​អាមេរិក ​៕​​​​​​​​​

ដោយ​៖ មាន រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១២ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

Sokha Hotels

ព័ត៌មានពេញនិយម