សន្តិសុខសង្គម
ឃុំខ្លួនបុរសម្នាក់ ក្រោយបើកបររថយន្តបុកមនុស្សស្លាប់
ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តក្រចេះ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បានសម្រេចឃុំខ្លួនជនជាប់ចោទជាជនជាតិវៀតណាមម្នាក់ ក្រោយបើកបររថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមនុស្សស្លាប់។
បើយោងតាមដីការបង្គាប់ឲ្យឃុំខ្លួនរបស់សាលាដំបូងខេត្តក្រចេះ ជនត្រូវចោទមានឈ្មោះ ជក់ សុខមាន ហៅ អ៊ុក ភេទប្រុស អាយុ ៤៩ ឆ្នាំ ជនជាតិវៀតណាម ជាអ្នកបើកបររថយន្តបង្ក មានទីលំនៅបច្ចុប្បន្នភូមិដីភ្លើង ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ ត្រូវចោទពីបទបើកបរដោយធ្វេសប្រហេស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឲ្យស្លាប់អ្នកដទៃ ប្រព្រឹត្តនៅចំណុចអូរល្វា ស្ថិតក្នុងភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុក អូរគ្រៀងសែនជ័យ ខេត្តក្រចេះ កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២៤។
ជនរងគ្រោះមានឈ្មោះ មឿន សុផាន់ណា ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិគោលាប់ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ ជាអ្នកបើកបរម៉ូតូ៕
អត្ថបទ៖ ប្រុញ វិធិន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ