Connect with us

ជីវិតកម្សាន្ដ

ព្រះនាងតូច ជេនណា ស្ងើចសរសើរអ្នកផលិតមាតិកាលើកកម្ពស់ម្ហូបខ្មែរ

បានផុស

នៅ

ព្រះនាងតូច ជេនណា នរោត្តម បានមានព្រះបន្ទូលកោតសរសើរ និងលើកទឹកចិត្តចំពោះអ្នកផលិតមាតិកាម្ហូបអាហារខ្មែរដែលគេស្គាល់ថា ឆម ស្រីផាច ជាកូនអ្នកខេត្តបន្ទាយមានជ័យ ខណ:រាល់ការផលិតវីដេអូតែងទទួលបានការគាំទ្រពីមហាជនជាច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាកដណាស់ កញ្ញា ឆម ស្រីផាច គឺជាអ្នកផលិតវីដេអូចម្អិនអាហារបែបស្រុកស្រែចំការមួយរូបដែលកំពុងទទួលបានភាពល្បីល្បាញយ៉ាងខ្លាំងនៅលើបណ្ដាញសង្គមFacebook ជាពិសេសគឺមួយរយៈចុងក្រោយនេះដែរគ្រប់វីដេអូរបស់គាត់តែងមានអ្នកទស្សនារាប់លាននាក់ឯណ្ណោះ។ រឿងដែលគួរឲ្យសរសើរថែមទៀតនោះ ស្រីផាច តែងតែចែក រំលែក​ក្តីស្រលាញ់ដល់ក្មេងក្នុងភូមិតាមរយ:ការផ្តល់ម្ហូបអាហារឆ្ងាញ់ៗទៀតផង។

ងាកមកចាប់អារម្មណ៍ព្រះនាងតូច ជេនណា នរោត្តម ក្នុងអំឡុងពេលដែលព្រះនាងតូចយាងទៅជួបផ្ទាល់ជាមួយអ្នកផលិតមាតិកាដ៏ល្បីកញ្ញា ឆម ស្រីផាច គឺព្រះនាងតូច ជេនណា បានស្ងើចសរសើរជាខ្លាំងចំពោះអ្នកផលិតមាតិការូបនេះដែលបានចូលរួមចំណែកលើកកម្ពស់ម្ហូបខ្មែរ។

ព្រះនាងតូច ជេនណា នរោត្តម បានមានព្រះបន្ទូលថាខ្ញុំពិតជាគោរពស្រឡាញ់បងស្រីផាចមែនទែន បានឃើញថាការងារបង្កើតវីដេអូរបស់គាត់ម្តងៗពិតជាពិបាកណាស់ មិនងាយស្រួលដូចដែលយើងធ្លាប់បានឃើញទេពិតជាចំណាយទាំងកម្លាំង និងពេលវេលាច្រើន ខ្ញុំសូមកោតសរសើរគាត់ដោយស្មោះចំពោះទឹកចិត្តរបស់គាត់ដែលបានខិតខំជួយលើកកម្ពស់ម្ហូបខ្មែរយើង”

ដោយឃើញបែនេះមហាជនបានគោរពកោតសរសើរព្រះទ័យរបស់ព្រះនាងតូច ជេនណា ដែរថា ពិតជាគួរអោយសរសេីរណាស់ព្រះនាងតូចធ្វើខ្លួនតូចទាបមិនចេះប្រកាន់ខ្លួនទាំងដែលជាខ្សែរាជវង្ស ពិតជាគោរពនិងស្រលាញ់ព្រះនាងខ្លាំងណាស់ដែលមិនប្រកានខ្លួន៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៨ នាទីutes មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច២ ម៉ោង មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ទីរព័ត៌មាន ស្នើឱ្យរាយការណ៍បើជួបអ្នកកាសែតក្លែងក្លាយ ដែលគំរាមកំហែង និងជំរិតទារប្រាក់

កំពង់ផែឥណ្ឌូណេស៊ី
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម