Connect with us

ព័ត៌មានជាតិ

គណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាបប្រជុំពីការងារសន្តិសុខ ដើម្បីសុវត្ថិភាពការបោះឆ្នោតព្រឹទ្ធសភាខាងមុខ

បានផុស

នៅ

គណ:កម្មការរៀបចំបោះឆ្នោតខេត្តសៀមរាប បានបើកកិច្ចប្រជុំកិច្ចសហការការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈសម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ខាងមុខនេះ នៅស្នាក់ការ គ.ជ.ប ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៤ ដើម្បីពង្រឹងការងារសន្តិសុខឱ្យដំណើរការនៃការបោះឆ្នោតខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ នឹងទទួលបានជោគជ័យស្ថិតក្នុងការធានាបាននូវបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សាជាដើម។ លោក នឹម វ៉ាន់សំ ប្រធានគណ:កម្មការរៀបចំបោះឆ្នោតខេត្តសៀមរាប បានលើកឡើងថា ថ្មីៗនេះ គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីថ្លែងការណ៍មួយពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មានរយៈពេល ១៤ ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។

លោកបន្តថា រហូតមកដល់ពេលនេះ ការឃោសនា បានប្រព្រឹត្តទៅអស់រយៈពេល ៥ថ្ងៃ កន្លងមកហើយ លោកសង្កេតឃើញថា គណបក្សនយោបាយដែលបានដាក់បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត បានធ្វើសកម្មភាពឃោសនាបោះឆ្នោតដោយសេរី តាមកម្មវិធី និងលទ្ធភាពរៀងៗខ្លួន។ លោក នឹម វ៉ាន់សំ បញ្ជាក់បន្ថែមថា ចំពោះគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ រួមទាំងអាជ្ញាធរមានសមត្ថកិច្ច បានបង្កលក្ខណៈងាយស្រួល និងការពារសន្តិសុខ សុវត្ថិភាព ដល់គណបក្សនយោបាយ ដើម្បីធ្វើការឃោសនាបោះឆ្នោតស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី សម្រាប់ការបោះ​ឆ្នោត​នាពេលខាងមុខនេះ។

លោកថា គ.ជ.ប បានកត់សម្គាល់ឃើញថា ក្នុងរយៈពេលនេះ មានគណបក្សនយោបាយមួយដែលគ្មានបញ្ជីបេក្ខជន​ឈរឈ្មោះបោះឆ្នោតបានធ្វើសកម្មភាពគំរាម កំហែង សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួន ជាអ្នកបោះឆ្នោតឱ្យបោះឆ្នោតជូនគណបក្សនេះ ឬ គណបក្សនោះ ដែលជាការរំលោភសិទ្ធិក្នុងការសម្រេចចិត្តរបស់អ្នកបោះឆ្នោត រំលោភការសម្ងាត់នៃការបោះឆ្នោត និងធ្វើឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។ លោកបានបញ្ជាក់ទៀតថា ករណីនេះ បើផ្អែកតាមផ្លូវច្បាប់នៅមាត្រា៧១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលត្រូវយកមកអនុវត្តក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បានចែងថា គ្រប់គណបក្សនយោបាយ បេក្ខជន ឬ អ្នកគាំទ្រទាំងអស់ មិនត្រូវធ្វើការគំរាមកំហែង បំភិតបំភ័យ និងលួងលោមឱ្យបុគ្គលផ្ដិតមេដៃ ឬស្បថ ឬ សន្យាបោះឆ្នោតឱ្យគណបក្សណាមួយឡើយ ។

សូមបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអំពាវនាវឱ្យគណបក្សនយោបាយដែលធ្វើសកម្មភាពខុសច្បាប់ សូមបញ្ឈប់ជាបន្ទាន់ ដើម្បីឱ្យការឃោសនាបោះឆ្នោតប្រព្រឹត្តទៅដោយរលូន ក៏ដូចជា ការបោះឆ្នោតទទួលបានជោគជ័យ។ បើករណីនៅតែប្រព្រឹត្តខុសច្បាប់ទៀត គណៈកម្មាធិការជាតិរៀមចំការបោះឆ្នោត នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។ ជាងនេះទៅទៀត ការរក្សាការសម្ងាត់នៃការបោះឆ្នោត គឺជាគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ៕

ដោយ៖ គឿន វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម១៩ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៤៩ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម