Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ថា ទ័ពណាតូ ជួយប្រយុទ្ធឲ្យអ៊ុយក្រែន រួចទៅហើយ តែក្លែងខ្លួនជា ទាហានស៊ីឈ្នួល

បានផុស

នៅ

អគ្គសេនាធិការរងរុស្ស៊ី លោកវរសេនីយ៍ឯក Sergey Rudskoy បានប្រាប់កាសែត Krasnaya Zvezda នៅថ្ងៃចន្ទទី១៩ខែកុម្ភៈថា កងទ័ពណាតូ បានក្លែងខ្លួនជាទាហានស៊ីឈ្នួល ហើយប្រយុទ្ធប្រឆាំងនឹងកងទ័ពរុស្ស៊ីរួចទៅហើយ នៅក្នុងជម្លោះជាមួយអ៊ុយក្រែន។

លោក Sergey Rudskoy (រូបថត៖ Anadolu)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអះអាងថា ការបាញ់ផ្លោងរបស់អ៊ុយក្រែនទៅលើជនស៊ីវិលរុស្ស៊ី កាលពីប៉ុន្មានឆ្នាំមុន គឺជាបញ្ជារបស់ទីក្រុងកៀវ និងដោយមានការយល់ព្រមយ៉ាងច្បាស់ពីរដ្ឋលោកខាងលិច។ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន បានជូនអាវុធដល់អ៊ុយក្រែន ថែមទាំងផ្តល់ព័ត៌មានចារកម្មទៀតផង ប៉ុន្តែឧបករណ៍មួយចំនួន មានតែយោធាលោកខាងលិចទេ ទើបចេះប្រើដូច្នេះហើយ ទើបពួកគេមកដល់ដីអ៊ុយក្រែន។

តាមការបញ្ជាក់របស់លោក Rudskoy, “ទ័ពណាតូ បានក្លែងខ្លួនជាទាហានស៊ីឈ្នួលចូលរួមក្នុងប្រតិបត្តិការយោធា។ ពួកគេគ្រប់គ្រងប្រព័ន្ធការពារដែនអាកាស មីស៊ីល និងប្រព័ន្ធបាញ់រ៉ុកកែតពហុមុខងារ ហើយដាក់បញ្ចូលទៅក្នុងកងអង្គភាពវាយប្រហារថែមទៀត”។

ងាកទៅមើលកាលពីពាក់កណ្តាលខែមករាវិញ ក្រសួងការពារជាតិរុស្ស៊ី ប្រកាសថា ក្នុងការវាយប្រហារមួយ ខ្លួនបានសម្លាប់យុទ្ធជនបរទេសជាង៦០នាក់  ដែលភាគច្រើនជាអ្នកនិយាយភាសាបារាំង។

(រូបថត៖ Atlantic Council)

ទោះបីជារដ្ឋាភិបាលទីក្រុងប៉ារីស ចេញមុខបដិសេធយ៉ាងដាច់អហង្ការចំពោះព័ត៌មានកងកម្លាំងប្រដាប់អាវុធរបស់ពួកគេស្ថិតនៅអ៊ុយក្រែនក៏ដោយ ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិបារាំង ទទួលស្គាល់ថា ពិតជាមានជនជាតិបារាំងមួយចំនួនបានទៅប្រយុទ្ធក្នុងនាមជាទាហានស្ម័គ្រចិត្តមែន ហើយដោយសារលទ្ធិប្រជាធិបតេយ្យ ទីក្រុងប៉ារីសមិនអាចបញ្ឈប់ពួកគេបានឡើយ។

តាមការប៉ាន់ប្រមាណរបស់ក្រសួងការពារជាតិរុស្ស៊ី មានទាហានស៊ីឈ្នួលបរទេសជាង៥៩០០នាក់ ត្រូវក្ស័យជីវិតនៅប្រទេសអ៊ុយក្រែន ចាប់តាំងពីជម្លោះផ្ទុះឡើងក្នុងខែកុម្ភៈឆ្នាំ២០២២។ លើសពីនេះ កងទ័ពអ៊ុយក្រែន ត្រូវបាត់បង់ជីវិតជិត១៦០០០០នាក់ ក្នុងអំឡុងការវាយបកបរាជ័យរបស់ខ្លួន ត្រឹមមួយឆ្នាំមុន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មន្ត្រីជាន់ខ្ពស់អាមេរិក ទាមទារឲ្យ ណាតូ ដេញចោលសមាជិកណា ដែលចំណាយមិនគ្រប់ខ្ទង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៤ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៧ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៦ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១១ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម