Connect with us

ព័ត៌មានអន្ដរជាតិ

អឺរ៉ុប ព្រួយបារម្ភ ប្រសិនបើលោក Trump ជាប់ឆ្នោត តើអាចត្រូវគ្នាជាមួយចិន ហើយគាំទ្ររុស្ស៊ីដែរទេ?

បានផុស

នៅ

សារមួយរបស់អ្នកការទូតកំពូលរបស់ចិន លោក Wang Yi ដែលបានរំលេចនៅក្នុងសន្ទរកថារបស់លោក កាលពីចុងសប្ដាហ៍មុននេះ បានធ្វើឱ្យប្រទេសអឺរ៉ុបព្រួយបារម្ភថា ទំនាក់ទំនងអាមេរិក និងចិន នឹងស៊ីជម្រៅឡើងវិញ ប្រសិនបើលោក Donald Trump ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១៩ ខែកុម្ភៈ ។

រូបភាពដោយ÷ BBC
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពបានឱ្យដឹងថា សាររបស់លោក Wang Yi ដែលកំពុងបង្កឱ្យប្រទេសអឺរ៉ុបព្រួយបារម្ភនោះ ត្រង់ឃ្លាថា “មិនថាពិភពលោកផ្លាស់ប្តូរយ៉ាងណានោះទេ ប្រទេសចិនដែលជាប្រទេសធំ និងមានទំនួលខុសត្រូវ នឹងរក្សាគោលការណ៍ និងគោលនយោបាយសំខាន់ៗរបស់ខ្លួនឱ្យជាប់លាប់ និងស្ថិរភាព ហើយបម្រើជាកម្លាំងដ៏រឹងមាំសម្រាប់ស្ថិរភាពនៅក្នុងពិភពលោកដែលមានភាពច្របូកច្របល់” ។ សារនេះដែរ លោក Wang Yi បាននិយាយ នៅក្នុងពេលថ្លែងសុន្ទរកថានៅទីក្រុង Munich កាលពីថ្ងៃសៅរ៍ ចំពេលដែលអឺរ៉ុប កំពុងតាមដានស្ថានភាពបោះឆ្នោតសកលនៅអាមេរិក ។

សម្រាប់សារបស់លោក Wang Yi នេះផងដែរ បានធ្វើឱ្យគេនឹកឃើញដល់សម្ដីរបស់លោក Trump កាលពីសប្តាហ៍មុន ដែលបាននិយាយថា ប្រសិនបើលោកជាប់ជាប្រធានាធិបតីអាមេរិកម្ដងទៀត លោកនឹងមិនគាំពារសមាជិកណាតូណា ដែលបានខកខានមិនបានបង់ប្រាក់សម្រាប់ការការពារវិស័យយោធាឡើយ ។ សម្ដីរបស់លោក Trump ពេលនោះ បានធ្វើឱ្យមានការព្រួយបារម្ភទៅលើស្ថានភាពរបស់អ៊ុយក្រែន ដែលកំពុងវាយប្រហារដោយប្រទេសរុស្ស៊ី ។

ជាមួយគ្នានេះលោក Noah Barkin អ្នកឃ្លាំមើលជាន់ខ្ពស់នៅ German Marshall Fund of United States (GMF) បាននិយាយថា សាររបស់លោក Wang ទៅកាន់ម្ចាស់ផ្ទះអឺរ៉ុប គឺមានន័យថា ភាពខុសគ្នានៃភូមិសាស្ត្រនយោបាយមិនគួរត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងវិធីនៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធនោះទេ ។ ចិនមិនបានត្រៀមខ្លួនក្នុងការផ្លាស់ប្តូរគោលជំហរ និងគោលនយោបាយដែលធ្វើអឺរ៉ុប ស្ងប់ចិត្តនោះទេ ពោលគឺទីក្រុងប៉េកាំង នៅតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រុងមូស្កូ ។ ដូច្នេះហើយប្រសិនបើ Trump ជាប់ឆ្នោត ហើយអនុវត្តផែនការមិនគាំពារសម្ព័ន្ធណាតូ ដែលមិនបង់ថ្លៃការពារផ្នែកយោធាមែននោះ គឺស្មើនឹងការចូលដៃជាមួយចិន គាំទ្ររុស្ស៊ី ។

សូមបញ្ជាក់ថា ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានចាប់ផ្តើមកាលពីពីរឆ្នាំមុនមក លោក ពូទីន និងមេដឹកនាំចិនលោក ស៊ី ជីនពីង បានពង្រឹងទំនាក់ទំនងរបស់ប្រទេសរបស់ពួកគេ ខណៈដែលអ្នកទាំងពីរប្រឈមមុខនឹងភាពតានតឹងកើនឡើងជាមួយលោកខាងលិច ៕

ប្រែសម្រួលដោយ÷ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម