Connect with us

ព័ត៌មានអន្ដរជាតិ

កុមារនៅហ្គាហ្សា ខ្វះអាហារូបត្ថម្ភខ្លាំងឡើងៗ កំពុងគំរាមកំហែងធ្ងន់ធ្ងរ ដល់អាយុជីវិត

បានផុស

នៅ

មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) បាននិយាយនៅថ្ងៃអង្គារទី២០ខែកុម្ភៈថា កង្វះអាហារូបត្ថម្ភកាន់តែធ្ងន់ធ្ងរឡើងៗក្នុងចំណោមកុមារ ស្ត្រីមានផ្ទៃពោះ និងស្រ្តីបំបៅកូនដោយទឹកដោះ នៅតំបន់ហ្គាហ្សាស្ទ្រីប កំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតរបស់ពួកគេ។

(រូបថត៖ UNICEF)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីថ្លែងការណ៍នោះ UNICEF និយាយថា “ខណៈជម្លោះនៅតំបន់ហ្គាហ្សាស្ទ្រីបបានឈានចូលដល់សប្តាហ៍ទី២០ហើយនោះ អាហារនិងទឹកសុវត្ថិភាព បែរជាខ្វះខាតមិនគួរឲ្យជឿ ហើយជំងឺក៏សម្បូរដែរ ដោយបង្កជាប៉ះពាល់ដល់អាហារូបត្ថម្ភនិងភាពស៊ាំរបស់កុមារ រួចបណ្តាលឲ្យមានការកើនឡើងនៃកង្វះអាហារូបត្ថម្ភយ៉ាងធ្ងន់ធ្ងរជាទីបំផុត”។

ស្ថានការណ៍នេះ គឺត្រូវបានគេមើលឃើញថា ធ្ងន់ធ្ងរខ្លាំងមែនទែននៅភាគខាងជើង ដែលទីនោះ មានកុមារអាយុក្រោម២ឆ្នាំម្នាក់ក្នុងចំណោម៦នាក់ កំពុងខ្វះអាហារូបត្ថម្ភយ៉ាងធ្ងន់ធ្ងរ។

(រូបថត៖ UNICEF)

មិនត្រឹមប៉ុណ្ណឹង ស្ថានភាពនៅភាគខាងត្បូងតំបន់ហ្គាហ្សា ក៏មិនខុសអីពីភាគខាងជើងដែរ បន្ទាប់ពីគេរកឃើញថា កុមារអាយុក្រោម២ឆ្នាំ ប្រមាណ៥% កំពុងខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ។

សេចក្តីថ្លែងការណ៍ដដែលបន្តថា “នេះគឺជាព័ស្តុតាងច្បាស់ៗថា ការទទួលបានជំនួយមនុស្សធម៌គឺពិតជាចាំបាច់បំផុត និងអាចជួយការពារលទ្ធផលអាក្រក់ណាមួយបាន”។

លោក Ted Chaiban (រូបថត៖ NNA)

ស្របពេលជាមួយគ្នានោះ តាមការអះអាងពីនាយកប្រតិបត្តិរងនៃអង្គការ UNICEF ទទួលបន្ទុកសកម្មភាពមនុស្សធម៌និងប្រតិបត្តិការផ្គត់ផ្គង់ លោក Ted Chaiban, “ប្រសិនបើជម្លោះមិនបញ្ចប់នៅពេលនេះទេ អាហារូបត្ថម្ភរបស់កុមារនឹងបន្តធ្លាក់ចុះ ដែលនាំទៅដល់ការស្លាប់ ឬបញ្ហាសុខភាពដែលនឹងប៉ះពាល់ដល់កុមារនៃតំបន់ហ្គាហ្សាអស់មួយជីវិត និងមានផលវិបាកជាបន្តបន្ទាប់ទៀត”។

សូមជម្រាបជាថ្មី អ៊ីស្រាអែល បានចាប់ផ្តើមវាយលុកជ្រោយហ្គាហ្សា បន្ទាប់ពីការវាយប្រហារដោយក្រុមហាម៉ាសប៉ាឡេស្ទីនកាលពីថ្ងៃទី៧ខែតុលា។ ការទម្លាក់គ្រាប់បែកមិនប្រណីដៃរបស់អ៊ីស្រាអែល បានសម្លាប់មនុស្សជិត៣០០០០នាក់ និងរបួសជិត ៧០០០០នាក់ ថែមទាំងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធតំបន់នេះ ឲ្យរាបដូចកន្ទេលផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មួយថ្ងៃ កុមារប៉ាឡេស្ទីនជាង១០នាក់ ត្រូវពិការជើង ហើយវះកាត់ទាំងមិនចាក់ថ្នាំស្ពឹកទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

នាយករដ្ឋមន្ត្រី រម្លឹកមន្ត្រីឱ្យចងចាំអភិក្រមទាំង៥ ធានាអភិបាលកិច្ចល្អ បញ្ចៀសអំពើពុករលួយ

សេដ្ឋកិច្ច១៣ នាទីutes មុន

តម្លៃមាស មាននិន្នាការកើនឡើង នៅឆ្នាំ ២០២៥

ព័ត៌មានជាតិ២១ នាទីutes មុន

អាជ្ញាធរខេត្តសៀមរាប ស្នើភាគីពាក់ព័ន្ធបង្កើនការយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ប្រភេទ

ព័ត៌មានជាតិ២៧ នាទីutes មុន

ប.ស.ស ផ្សព្វផ្សាយស្ដីពី“នីតិវិធីអនុវត្តថវិកាសម្រាប់កម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម

ព័ត៌មានជាតិ៣០ នាទីutes មុន

អាជ្ញាធរជាតិអប្សរា ដាក់ឱ្យប្រើប្រាស់ផ្លូវថ្មើរជើងថ្មី នៅខាងត្បូងផ្លូវចូលខាងកើតប្រាសាទអង្គរវត្ត ខណៈការជួសជុលប្រាសាទឥដ្ឋ នឹងបញ្ចប់ចុងឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម