Connect with us

ជីវិតកម្សាន្ដ

អតីត​​ក្រុម​សមាជិកកូរ៉េមួយរូប រងការចោទ​ប្រកាន់​ពី​បទ​ឆបោកប្រាក់

បានផុស

នៅ

អតីត​សមាជិក​ក្រុម​ចម្រៀង​ប្រុស​ល្បី​ក្នុង​វ័យ​៣០​ឆ្នាំ កំពុង​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ឆបោក ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​កាត់​ទោស។ ប៉ុស្តិ៍នគរបាល Ansan Sangrok ក្នុងខេត្ត Gyeonggi បានបញ្ជូនខ្លួនបុរសម្នាក់ហៅកាត់ថាលោក A ទៅកាត់ទោសនៅថ្ងៃទី ១៥ខែកុម្ភៈ។

យោងតាមសារព័ត៌មាន allkpop បានចេញរបាយការណ៍បញ្ចាក់ថា ការចោទប្រកាន់នេះកើតចេញពីគម្រោងវិនិយោគដែលបានបន្លំ ដែលលោក A ត្រូវបានគេចោទប្រកាន់ថាបានខ្ចីប្រាក់ជិត ១០០ លានវ៉ុន (៧៤,៩០៤ ដុល្លារ) ពីអ្នកស្គាល់គ្នារបស់គាត់គឺលោក B ចន្លោះខែមិថុនាដល់ខែកញ្ញា ឆ្នាំ ២០២២។ ប៉ុន្តែលោក A មិនបានសងប្រាក់វិញទេ ហើយឈប់ឆ្លើយតបទៅទំនាក់ទំនងរបស់លោក B តែម្ដង។

ទោះយ៉ាងណាក៏ដោយ បន្ទាប់ពីខកខានក្នុងការទាក់ទងលោក A លោក B ត្រូវបានគេរាយការណ៍ថាបានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌជាមួយប៉ូលិសកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ដោយចាប់ផ្តើមដំណើរការផ្លូវច្បាប់។ ក្រោយមក សមត្ថកិច្ច​បាន​បញ្ចប់​ការ​ស៊ើបសួរ បញ្ជាក់​ពី​បទ​ឆបោក និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​នៅ​ថ្ងៃ​ទី​១៥ ខែកុម្ភៈ​។ ទន្ទឹមនឹងនោះ គេដឹងថា លោក A គឺជាអតីតសមាជិកក្រុមចម្រៀងមួយរូប និងនៅតែសកម្មជាតារាល្បីនូវឡើយ។

យ៉ាងណាមិញ មកដល់ពេលនេះទស្សនិកជននៅក្នុងប្រទេសកូរ៉េជាច្រើនបានបញ្ចេញមតិចោទសួរទៅកាន់ជនឆបោកជាសមាជិកក្រុមចម្រៀងនោះថា​ តើលោកជានរណាមកពីក្រុមណា ខណៈពេលដែលខ្លួនកំពុងតែប្រព្រឹត្តនូវកំហុសបែរជានៅប្រកបអាជីពសិល្បៈយ៉ាងរំភើយ ដោយមិនកោតខ្លាចច្បាប់សូម្បីតែបន្តិចណាឡើយ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តំណាងច្បាប់បញ្ចាក់ថា Lee Kang In ដាល់មុខ Son Heung Min គឺខុសពីការពិតទាំងស្រុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៥ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ១៧ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៤ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ១៩ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម