Connect with us

ព័ត៌មានជាតិ

បងប្អូនកសិករស្គាល់ទីផ្សារទាំងអស់នៅក្នុងក្រុងបាត់ដំបង ងាយស្រួលនាំកសិផលចូលទីផ្សារ

បានផុស

នៅ

ជាការពិតណាស់ កុំថាកសិករឬមន្ត្រីរាជការ រហូតមកដល់ពេលនេះ ជឿជាក់ថាមានអ្នកមួយចំនួនធំក៏មិនទាន់បានស្គាល់ទីផ្សារទាំងអស់នៅក្នុងក្រុងបាត់ដំបង នៅឡើយនោះទេ ទើបកម្ពុជាថ្មីស្វែងរកឯកសារដើម្បីផ្សព្វផ្សាយចែកជូនឲ្យប្រជាពលរដ្ឋ ក៏ដូចជាប្រជាកសិករនៅតាមបណ្តាសហគមន៍ ដែលប្រកបរបរកសិកម្មបានស្គាល់ ងាយស្រួលនាំរាល់កសិផល ចូលក្នុងទីផ្សារណាមួយ ដែលអស់លោកអ្នកចង់លក់នៅទីនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្សារនៅក្នុងក្រុងបាត់ដំបងមាន ២៦ ផ្សារ ក្នុងនោះប្រភេទផ្សារធំមាន ០៩ ផ្សារ ផ្សាររដ្ឋមាន ០៦ និងផ្សារឯកជនមាន ០៣។

ផ្សារធំទាំ ០៩ រួមមាន÷

១-ផ្សារក្រុងបាត់ដំបង មានទីតាំងស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង
២-ផ្សាររាត្រីក្រុងបាត់ដំបង ស្ថិតក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង
៣-ផ្សារបឹងឈូក ស្ថិតនៅភូមិមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង
៤-ផ្សារ ១៣ មករា ស្ថិតក្នុងភូមិ ១៣ មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង
៥- ផ្សារ អប្សារា ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង
៦-ផ្សារវត្តលៀប ស្ថិតក្នុងភូមិវត្តលៀប សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង

ផ្សារ​ទាំង០៦ រាប់​រៀបនេះគឺជាផ្សាររដ្ឋ។

៧-ផ្សាររោងចក្រ (ដំបាញ) ស្ថិតក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង
៨-ផ្សារភូពុយ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង
៩-ផ្សាររស្មីបាត់ដំបង ស្ថិតក្នុងភូមិតាកុយ សង្កាត់ ក្តុលដូនទាវ ក្រុងបាត់ដំបង

ផ្សារ​ទាំង ៣ បន្ថែមនេះ ជាផ្សារ​គ្រប់គ្រង​ដោយ​ឯកជន។

ចំណែក​ប្រភេទផ្សារសម័យមានចំនួន ០៤ ផ្សារ ដែល​ផ្សាររបស់រដ្ឋមាន​ចំនួន ០១ និងផ្សារឯកជន​មាន ០៣ រួមមាន÷

១-ផ្សារទំនើបបុរីថ្មី ជាផ្សាររដ្ឋ ស្ថិតនៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង

ចំណែក​ផ្សារ​ឯកជន​មាន​៖

២-ផ្សារទំនើប B2B ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង
៣-ផ្សារទំនើបឡាក់គី ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង
៤-ផ្សារ ហេង ឆាយលី ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង

ចំណែក​ប្រភេទ​ផ្សារ​មេឃ មានចំនួន ១៣ ផ្សារ ជាផ្សារឯកជនទាំងអស់មានដូចជា

១-ផ្សារទួលតាឯក ស្ថិតនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង
២-ផ្សារអូរតាគាំ២ ឬ(ផ្សាររោងល្ខោន) ស្ថិតក្នុងភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង
៣-ផ្សារវត្តសូភី ស្ថិតក្នុងភូមិសូភី១ សង្កាត់រតន: ក្រុងបាត់ដំបង
៤-ផ្សារកង្កែបយំ ស្ថិតក្នុងភូមិរំចេក១ សង្កាត់រតន: ក្រុងបាត់ដំបង
៥-ផ្សារ ឧត្តរ: ស្ថិតក្នុងភូមិដើមស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង
៦-ផ្សារជ្រៃកោង ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង
៧-ផ្សារពោធិវង្ស ស្ថិតក្នុងភូមិចំការសំរោង សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង
៨-ផ្សារដំណាក់ហ្លូង ស្ថិតក្នុងភូមិដំណាក់ហ្លូង សង្កាត់វត្តគរ ក្រុងបាត់ដំបង
៩-ផ្សារបឹងរាំង ស្ថិតក្នុងភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង
១០-ផ្សារវត្តរកា ស្ថិតក្នុងភូមិរកា សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង
១១-ផ្សារដូនទាវ ស្ថិតក្នុងភូមិដូនទាវ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង
១២-ផ្សារលូ ស្ថិតក្នុងភូមិចុងព្រែក សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង
១៣-ផ្សារកន្ទួត ស្ថិតក្នុងភូមិក្តុល សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង

ក្រៅពីផ្សារទាំង ២៦ នៅក្នុងក្រុងបាត់ដំបង កម្ពុជាថ្មី នឹងបន្ត​ស្រាវជ្រាវ​ផ្សារ​នៅ​តាម​បណ្តាស្រុកទាំង ១៣ ផ្សេង​ទៀតក្នុង​ខេត្ត​បាត់ដំបងដើម្បី​ផ្សព្វផ្សាយ​ពលរដ្ឋ​បានស្គាល់ តើស្រុកណាមានទីផ្សារប៉ុន្មាន ដើម្បីងាយស្រួលកសិករនៅតាមតំបន់ឆ្ងាយ​បានស្គាល់ និង​បាននាំកសិផលចូលទីផ្សារ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម២ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម