Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាលជំរុញឱ្យបង្កើនការផ្សាយសារអប់រំសុខភាពតាមរយៈផ្ទាំងរូបភាព និងវីដេអូខ្លីៗដល់ពលរដ្ឋ

បានផុស

នៅ

លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានជំរុញដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាពធ្វើការផ្សព្វផ្សាយសារអប់រំសុខភាពតាមរយៈផ្ទាំងរូបភាព និងវីដេអូខ្លីៗជូនដល់ប្រជាពលរដ្ឋដើម្បីឱ្យពួកគាត់ទទួលបានចំណេះដឹង និងចេះការពារខ្លួនពីជំងឺដង្កាត់ផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី២ខែកុម្ភៈ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្តកាលពីរសៀលថ្ងៃទី១៩​កុម្ភៈ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា «ការខិតខំលើការអប់រំលើកកម្ពស់សុខភាពតាមរយៈការធ្វើការផ្សព្វផ្សាយសារអប់រំ គឺជាឱកាសមួយបន្ថែមទៀតដែលពិតជាចូលរួមផ្តល់ចំណេះដឹងផ្នែកសុខភាពជូនដល់បងប្អូនសាធារណជនដើម្បីលោកកាន់តែងាយស្រួលក្នុងការមើលថែខ្លួនដោយខ្លួនឯងក៏ដូចជាការចូលរួមសម្រេចចិត្តជាមួយក្រុមគ្រូពេទ្យលើវិធីសាស្ត្រនានាការពារសុខភាព និងក្រុមគ្រួសារ។ ឧទារហណ៍ ការបង្ការរោគ ការបង្ការជំងឺឆ្លងផ្សេងៗ និងជំងឺរ៉ាំរ៉ៃមួយចំនួនដូចជា ជំងឺទឹកនោមផ្អែម លើសឈាម ជំងឺមហារីកជាដើម»។

លោករដ្ឋមន្រ្តី បានស្នើពិនិត្យ និងរៀបចំផែនការឱ្យបានកាន់តែច្បាស់លាស់ និងសុក្រឹតបន្ថែមទៀត សម្រាប់ការអនុវត្តការងារប្រកបដោយប្រសិទ្ធិភាពដោយឈរលើគោលការណ៍ធានាឱ្យបានធនធានសម្ភារៈធនធានមនុស្សសមស្របទៅតាមតម្រូវការ និងកម្រិតសកម្មភាពនៃមន្ទីរពេទ្យឬមណ្ឌលសុខភាព។ បន្ថែមពីនោះគឺត្រូវពង្រឹងនូវបញ្ញត្តិនៃទម្រង់ការងារទាំងវិស័យសាធារណៈ និងវិស័យឯកជនព្រមទាំងបន្តង្រីកវិសាលភាពនៃវិស័យបណ្តុះបណ្តាលផ្នែកសុខាភិបាលតាមគ្រប់រូបភាព ពិសេសការផ្លាស់ប្តូរបទពិសោធន៍របស់យើងជាមួយប្រទេសជិតខាង ក្នុងតំបន់ និងអន្តរជាតិ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

ស្នងការរាជធានី ៖ សមត្ថកិច្ច​ទាំង១៤ខណ្ឌ សូម​ជួយ​សម្រួល​ចរាចរណ៍​ទីតាំង​មមាញឹក ជា​ពិសេស​សាលារៀន​ដើម្បី​រំដោះ​ការ​កក់ស្ទះ

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

សំរាម១៥០០តោន​​អណ្តែត​តាមទឹកជំនន់​នៅ​ទន្លេ Ciliwung​ នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានជាតិ៤១ នាទីutes មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល៖ ការរិះគន់ច្បាប់ប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មប្រព្រឹត្តក្នុងរបបខ្មែរក្រហម ជាការប្រមាថធ្ងន់ធ្ងរដល់អ្នកស្លាប់

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តកំពង់ចាម​ នឹងរៀបចំព្រឹត្តិការណ៍បុណ្យឆ្នេរខ្សាច់លើកទី១ នៅរមណីយដ្ឋានឆ្នេរខ្សាច់​កោះប៉ែន

Sokha Hotels

ព័ត៌មានពេញនិយម