Connect with us

ព័ត៌មានអន្ដរជាតិ

កូនក្រមុំចិនពាក់មាសតម្លៃ​៣០​លាន​ដុល្លារ​ស្រោចខ្លួន បង្ហាញពីភាពមានបានក្នុង​ថ្ងៃរៀបការ

បានផុស

នៅ

ពិធីមង្គលការមួយនៅទីក្រុង Fujian ប្រទេសចិន ដែលមានតម្លៃ ២១០លានយ័ន (៣០ លានដុល្លារអាមេរិក) បានទាក់ទាញការចាប់អារម្មណ៍យ៉ាងទូលំទូលាយនៅលើអ៊ីនធឺណិត ដោយកូនក្រមុំបានតុបតែងខ្លួនយ៉ាងគួរឲ្យចាប់អារម្មណ៍ជាមួយនឹងខ្សែដៃមាសចំនួន១០០។

ព្រឹត្តិការណ៍ដែលបានកើតឡើងនៅក្នុងបន្ទប់ធំនៃគេហដ្ឋានគ្រួសាររបស់កូនកំលោះកាលពីដើមខែនេះ ត្រូវបានរំលេចដោយរូបថតជាច្រើនសន្លឹក បង្ហាញពីកូនក្រមុំមើដើរកោងៗក្រោមទម្ងន់នៃខ្សែដៃមាសជុំវិញករបស់នាង នេះបើយោងតាមសារព័ត៌មាន South China Morning Post បានចេញផ្សាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក សូម្បីតែកាសែត New York Times ក៏បានរាយការណ៍ថា ស្រដៀងទៅនឹងសារៈសំខាន់នៃចិញ្ចៀនពេជ្រនៅក្នុងប្រពៃណីលោកខាងលិច គ្រឿងតុបតែងដ៏សំខាន់សម្រាប់កូនក្រមុំនៅក្នុងប្រទេសចិន គឺការពាក់ខ្សែកមាស ២៤ ការ៉ាត់។

ទោះយ៉ាងណាក៏ដោយ ក្រុមអ្នក​លេង​អ៊ីនធឺណិតបាន​សម្ដែង​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ទស្សនីយភាព​នៅ​លើបណ្ដាញសង្គម Douyin ដែល​ជា​កំណែ TikTok របស់​ចិន​ដោយ​និយាយ​ថា «វា​បាន​ពង្រីក​ការស្រមើស្រម៉ៃ​របស់​ខ្ញុំ។ ភាព​ក្រីក្រ​កំណត់​ការ​ស្រមើល​ស្រមៃ​របស់​ខ្ញុំហើយនាពេលនេះ»។

លើសពីនេះទៀតដែរ ភ្ញៀវនៃពិធីជប់លៀងត្រូវបានបំរើដោយមុខម្ហូបដែលបង្ហាញអំពីស្តេចក្តាម បង្កង ស៊ុបព្រុយត្រីឆ្លាម សំបុកបក្សី និងបបរអូស្ត្រាលី ដោយតុនីមួយៗក៏មាន Kweichow Moutai ដែលជាស្រាចិនលំដាប់ខ្ពស់មួយដបផងដែរ។​​ បន្ថែមលើភាពអស្ចារ្យ ពិធីមង្គលការនេះមាននារី ៥០ នាក់ ស្លៀកពាក់ពណ៌ក្រហម និងក្រុមរាំដែលធ្វើពិធីបុរាណ បង្កើនបទពិសោធន៍របស់ភ្ញៀវដូចជាពួកគេចូលរួមក្នុងពិធីមង្គលការរបស់គ្រួសារអភិជនពីសម័យអតីតកាល។

យ៉ាងណាមិញ កូនកំលោះត្រូវបានគេស្គាល់ថាជា Ye Dingfeng ជាកូនប្រុសរបស់ Ye Guochun ប្រធានក្រុមហ៊ុនលក់គ្រឿងអលង្ការមាសឈានមុខគេរបស់ប្រទេសចិន Lao Feng Xiang ។ ចំណែកឯកូនក្រមុំ Yang Hanying គឺជាកូនស្រីរបស់អ្នកគ្រប់គ្រងមកពីក្រុមហ៊ុនដូចគ្នានៅខេត្តភាគខាងជើង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖បុគ្គលិកក្នុងហាងមួយនៅអាមេរិក បានលុយធីប១ម៉ឺនដុល្លារពីភ្ញៀវ ក្រោមហេតុផលដ៏ភ្ញាក់ផ្អើល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៨ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម