Connect with us

ព័ត៌មានជាតិ

​ខេត្តបាត់ដំបង​​នៅ​មានជនជាតិដើម​ភាគ​តិចព័រ រស់នៅជាង ៥០០ នាក់ នៅ​ប្រកាន់​ព្រពៃណីដូនតា

បានផុស

នៅ

នៅស្រុកមួយជាប់ព្រំដែន​ថៃ​ ក្នុង​ខេត្ត​បាត់ដំបង​មាន​ជន​ជាតិ​ដើម​ភាគតិច​ព័រ​ប្រមាណ​ជាង ៥០០ នាក់ កំពុងរស់​នៅលាយឡំជាមួយជនជាតិខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​របាយការណ៍សិក្សា​ស្រាវជ្រាវ ​និង​កំណត់​អត្តអត្តសញ្ញាណសហគមន៍ជនជាតិ​ដើមភាគតិច ដោយ​ការិយាល័យអភិវឌ្ឍន៍ជនជាតិដើមភាគតិចនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង នៅក្នុងភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត មាន​ជនជាតិ​ដើម​ភាគ​តិច​ព័រ​សរុប​ចំនួន ១៦៥ គ្រួសារ ស្មើនឹង ៥៥៦នាក់ ​ក្នុង​នោះ​ស្រី ៣៤០នាក់។

ការរស់នៅ​ក្នុង​ភូមិ​ មានការ​គ្រប់គ្រង​ដោយ​​ចាស់​ស្រុក​ឈ្មោះ (តាខ្វាយ) ជា​អ្នកគ្រប់គ្រង​សហគមន៍​តាម​បែប​ប្រពៃណី និង​មេភូមិ​ជាអ្នក​គ្រប់គ្រងតាម​បែប​រដ្ឋបាល​។

លោក លៀង ឆឺត មាន​អាយុ ៨៣ ឆ្នាំ ជា​តាខ្វាយ​​ជំនាន់ទី ៥ នៃ​សហគមន៍ជនជាតិដើមភាគតិចព័រ (សម្រាប់​ជនជាតិដើមភាគតិចព័រគេហៅថា តាខ្វាយ ឪខ្វាយ ឬម្ចាស់ស្រុក) នៅភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ​ត្រូវ​បានជ្រើសរើសជាមេកន្រ្ទាញ/ក្រាក់ស្រុក។

លោកមានតួនាទីសំខាន់ណាស់នៅក្នុងសហគមន៍ ជា​បង្គោល​ដឹកនាំ​ការសែនព្រេន និង​ជាបុគ្គលដែល​អ្នកភូមិគោរព និង​មាន​ទំនាក់ទំនង​ទៅ​នឹងព្រលឹង វិញ្ញាណដូនតា ដែល​​អាច​ឲ្យ​អ្នកភូមិ​សុំ​សេចក្តីសុខ ចៀស​ផុតពីគ្រោះចង្រៃ សុំការណែនាំ និងលាបំណន់ពីការធ្វើខុសប្រពៃណី។

បំរាម​ចំពោះ​តាខ្វាយ គឺ​ហាម​និយាយ​កុហក ហាមផឹកស្រា ហាមសម្លាប់សត្វ ងូតទឹក​មិន​ឲ្យអ្នកដទៃឃើញ និង​មិន​ឲ្យចាកចេញពីភូមិលើសពី ២ ថ្ងៃ និង​តមអាហារ ដូច​ជា​សាច់គោ ទឹកដោះគោ ផ្លែទឹកដោះគោ។ តាខ្វាយ តម្រូវឲ្យទុកសក់វែង និងស្លៀកក្បិនជារៀងរាល់ថ្ងៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៣ នាទីutes មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

សេចក្ដីជូនដំណឹង២ ម៉ោង មុន

អ្នកឧកញ៉ា ឃុន សៀ និង លោកជំទាវ គោរពជូនពរ សម្ដេចទាំង ៧ ក្នុងឱកាសទទួលអំណរឆ្នាំថ្មី ឆ្នាំសកល ២០២៤

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សភា​បក្ស​ប្រឆាំង​​កូរ៉េ​ខាងត្បូង​​បោះឆ្នោត​ទម្លាក់​ប្រធានាធិបតីស្តីទី​ដែលកាន់​អំណាច​១៣ថ្ងៃ​​

Sokha Hotels

ព័ត៌មានពេញនិយម