Connect with us

ព័ត៌មានជាតិ

លោក នេត សាវឿន៖ រាជរដ្ឋាភិបាល ចាត់ទុកបញ្ហាគ្រឿងញៀន ជាបញ្ហាអាទិភាពដែលត្រូវដោះស្រាយចំពោះមុខ

បានផុស

នៅ

លោក នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា រាជរដ្ឋាភិបាល បានចាត់ទុកបញ្ហាគ្រឿងញៀន ជាបញ្ហាអាទិភាពដែលត្រូវដោះស្រាយចំពោះមុខ។ លោកបាន លើកឡើងបែបនេះ នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថា សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា សម្តេចធិបតី​ ហ៊ុន ម៉ាណែត បានចាត់ទុកបញ្ហាគ្រឿងញៀន ជាបញ្ហាអាទិភាពមួយក្នុងចំណោមបញ្ហាអាទិភាពមួយចំនួនទៀត ដែលត្រូវដោះស្រាយចំពោះមុខ ហើយបានបង្ហាញពីឆន្ទៈដ៏មុតស្រួចបំផុត ក្នុងការកាត់បន្ថយ និងឈានទៅលុបបំបាត់ឱ្យអស់ពីកម្ពុជា ដើម្បីឆ្លើយតបទៅនឹងក្តីព្រួយបារម្ភរបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល។ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចូលយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងបរិស្ថាន​គ្របដណ្តប់របស់ស្នូល នៃបញ្ចកោណ ដំណាក់កាលទី១ ដើម្បីធានាឱ្យបាននូវ សន្តិសុខ សុវត្ថិភាព សណ្តាប់​ធ្នាប់សាធារណៈរបស់ប្រជាជន។ លោកបន្ថែមថា ការបន្តដាក់ចេញនូវផែនការយុទ្ធនាការលើកទី៩ ក៏ដូចជាបង្កើតគណៈបញ្ជាការយុទ្ធនាការ សម្រាប់អាណត្តិថ្មីនេះ គឺជាការបង្ហាញឆន្ទៈមោះមុត និងទស្សនវិស័យច្បាស់លាស់របស់រាជរដ្ឋាភិបាល ក្នុងការកែប្រែកម្ពុជា ទៅជាប្រទេសមួយ ដែលគ្រឿងញៀនលែងជាឧបសគ្គ និងបញ្ហារបស់សង្គមជាតិ។

ទន្ទឹមគ្នានេះ លោក នេត សាវឿន បានគូសបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ពុំមែនជាភារកិច្ច និងការទទួលខុសត្រូវរបស់សមត្ថកិច្ចអនុវត្តន៍ច្បាប់តែមួយប៉ុណ្ណោះទេ ប៉ុន្តែគឺជាស្មារតីទទួលខុសត្រូវរួមពីគ្រប់វិស័យទាំងអស់។ លោកថា ការបង្ក្រាបតែមួយមុខពិតជាពុំអាចឆ្លើយតបទៅនឹងសភាពការណ៍ និងលុបបំបាត់គ្រឿងញៀនចេញពីប្រទេសបាននោះទេ គឺត្រូវទាមទារឱ្យមានការអប់រំយល់ដឹងការចូលរួមពីសហគមន៍ និងការសហការជួយគ្នា ក្នុងការព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងធ្វើសមាហរណកម្មក្នុងសង្គម។

ជាមួយគ្នានោះ លោកបានវាយតម្លៃខ្ពស់ចំពោះសមទ្ធិផលការងារដែល អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលសម្រេចបាននាពេលកន្លងមក ក៏ដូចជាការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទទួលបានជោគជ័យ តាំងពីលើកទី១ រហូតមកដល់លើកទី៨ នៅឆ្នាំ២០២៣ កន្លងទៅនេះ។ លោកថា ជោគជ័យទាំងអស់នេះ គឺមិនអាចកាត់ផ្តាច់បានពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយកន្លងមកសម្តេច តែងតែយកចិត្តទុកដាក់ណែនាំតម្រង់ទិស ដាក់ចេញនូវគោលនយោយបាយនានា ធ្វើយ៉ាងណាឱ្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន មានភាពមុតស្រួច និងប្រកបដោយស័ក្តសិទ្ធិភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៣ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម