ព័ត៌មានអន្ដរជាតិ
ចិន ព្រមាន ណាតូ ថា កុំយកការស្លាប់មេបក្សប្រឆាំង រុស្ស៊ី ជាល្បិចលូកលាន់កិច្ចការផ្ទៃក្នុងប្រទេសដទៃ
បណ្ដាប្រទេសណាតូគួរតែបញ្ឈប់ “ល្បិចកិច្ចកល” របស់ពួកគេក្នុងការលូកលាន់កិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀតទៅ ជាពិសេសពាក់ព័ន្ធនឹងមរណភាពរបស់មេបក្សប្រឆាំងរុស្ស៊ីលោក Alexei Navalny ។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Mao Ning នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៩ ខែកុម្ភៈកន្លងទៅ ។
នៅពេលអ្នកសារព័ត៌មានចាក់សួរអំពីការរិះគន់របស់អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg ទាក់ទងការឆ្លើយតបរបស់ចិនចំពោះមរណភាពលោក Navalny, លោកស្រី Mao Ning បានលើកឡើងថា “អង្គការណាតូគួរតែបញ្ឈប់ល្បិចកិច្ចកលរបស់ខ្លួនក្នុងការបញ្ឆេះភាពតានតឹង និងការលូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃដើម្បីតែពង្រីកវិសាលភាពនៃឥទ្ធិលពលរបស់ខ្លួន ជាពិសេសូមបញ្ឈប់ការលាបពណ៌មកលើចិន” ។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា “ចិនខុសពីអង្គការណាតូ ចិនមិនដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃនោះទេ ហើយរដ្ឋាភិបាលទីក្រុងប៉េកាំងចាត់ទុកការឃ្លាតឆ្ងាយមេបក្សប្រឆាំង និងជាអ្នករិះគន់មិនសំចៃមាត់លើលោក ពូទីន វ័យ ៤៨ ឆ្នាំរូបនេះថាជា កិច្ចការរផ្ទៃក្នុងរបស់រុស្ស៊ី ហើយណាតូគួរតែចាត់វិធានការជាក់ស្ដែងដើម្បីស្វែងរកសន្តិភាព និងស្ថិរភាពនៅអឺរ៉ុប” ។
ចាប់តាំងពីការបាត់រូបកាយលោក Navalny កាលពីថ្ងៃទី១៦ ខែកុម្ភៈ មេដឹកនាំនៅជុំវិញពិភពលោក ក៏ដូចជាមេដឹកនាំអង្គការណាតូបានដាក់ផ្ទាំងស៊ីបទៅលើលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ឲ្យទទួលខុសត្រូវចំពោះរឿងរ៉ាវដ៏ក្ដុកក្ដួលនេះ មុនពេលការស៊ើបអង្កេតណាមួយត្រូវបានធ្វើឡើង ។
យោងតាមសេចក្ដីរាយការណ៍ពីទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោកស្រី Kamala Harris បានលើកឡើងកាលពីថ្ងៃសុក្រសប្ដាហ៍មុន “ប្រសិនបើមានការបញ្ជាក់ពិតប្រាកដពីមរណភាពរបស់លោក Navalny នោះវានឹងក្លាយជាមុខសញ្ញាបន្ថែមទៀតនៃភាពឃោរឃៅរបស់លោក ពូទីន ហើយរុស្ស៊ីក៏ជាអ្នកទទួលខុសត្រូវតែម្នាក់គត់ចំពោះរឿងនេះ” ។
ជាការឆ្លើយតប លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីតាមរយៈការចុះផ្សាយដោយសារព័ត៌មាន Sputnik បានបញ្ជាក់ថា “ការសន្និដ្ឋានរបស់អង្គការណាតូ គឺជារឿងគួរឲ្យសង្ស័យ ។ ប្រតិកម្មភ្លាមៗរបស់មេដឹកនាំណាតូចំពោះការស្លាប់របស់លោក Navalny គឺជាទម្រង់ចោទប្រកាន់ដោយផ្ទាល់ប្រឆាំងនឹងរុស្ស៊ី ។ រហូតមកដល់ពេលនេះ មិនទាន់មានការពិនិត្យ ឬការធ្វើកោសល្យវិច្ច័យនៅឡើយទេ ប៉ុន្តែលោកខាងលិចបានធ្វើសេចក្តីសន្និដ្ឋានមុនរួចទៅហើយ” ។
គួរបញ្ជាក់ថា លោក Navalny បានទទួលមរណភាពកាលពីថ្ងៃទី១៦ ខែកុម្ភៈ បន្ទាប់ពីបាត់បង់ស្មារតី ហើយដួលទៅនឹងដី ខណៈដែលលោកកំពុងតែដើរធម្មតា ។ ភ្លាមៗនោះក្រុមគ្រូពេទ្យក៏បានមកដល់កន្លែងកើតហេតុក្នុងបន្ទប់ឃុំឃាំងរបស់គាត់ និងបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ ប៉ុន្តែទោះបីជាមានវិធានការជួយសង្គ្រោះពីសំណាក់គ្រូពេទ្យយ៉ាងណាក៏ដោយ ក៏មិនអាចទទួលបានលទ្ធផលគាប់ប្រសើរដែរ ខណៈទាក់ទងនឹងមូលហេតុនៃការស្លាប់របស់ទណ្ឌិតរូបនេះក៏មិនទាន់បានបង្ហាញដូចគ្នា ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ មេដឹកនាំពិភពលោកដាក់បន្ទុកលោក ពូទីន ចំពោះករណីស្លាប់មេបក្សប្រឆាំង ខណៈ រុស្ស៊ី ក៏ចេញបកស្រាយ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់