កីឡា
Wayne Rooney អាចឈានជើងចូលសង្វៀនប្រដាល់
អតីតកីឡាករបាល់ទាត់ជម្រើសជាតិអង់គ្លេស និងជាវីរបុរសរបស់ក្លិប Manchester United លោក Wayne Rooney ត្រូវបានរាយការណ៍ថាកំពុងពិភាក្សាជាមួយស្ថាប័ន Misfits Boxing ជាសង្វៀនប្រកួតកីឡាប្រដាល់នៅប្រទេសអង់គ្លេស។
កាសែតធំ២គឺ The Daily Star និង The Mirror បានរាយការណ៍ថា អតីតកីឡាករបាល់ទាត់វ័យ ៣៨ឆ្នាំរូបនេះ កំពុងពិភាក្សាជាមួយសង្វៀនប្រដាល់ Misfits Boxing ដើម្បីឈានជើងចូលរួមសង្វៀនប្រយុទ្ធ។ ក្តីស្រលាញ់ និងចំណង់ចំណូលចិត្តរបស់ Rooney ចំពោះកីឡាប្រដាល់ គឺមិនមានអ្វីថ្មីនោះទេ។ ទោះបីជារូបគេជាអតីតកីឡាករបាល់ទាត់ក៏ដោយ ក៏រូបគេធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនចូលចិត្តប្រដាល់។ ឥឡូវនេះវាត្រូវបានគេរាយការណ៍ថា លោកបានពិភាក្សាជាមួយអ្នកផ្គូផ្គង (Promoter) ប្រដាល់អំពីលទ្ធភាពដែលអាចឡើងសង្វៀន។
សង្វៀន Misfits មិនស្ថិតនៅក្រោមច្បាប់របស់គណៈកម្មាធិការគ្រប់គ្រងប្រដាល់របស់អង់គ្លេសទេ ដូច្នេះលោក Rooney មិនចាំបាច់ក្លាយជាអ្នកប្រដាល់អាជីពនោះទេ។ ទោះជាយ៉ាងណា ភាពទាក់ទាញ និងល្បីល្បាញរបស់ Rooney នឹងក្លាយជាការធានារបស់ទស្សនិកជនយ៉ាងច្រើន។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកប៉ាន់ស្មានថា អតីតកីឡាករប្រដាល់ Ricky Hatton នឹងអាចក្លាយជាដៃគូ។ ប្រសិនបើអតីតកីឡាករបាល់ទាត់រូបនេះទទួលយកសំណើររបស់សង្វៀន Misfit ហើយសម្រេចចិត្តពាក់ហ្គង់ដៃចូលប្រកួត។
Rooney បានចាប់ផ្តើមអាជីពជាមួយក្លិប Everton ជាកន្លែងដែលបានចូលរួមតាំងពីអាយុ ១០ឆ្នាំ។ លោកបានបង្ហាញខ្លួនក្នុងកម្រិតអាជីពដំបូងក្នុងឆ្នាំ២០០២ បន្ទាប់ពីត្រូវបានតម្លើងទៅក្រុមធំ។
បន្ទាប់ពី ២រដូវកាល លោកក៏បានផ្លាស់ទៅក្លិប Manchester United នៅរដូវក្តៅឆ្នាំ២០០៤ ក្នុងតម្លៃ ២៥.៦លានផោន។ លោកបានឈ្នះជើងឯកក្នុងស្រុកចំនួន១៣ដង ( Premier League ៥ ដង , FA Cup ១ ដង, English League Cup ៣ ដង និង Community Shields ៤ដង) និងពានរង្វាន់អន្តរជាតិចំនួន ៣ ( UEFA Champions League ១ដង UEFA Europa League ១ដង និង FIFA Club World Cup ១ដង។
លោកក៏កាន់កំណត់ត្រាស៊ុតបញ្ចូលទីច្រើនជាងគេសម្រាប់ Manchester United ដែលមាន ២៥៣គ្រាប់។ គ្រាប់បាល់ចំនួន ២០៨គ្រាប់របស់លោកនៅ Premier League បានក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេលំដាប់ទី២ ក្នុងប្រវត្តិសាស្ត្រលីគ។ Rooney ក៏ធ្លាប់លេងក្នុងពានរង្វាន់បាល់ទាត់ពិភពលោក (FIFA World Cup) ៣ដងជាមួយអង់គ្លេស នៅឆ្នាំ២០០៦, ២០១០ និង ២០១៤៕
ប្រែសម្រួល៖ មន្នីរ័ត្
ប្រភព៖ Inside The Games
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន កំពុងជួយរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែងើបឡើងបន្ថែមទៀត
-
KPT+៧ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន ណារិន្ទ បញ្ជាឱ្យហៅគ្រូមន្តអាគមយកកាំភ្លើងពោះខ្លួនឯងមកសួរនាំ ទោះសាមីខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
តើឧកញ៉ាមានសិទ្ធិកាន់កាប់ និងប្រើប្រាស់កាំភ្លើង ដែរឬទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព
-
កីឡា១ សប្តាហ៍ ago
លោក សួង បញ្ញា ប្រកាសឈប់ពីការបង្ហាត់គុនខ្មែរ និងការងារនៅទទក