Connect with us

ជីវិតកម្សាន្ដ

ខកខានឃើញមុខយូរ Angelababy បង្ហាញខ្លួនលើដីអាមេរិក ទាក់ទាញភ្នែកមហាជនព្រោងព្រាត

បានផុស

នៅ

តារាសម្ដែងស្រីចិន Angelababy បានទាក់ទាញការចាប់អារម្មណ៍ដោយសារឈុតប៉ាក់វែងអន្លាយលើដងខ្លួន និងគ្រឿងអលង្ការដ៏ប្រណិតនៅក្នុងកម្មវិធី British Academy of Film and Television Arts (BAFTA) Gala ឆ្នាំ ២០២៤ ក្នុងទីក្រុងឡុងដ៍ កាលពីថ្ងៃទី ១៥ ខែកុម្ភៈឆ្នាំ២០២៤ កន្លងទៅនេះ។

យោងតាម​ ​Business Insider បានចុះផ្សាយថា តារាម៉ូដែលនិងជាតារាចម្រៀងដ៏មានស្នាដៃមួយរូបនោះ បានច្នៃម៉ូដ Cheongsam ដែលបំផុសគំនិតដោយផ្ទាំងគំនូរទេសភាពរបស់ចិន បន្ទាប់ពីបានរចនាឡើងដោយខ្លួនឯង អមដោយអ្នករចនាម៉ូដហុងកុង Barney Cheng ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រ៉ូបដ៏ល្អឯកដែលតារាស្រីចិន Angelababy បានស្លៀកចូលរួមកម្មវិធីលំដាប់ពិភពលោកបានផលិតឡើងពីសសៃសូត្រ brocade ទាមទារឲ្យអ្នកធ្វើត្រូវចំណាយពេលដល់ទៅ ៤៦០ម៉ោងនៃសិល្បៈហត្ថកម្មដ៏ប្រណិត នេះបើយោងតាមការចុះផ្សាយរបស់កាសែត Sin Chew ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី។ ឈុតនេះថែមទៀត បានស្រោប​ដោយ​គ្រឿង​លម្អ​ពណ៌​ប្រាក់ បង្ហាញ​ឲ្យឃើញ​ពី​ចង្កេះ​ដ៏​ស្ដើង បន្ថែម​ភាព​ទាក់ទាញ​ពីទស្សនិកជនបរទេសជាច្រើន។​​

ដោយឡែក នៅលើបណ្ដាញសង្គមចិន Weibo ទស្សនិកជនបានសរសើរពី Angelababy ព្រមៗគ្នាថានាងគឺជាសម្រស់បែបបូព៌ាដែលគយគន់មិនជិនណាយសូម្បីតែម្ដងណា។​​ ថ្វីបើនាងអវត្តមានលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងត្រូវបានរឹតបន្តឹងកាលពីឆ្នាំមុន ជាមួយនឹងការហាមប្រាមតាមអ៊ិនធរណេត ក្រោយទស្សនាការសម្តែងរបស់ Lisa សមាជិកក្រុម Blackpink នៅទីក្រុងប៉ារីស ក៏ពិតមែន។ ប៉ុន្តែការបង្ហាញខ្លួនរបស់ Angelababy នៅតែបង្កើតភាពទាក់ទាញមិនថាមហាជនបរទេសឬថ្នាក់ជាតិនោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងការលុបចោលបម្រាមនេះ នាងបានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ដោយចែករំលែករូបថត និងវីដេអូផ្សព្វផ្សាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់នាងកាលពីពាក់កណ្តាលខែកុម្ភៈ។ ជារឿយៗត្រូវបានប្រដូចទៅនឹង Kim Kardashian ជនជាតិចិន Angelababy គឺជាវត្តមានដ៏សំខាន់នៅក្នុងឧស្សាហកម្មកម្សាន្តអាស៊ីបូព៌ាដែលមិនអាចខ្វះបានឡោះយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖រដ្ឋមន្ត្រីទេសចរណ៍ ថៃ ថា Lisa នឹងជួយទាញចំណូលបន្ថែមទៀត ក្រោយចូលខ្លួនសម្ដែងកុនហូលីវូដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម