Connect with us

ព័ត៌មានអន្ដរជាតិ

EU បើកការស៊ើបអង្កេតលើ TikToK ជុំវិញច្បាប់ការពារអនីតិជន

បានផុស

នៅ

សហភាពអឺរ៉ុបបានចាប់ផ្តើមការស៊ើបអង្កេតជាផ្លូវការលើ TikTok ដើម្បីកំណត់ថាតើកម្មវិធីមួយនេះកំពុងមានវិធីសាស្រ្តគ្រប់គ្រាន់ដើម្បីការពារអនីតិជននៅលើវេទិការបស់ខ្លួន ក៏ដូចជាពិនិត្យមើលការរំលោភសិទ្ធិពាក់ព័ន្ធផ្សេងទៀតនៃច្បាប់សេវាកម្មឌីជីថលហើយឬនៅ ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNN នៅថ្ងៃទី២០ ខែ​កុម្ភៈនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈកម្មការអឺរ៉ុបនឹងស៊ើបអង្កេតលើមុខងារ ប្រព័ន្ធ និងគោលនយោបាយរបស់ TikTok ទាក់ទងនឹងការរំលោភសិទ្ធិដែលសង្ស័យមួយចំនួន ។ គណៈកម្មាការនេះនឹងវាយតម្លៃថាតើកម្មវិធីកម្សាន្តដែលគ្រប់គ្រងដោយក្រុមហ៊ុន ByteDance របស់ប្រទេសចិនមួយនេះ កំពុងបំពេញតាមតម្រូវការសម្រាប់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមធំៗ ដើម្បីកាត់បន្ថយហានិភ័យនៃអ្នកប្រើប្រាស់ដែលញៀននឹងមាតិការបស់ពួកគេ ក៏ដូចជាការពារឯកជនភាព និងសុវត្ថិភាពរបស់អនីតិជនហើយឬនៅ ខណៈការស៊ើបអង្កេតក៏នឹងពិនិត្យមើលថាតើ TikTok មានតម្លាភាពអំពីការផ្សាយពាណិជ្ជកម្មនៅលើវេទិការបស់ខ្លួនដែរឬទេ ។

គណៈកម្មការអឺរ៉ុបបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃចន្ទថា ឧបករណ៍ផ្ទៀងផ្ទាត់អាយុរបស់ TikTok ដែលមានគោលបំណងការពារកុមារពីការចូលប្រើមាតិកាមិនសមរម្យអាចមិនមានប្រក្រតីភាព និងប្រសិទ្ធភាព ខណៈអ្នកនាំពាក្យ TikTok និយាយថា ក្រុមហ៊ុនបានបង្កើតលក្ខណៈពិសេស និងការកំណត់ដើម្បីការពារក្មេងជំទង់ និងរក្សាក្មេងអាយុក្រោម ១៣ ឆ្នាំមិនឲ្យលេងកម្សាន្តវេទិកានេះ ក៏ដូចជាបន្តធ្វើការជាមួយអ្នកជំនាញដើម្បីរក្សាយុវជននៅលើ TikTok ឲ្យមានសុវត្ថិភាព ។

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមដែលកំពុងប្រតិបត្តិការនៅក្នុងសហភាពអឺរ៉ុបត្រូវមានកាតព្វកិច្ចគោរពតាមច្បាប់ដែលមានចែងក្នុងច្បាប់សេវាកម្មឌីជីថលដែលបានអនុម័តនៅក្នុងខែសីហា ដែលដាក់កំហិតលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដែលមានអ្នកប្រើប្រាស់ប្រចាំខែច្រើនជាង ៤៥ លាននាក់ ខណៈ TikTok មានអ្នកប្រើប្រាស់សកម្មប្រចាំខែជិត ១៣៦ លាននាក់នៅក្នុងសហភាពអឺរ៉ុប ហើយក្រុមហ៊ុនដែលរកឃើញថាបានបំពានច្បាប់អាចត្រូវបានផាកពិន័យ ៦ ភាគរយនៃប្រាក់ចំណូលប្រចាំឆ្នាំរបស់ពួកគេ ។

គួរបញ្ជាក់ថា ជាលើកទីពីរហើយក្នុងរយៈពេលជាច្រើនខែដែលគណៈកម្មការនេះបានចាប់ផ្តើមដំណើរការជាផ្លូវការប្រឆាំងនឹងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមធំៗ ដោយនៅក្នុងខែធ្នូស្ថាប័ននេះនិយាយថា ខ្លួនបានស៊ើបអង្កេតក្រុមហ៊ុន X ដើម្បីកំណត់ថា បណ្ដាញសង្គមមួយនេះបានបរាជ័យក្នុងការបំពេញកាតព្វកិច្ចផ្លូវច្បាប់មួយចំនួនក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃមាតិកាខុសច្បាប់ និងព័ត៌មានមិនពិត ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម២ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម