Connect with us

ព័ត៌មានអន្ដរជាតិ

រកឃើញហានិភ័យសុខភាព៣យ៉ាង កើតឡើងចំពោះអ្នកចាក់វ៉ាក់សាំងកូវីដ

បានផុស

នៅ

ការសិក្សាទ្រង់ទ្រាយធំជាសកលបង្ហាញថា អ្នកចាក់វ៉ាក់សាំងកូវីដ១៩ បានជួបប្រទះហានិភ័យសុខភាព៣យ៉ាងដូចជា បេះដូង កកឈាម និងប្រព័ន្ធប្រសាទ ប៉ុន្តែមិនប៉ះពាល់ខ្លាំងក្លាណាស់ណាទេ។

(រូបថត៖ Shutterstock)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចេញផ្សាយរបស់ទស្សនាវដ្តី Vaccine កាលពីសប្តាហ៍មុន, សម្ព័ន្ធអ្នកជំនាញវ៉ាក់សាំងអន្តរជាតិ បានពិនិត្យតាមដានបញ្ហាវេជ្ជសាស្រ្តចំនួន១៣ ក្នុងចំណោមអ្នកទទួលវ៉ាក់សាំងប្រមាណ៩៩លាននាក់ នៅទូទាំង៨ប្រទេស។

ក្នុងចំណោមនោះ ពួកគេបញ្ជាក់ថា វ៉ាក់សាំង Pfizer, Moderna និង AstraZeneca ត្រូវបានផ្សារភ្ជាប់ខ្លាំងបំផុតជាមួយហានិភ័យសុខភាពទាំង៣ខាងលើ ហើយហានិភ័យខ្ពស់ជាងគេក្នុងចំណោមនោះគឺពាក់ព័ន្ធសរសៃប្រសាទ ដែលធ្វើឲ្យមនុស្សពិបាកដើរ ឬគិត។

(រូបថត៖ Getty)

ស្របពេលជាមួយគ្នានោះ ការស្រាវជ្រាវរកឃើញថា ការរលាកសាច់ដុំបេះដូង ក៏ត្រូវបានគេរកឃើញជាបន្តបន្ទាប់ផងដែរ ក្រោយការចាក់វ៉ាក់សាំងប្រភេទ mRNA ដូសទីមួយ ទីពីរ និងទីបី។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមនេះបញ្ជាក់ថា ហានិភ័យនៃការវិវត្តទៅជាជំងឺណាមួយ គឺមានកម្រិតទាបនៅឡើយ។ ជាឧទាហរណ៍ អ្នកចាក់វ៉ាក់សាំងចំនួន១៣ពាន់លានដូស មានអ្នកជួបប្រទះបញ្ហាដូចខាងលើត្រឹម ២០០០នាក់ប៉ុណ្ណោះ។

(រូបថត៖ Public​ Health)

វេជ្ជបណ្ឌិត Harlan Krumholz នាយកមជ្ឈមណ្ឌលមន្ទីរពេទ្យ Yale New Haven ទទួលបន្ទុកស្រាវជ្រាវនិងវាយតម្លៃលទ្ធផល និងជាអ្នកដឹកនាំការសិក្សា បាននិយាយថា “វ៉ាក់សាំងបានជួយសង្គ្រោះជីវិតមនុស្សរាប់លាននាក់ ប៉ុន្តែអាចមានមនុស្សមួយចំនួនតូច រងផលប៉ះពាល់ធ្ងន់ធ្ងរ”។

សូមបញ្ជាក់ វ៉ាក់សាំងកូវីដជាង១៣.៥ពាន់លានដូស ត្រូវបានចាក់ទូទាំងពិភពលោកក្នុងរយៈពេល៣ឆ្នាំចុងក្រោយ ដោយបញ្ចៀស​ការ​ស្លាប់មនុស្ស​ជាង១៩លាន​នាក់ ​ទូទាំង​ពិភពលោក៕

អត្ថបទ៖ សុខ សុវណ្ណ

អត្ថបទ៖ ទីក្រុងហូជីមិញ គិតគូរឲ្យចាក់វ៉ាក់សាំងកូវីដឡើងវិញ ដើម្បីការពារវីរុសបំប្លែងថ្មីឆ្លងខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៧ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៧ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៧ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម