ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី ប្រកាសថា មន្ត្រីរាជការរូបណាឲ្យតែរកឃើញពាក់ព័ន្ធគ្រឿងញៀន ត្រូវបណ្ដេញចេញពីក្របខណ្ឌ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកាសថា សម្ដេច ទើបតែចុះហត្ថលេខាលើបទបញ្ជាមួយ ដោយតម្រូវឲ្យមានការត្រួតពិនិត្យរកសារធាតុញៀន លើមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធបន្ថែមទៀត ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ នៅពេលរកឃើញមន្ត្រីរាជការរូបណា ទាំងស៊ីវិល និងកងកម្លាំង ត្រូវតែបណ្ដេញចេញពីក្របខណ្ឌ ដោយមិនមានការលើកលែងឡើយ។
ការប្រកាសនេះ ធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ និងផ្សព្វផ្សាយផែនការយុទ្ធនាការលើកទី ៩ នាល្ងាចថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ។
សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងថា «មិញ ខ្ញុំទើបស៊ីញ៉េបទបញ្ជាមួយរបស់រាជរដ្ឋាភិបាល គឺពន្លាតនូវការអនុវត្តនេះទូទាំងរាជរដ្ឋាភិបាលតែម្ដង បានន័យថា មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិ និងក្រោមជាតិ ឲ្យតែរកឃើញថា មានប្រើប្រាស់គ្រឿងញៀន ឬពាក់ព័ន្ធត្រូវបណ្ដេញចេញពីក្របខណ្ឌ អត់ទុកទេ»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា កន្លងមក មានការអនុវត្តរួចហើយ ទៅលើកងកម្លាំងប្រដាប់អាវុធ រួមមាន៖ នគរបាល និងកងទ័ព ហើយចាប់ពីពេលនេះតទៅ មន្ត្រីរាជការស៊ីវិលក៏ដូចគ្នាដែរ។ ការអនុវត្តយ៉ាងដូច្នេះ គឺដើម្បីពង្រឹងវិន័យ សីលធម៌ និងការទទួលខុសត្រូវ សម្រាប់មន្ត្រីរាជការម្នាក់ៗ សម្រាប់ធ្វើជាគំរូដល់ប្រជាពលរដ្ឋ៕
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់