ព័ត៌មានជាតិ
កម្ពុជា ស្នើសហភាពអឺរ៉ុបជួយរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភពលោកមួយគ្មានមីន
តាមរយៈជំនួបពិភាក្សាការងារជាមួយលោក Igor Driesmans ប្រធានគណៈប្រតិភូសហគមន៍អឺរ៉ុបប្រចាំកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានស្នើសុំឱ្យសហភាពអឺរ៉ុបពិចារណាជួយគាំទ្រដល់ដំណើររៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅខេត្តសៀមរាប ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ។
ក្នុងជំនួបនោះ ក្នុងនាមរាជរដ្ឋាភិបាល លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សហភាពអឺរ៉ុប ដែលបានផ្តល់នូវការគាំទ្រដល់ដំណើរការនៃវឌ្ឍនភាពកម្ពុជារហូតដល់ពេលបច្ចុប្បន្ន ក៏ដូចជាប្រទេសជាសមាជិក នៃសហភាពអឺរ៉ុបមួយចំនួន ដែលបានចូលរួមគាំទ្រដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជាតាំងពីឆ្នាំ១៩៩២ ក្នុងការរួមចំណែកផ្តល់ដីមានសុវត្ថិភាព ការបន្ថយអត្រាគ្រោះថ្នាក់ និងលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
លោកបណ្ឌិត លី ធុជ បានបញ្ជាក់ប្រាប់ប្រធានគណៈប្រតិភូសហគមន៍អឺរ៉ុបប្រចាំកម្ពុជាថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្តផ្តល់នូវការគាំទ្រយ៉ាងខ្លាំងក្លាដល់ការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ព្រមទាំងបានតាំងចិត្តខ្ពស់ក្នុងការដោះស្រាយបញ្ហាមីនឱ្យអស់ត្រឹមឆ្នាំ២០២៥។
លោកទេសរដ្ឋមន្រ្តី បានបន្តទៀតថា ការយកចិត្តទុកខ្ពស់របស់សម្តេចធិបតី ត្រូវបានសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ និងផ្តល់កិត្តិយសបោះឆ្នោតជ្រើសតាំងកម្ពុជាជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤។
លោក លី ធុជ បានគូសបញ្ជាក់បន្ថែមទៀតថា លទ្ធផលនៃសន្និសីទសកលលើកទី៣ ស្តីពីកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដែលទទួលបានគាំទ្រផ្នែកហិរញ្ញវត្ថុពីសហភាពអ៊ឺរ៉ុបកាលពីឆ្នាំ២០២៣ កន្លងទៅ ត្រូវបានចាត់ទុកជាធាតុមួយយ៉ាងសំខាន់សម្រាប់កិច្ចពិភាក្សាក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ដែលផែនការអាទិភាពមួយ ក្នុងចំណោមផែនការអាទិភាពចំនួនបី របស់កម្ពុជា។
លោក Igor Driesmans បានសម្តែងនូវការអបអរសាទរដែលកម្ពុជាទទួលបានការជ្រើសតាំងជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ។ ដោយឡែកពាក់ព័ន្ធនឹងសំណើរបស់កម្ពុជា ឱ្យជួយគាំទ្រដល់ដំណើរការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ លោក Igor Driesmans បានដាក់សំណើនេះរួចហើយដល់ទីស្នាក់កណ្តាលរបស់សហភាពអ៊ឺរ៉ុប ដើម្បីធ្វើការពិចារណា។
ជាមួយគ្នានេះ លោក Igor Driesmans បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបានរបស់កម្ពុជាក្នុងការងារបោសសម្អាតមីន ព្រមទាំងបានចាត់ទុកការងារបោសសម្អាតមីន គឺជាកិច្ចការសំខាន់ក្នុងរួមចំណែកកាត់បន្ថយជនរងគ្រោះ និងការអភិវឌ្ឍនៅកម្ពុជា៕
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៤ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល