ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ៖ ការបណ្តុះបណ្តាលចំណេះដឹងដល់មន្ត្រីអធិការកិច្ចគ្រប់រូបជាការបង្កើនប្រសិទ្ធភាពការងារ
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានថ្លែងថា ការបណ្តុះបណ្តាលបង្កើនចំណេះដឹងដល់មន្ត្រីអធិការកិច្ច គ្រប់រូបមានសារៈសំខាន់ សម្រាប់ត្រួតពិនិត្យ ការងារឲ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព តាមរយៈការធ្វើអធិការកិច្ចលើគ្រប់វិស័យ សំដៅបង្ការ ទប់ស្កាត់ កែលំអ និងមានវិធានការ ដើម្បីប្រឆាំងអំពើពុករលួយ ការរំលោភដោយអំណាច និងបាតុភាពអសកម្មនានា តាមរយៈជំនាញទូទៅ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ថ្លែងបែបនេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រសួងរយៈពេល ៩ខែ និងលើកទិសដៅអនុវត្តបន្ត នាព្រឹកថ្ងៃអង្គារ ៣រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ០៣ ខែ វិច្ឆិកា ដឹកនាំកិច្ចប្រជុំ ស្តីពីវឌ្ឍនៈភាពរបស់ក្រសួងដែលបានអនុវត្តរយៈពេលកន្លងមក។
ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកលោកស្រីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានរដ្ឋបាល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានអធិការកិច្ច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងលោកនាយកខុទ្ទកាល័យក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចជាច្រើនរូប។
លោកជំទាវ បានថ្លែងនូវការកោតសរសើរដល់មន្ត្រីគ្រប់លំដាប់ថ្នាក់នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការដែលកន្លងមកបានចូលរួមយ៉ាងសកម្មក្នុងភារកិច្ចការងារជំនាញរៀងៗខ្លួនរួមនឹងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលផងដែរ។ លោកជំទាវ ម៉ែន សំអន បានអបអរសាទរ ចំពោះសិក្ខាកាម ដែលបានបញ្ចប់វគ្គសិក្សាជំនាញជាបន្តបន្ទាប់ដោយជោគជ័យ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងយ៉ាងច្បាស់ថា ធនធាននៃចំណេះដឹងរបស់មន្ត្រីអធិការកិច្ចគ្រប់ៗរូប គឺជាកាយវិការមួយដ៏មានសារៈសំខាន់ សម្រាប់ត្រួតពិនិត្យការងារឲ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព តាមរយៈការធ្វើអធិការកិច្ចលើគ្រប់វិស័យ សំដៅបង្ការ ទប់ស្កាត់ កែលំអ និងមានវិធានការ ដើម្បីប្រឆាំងអំពើពុករលួយ ការរំលោភដោយអំណាច និងបាតុភាពអសកម្មនានា តាមរយៈជំនាញផ្សេងៗនិងផ្នែកច្បាប់តែម្តង៕
អត្ថបទ៖ វិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍៥ ម៉ោង ago
ឡិចស៊ីស 470 មួយគ្រឿង បោះពួយលឿនបែកកង់ជ្រុលបុកបង្គោលភ្លើងរលំ ០២ ដើម
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព