Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក បន្ត វេតូ ​លើសេចក្តីសម្រេច បទឈប់បាញ់នៅ ហ្គាហ្សា

បានផុស

នៅ

ជាថ្មីម្តងទៀត សហរដ្ឋ​អាមេរិក ​បាន​វេតូ​លើសេចក្តីសម្រេចរបស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ​ដែល​អំពាវនាវ​ឲ្យ​មាន​បទ​ឈប់​បាញ់​មនុស្សធម៌​ជា​បន្ទាន់ ​រវាង​អ៊ីស្រាអែលនិង​ក្រុម​ហាម៉ាស។

លោកស្រី Linda Thomas-Greenfield លើកដៃជំទាស់ (រូបថត៖ UN)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីរាយការណ៍របស់ Reuters នៅថ្ងៃពុធទី២១ខែកុម្ភៈ, ក្នុងចំណោមសមាជិកទាំង១៥របស់ក្រុមប្រឹក្សានេះ មាន១៣ប្រទេសទៅហើយដែលគាំទ្រ ប៉ុន្តែមានតែអាមេរិកប៉ុណ្ណោះដែលប្រឆាំង ខណៈអង់គ្លេស អនុបវាទចំពោះសេចក្តីសម្រេចដែលព្រាងដោយប្រទេសអាល់ហ្សេរី។

​ដោយសំដៅ​ទៅ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​សហរដ្ឋ​អាមេរិក អេហ្ស៊ីប និង​ប្រទេស​ដទៃ​ទៀត ​ក្នុង​ការ​សម្រុះសម្រួល​ផ្អាក​ប្រយុទ្ធ​គ្នា ជាថ្នូ​នឹង​ការ​ដោះលែង​ចំណាប់​ខ្មាំង​ដែលស្ថិតក្នុងដៃ​ក្រុម​ហាម៉ាស, ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ UN លោកស្រី Linda Thomas-Greenfield និយាយបន្ទាប់ពីការបោះឆ្នោតថា សេចក្តីសម្រេចស្តីពីបទឈប់បាញ់ គឺមិនអាចចាក់គ្រឹះសម្រាប់សន្តិភាពប្រកបដោយនិរន្តរភាពបានឡើយ ហើយនឹងធ្វើឲ្យការចរចាស្ថិតក្នុងគ្រោះថ្នាក់ថែមទៀត។

ការបោះឆ្នោតនៅ UN (រូបថត៖ AP)

លោកស្រីបញ្ជាក់ថា សហរដ្ឋអាមេរិក នឹងដាក់ឯកសារព្រាងរបស់ខ្លួនផ្ទាល់តែម្តង ដែលនឹងអំពាវនាវឲ្យមានបទឈប់បាញ់ជាបណ្តោះអាសន្ន ភ្ជាប់ទៅនឹងការដោះលែងចំណាប់ខ្មាំងទាំងអស់។

ពាក់ព័ន្ធការវេតូរបស់អាមេរិក ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំ UN លោក Vassily Nebenzia បានស្តីបន្ទោសខ្លាំងៗថា ទីក្រុងវ៉ាស៊ីនតោន កំពុងទុកឲ្យជនស៊ីវិលរាប់ពាន់នាក់ទៀតនៅហ្គាហ្សា រង់ចាំថ្ងៃស្លាប់។

លោក Vassily Nebenzia (រូបថត៖ AP)

សូមបញ្ជាក់ នេះគឺជាលើកទីបួនហើយ ដែលសហរដ្ឋអាមេរិក វេតូលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខស្តីពីតំបន់ហ្គាហ្សា ចាប់តាំងពីការប្រយុទ្ធគ្នាផ្ទុះឡើងកាលពីថ្ងៃទី៧ខែតុលាឆ្នាំមុន។

តាមរបាយការណ៍របស់ក្រសួងសុខាភិបាលប៉ាឡេស្ទីន, គិតត្រឹមថ្ងៃអង្គារទី២០ខែកុម្ភៈឆ្នាំ២០២៤ តួលេខមនុស្សស្លាប់ដោយសារការសងសឹករបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា បានកើនដល់ ២៩១៩៥នាក់ និងរបួស ៦៩១៧០នាក់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មហាសន្និបាត UN អនុម័តសេចក្តីសម្រេចទាមទារឲ្យមានបទឈប់បាញ់ ក្នុងជម្លោះអ៊ីស្រាអែល-ហាម៉ាស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រធាន​វិទ្យាស្ថាន​មួយ​របស់​ប្រទេសអូស្ត្រាលី សន្យាជួយបណ្ដុះបណ្ដាល​បច្ចេកទេស​យានយន្ត​ដល់​ប្រជាជនកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋ​នៅ​ខណ្ឌមានជ័យ​សំណូមពរផ្ទាល់មាត់១៥បញ្ហា ដើម្បី​ឱ្យ​រដ្ឋបាល​រាជធានី​ជួយ​ដោះស្រាយរឿងលូ ផ្លូវថ្នល់ និង​ភ្លើង​បំភ្លឺ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមសហជីពធំៗនៅកម្ពុជាថា របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពបានចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខមាលភាព និងជីវភាពរបស់កម្មករនិយោជិត

សន្តិសុខសង្គម៨ ម៉ោង មុន

បែកធ្លាយសារសំឡេងចៅសង្កាត់ចោមចៅទី២ ចចារលុយកាក់ជាមួយអ្នកពាក់ព័ន្ធគ្រឿងញៀន

សេដ្ឋកិច្ច៩ ម៉ោង មុន

សម្ដេចនាយករដ្ឋមន្ត្រីឱ្យរៀបចំគោលការណ៍ លើកលែងពន្ធសម្រាប់អ្នកទិញលំនៅឋានជាលក្ខណ:បុរីលើកទី១ តម្លៃក្រោម ២១ ម៉ឺនដុល្លារ

ជីវិតកម្សាន្ដ១១ ម៉ោង មុន

អស្ចារ្យណាស់! ចាប៉ីខ្មែរជាង100ចាប៉ី ផ្ដុំគ្នាប្រគំភ្លេង បុរាណលាយសម័យក្នុងបទ(សែកមន្ត) ដើម្បីអបអរសាទរគម្រប់ខួប8ឆ្នាំនៃការចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

ភ្នាក់ងារឆ្លើយ​តប​នឹង​ជម្លោះ​រឹបអូស​ផ្ទះ​វីឡា របស់តារាចម្រៀង ​Psy

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កាន់តែក្តៅ! អឺរ៉ុប ៥ប្រទេស ប្រកាសរួមដៃគ្នាសម្រុកផ្តល់ជំនួយយោធាដល់ អ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

លោក ត្រាំ គំរាម​ដំឡើង​ពន្ធ​​លើ​ប្រទេស​ចំនួន​៣ ពេល​ឡើង​កាន់​តំណែង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាជ្ញាធរសម្រុកស៊ើបអង្កេតនាយក Icon ២ រូប លួចបាញ់លុយឲ្យម្ដាយអ្នកនយោបាយថៃ

Sokha Hotels

ព័ត៌មានពេញនិយម