ព័ត៌មានជាតិ
មន្ទីរពេទ្យតេជោសែន កោះធំ ត្រៀមសម្ពោធ ក្រោមអធិបតី សម្តេចធិបតី ក្នុងខែមីនា
លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានដឹកនាំប្រតិភូសុខាភិបាល ចុះពិនិត្យវឌ្ឍនភាពការងារ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងដឹកនាំកិច្ចប្រជុំ ដើម្បីត្រៀមសម្រាប់ដំណើរការពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៃមន្ទីរពេទ្យតេជោសែន កោះធំ ក្នុងអំឡុងខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ ក្រោមអធិបតី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត។

គោលបំណងនៃកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាទៅលើការងារត្រៀមរៀបចំដំណើរការសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីពេទ្យតេជោសែន កោះធំ ដែលរួមមាន៖ ការងារបរិស្ថាន និងអនាម័យ ការងារសន្តិសុខ ការងារដំណើរការកម្មវិធី ការងារពិធីការ ការងារឯកសារ និងការងារថវិកា។ បន្ទាប់ពីអង្គប្រជុំ បានពិភាក្សាអំពីការងារដែលត្រូវអនុវត្តតាមភារកិច្ចទទួលខុសត្រូវរបស់ខ្លួន គណៈកម្មការ អនុគណៈកម្មការ តំណាងរដ្ឋបាលខេត្តកណ្តាល ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ បានចុះពិនិត្យមើលស្ថានភាពជាក់ស្តែង នៃបរិវេណមន្ទីរពេទ្យ ដែលជាកន្លែងប្រារព្ធកម្មវិធី។

ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី សមាជិក គណៈកម្មការកណ្តាល អនុគណៈកម្មការ តំណាងក្រសួងសាធារណៈការ និងដឹកជញ្ជូន តំណាងក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា តំណាងរដ្ឋបាលស្រុកកោះធំ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកណ្តាល និងថ្នាក់ ដឹកនាំមន្ទីរពេទ្យតេជោសែន កោះធំ សរុបចំនួន ៣៦រូប។

គួរបញ្ជាក់ថា មន្ទីរពេទ្យតេជោសែន កោះធំ ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល បានចាប់ផ្តើមសាងសង់នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ និងបញ្ចប់នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ មានចំនួន ៣ អាគារ និងមានបុគ្គលិក មន្រ្តីរាជការ បម្រើការងារសរុបចំនួន ៩៥នាក់៕


-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង