Connect with us

កីឡា

អនុប្រធានបាល់ទះប្រាប់មូលហេតុមិនទាន់រៀបចំលីគបាល់ទះនារី

បានផុស

នៅ

បន្ទាប់ពីការប្រកួតបាល់ទះតេជោលីគរដូវ​កាល​ដំបូងបានបញ្ចប់ទៅដោយ​ជោគជ័យ សហព័ន្ធ​កីឡា​បាល់ទះកម្ពុជា បន្តរៀបចំពាន​រង្វាន់ Special Volleyball Cup ឆ្នាំ​២០២៤ សម្រាប់​វិញ្ញាសា​បុរស ​៤x៤ ទូទាំងប្រទេស ខណៈបាល់ទះនារីមិនទាន់​មាន​សកម្មភាព​អ្វី​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការ សហព័ន្ធបាល់ទះកម្ពុជា បានប្រាប់«កម្ពុជាថ្មី»ថា៖«រឿងនេះគឺទាមទារភាគីពាក់ព័ន្ធច្រើន ក្នុងការរៀបចំបង្កើតព្រឹត្តិការណ៍ ពី​ព្រោះ​ក្រសួងអប់រំ យុវជន និងកីឡា ក៏មានពានរង្វាន់មធ្យម​សិក្សា​ដែលមានវិញ្ញាសាទាំងបុរសនិងនារី ដូច្នេះយើងមិនចង់បង្កើតឲ្យគរច្រើនពេក។ ជាគោលដៅនាពេលអនាគតរបស់សហព័ន្ធ (More is less, Less is more) ធ្វើព្រឹត្តិការណ៍ឲ្យកាន់តែតិច តែព្រឹត្តិការណ៍មួយ​ហ្នឹង​គឺអស្ចារ្យ ជាជាង​ការ​ង្កើតតែព្រឹត្តិការណ៍ច្រើន តែចំនួនព្រឹត្តិការណ៍មិន​មាន​គុណភាព»។

ក្នុងន័យនេះ ការ​ប្រកួត​ជើង​ឯក​បាល់ទះនារីអាច​លេង​ត្រឹម​កម្រិត​ក្នុង​កីឡា​មធ្យម​សិក្សា​។ សហព័ន្ធបាល់ទះកម្ពុជាមិនចង់បង្កើតពានរង្វាន់ច្រើនពេក ប៉ុន្តែជាគោលដៅនៅថ្ងៃខាងមុខ លីគ​បាល់ទះនារីក៏​ជា​ផ្នែកមួយដែលសហព័ន្ធ​បាន​គិតគូរ។

លោក អាំង សិរីពិសិដ្ឋ បានបន្ថែមថា ៖«ជាក់ស្តែងដូចពេលបង្កើតពានរង្វាន់ តេជោលីគ នរណាៗ ក៏មិនសូវខ្វល់ពី តេជោលីគ​ តាំងពីពិធីបើកនិងពិធីបិទ។ បើយើងប្រៀបធៀបពី​ការប្រកួតនៅតំបន់អាស៊ី យើងធ្វើបានល្អប្រហាក់ប្រហែល​គេហើយ។ ដូច្នេះយើងមិនចង់ធ្វើឲ្យមានព្រឹត្តិការណ៍ច្រើនពេកទេ ប៉ុន្តែព្រឹត្តិការណ៍មួយៗគឺត្រូវតែធ្វើឲ្យល្អ ហើយធ្វើឲ្យអ្នកគាំទ្រមានភាពសប្បាយរីករាយ»។

គោលដៅរបស់សហព័ន្ធ​កីឡា​បាល់ទះកម្ពុជាគឺការកាត់បន្ថយចំនួនការរៀបចំព្រឹត្តិការណ៍ ប៉ុន្តែបង្កើនការរៀបចំព្រឹត្តិការណ៍​ឲ្យមានស្ដង់ដា និងគុណភាព។

ចាំ​បាន​ថា កាល​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​ដាក់​​វិញ្ញាសា​បាល់ទះ​នារី ហើយ​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​នារី​កម្ពុជា​ធ្វើ​មិន​បាន​ល្អ​ទេ​ដោយ​ចាញ់​ទាំង​៣​ប្រកួត​នៅ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤០ នាទី មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ព័ត៌មានជាតិ៤៧ នាទី មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ជីវិតកម្សាន្ដ២ ម៉ោង មុន

Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

ព័ត៌មានជាតិ២ ម៉ោង មុន

មន្រ្តី​ជំនាញ​សាធារណការ​​ឆ្លើយតប​បញ្ជាក់ ផ្លូវខូច​បង្កើត​ចង្ហូរ​រលក​នៅ​​​រង្វង់មូលព្រះថោង​នាងនាគ

ចរាចរណ៍២១ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

Sokha Hotels

ព័ត៌មានពេញនិយម