ព័ត៌មានជាតិ
សហគមន៍ពន្លកថ្មី ប្រមូលទិញផ្លែស្វាយកែវរមៀតពីកសិករ យកទៅកែច្នៃធ្វើដំណាប់ និងនាំចេញទៅក្រៅប្រទេស
សហគមន៍ពន្លកថ្មី កំពុងចាប់ផ្ដើមប្រមូលទិញផ្លែស្វាយកែវរមៀតពីកសិករ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម ដើម្បីនាំចេញទៅក្រៅប្រទេស និងមួយចំណែកទៀត នាំចូលទៅក្នុងរោងចក្រកែច្នៃធ្វើដំណាប់ស្វាយមួយ មានមូលដ្ឋានក្នុងស្រុកស្រាប់ ដែលស្ថិតក្នុង ខេត្តកំពង់ស្ពឺ។
អ្នកស្រី ម៉ាច រីណា លេខា សហគមន៍ពន្លកថ្មី បានប្រាប់ឱ្យ កម្ពុជាថ្មី ដឹងថា សហគមន៍របស់អ្នកស្រី ទើបតែប្រមូលទិញស្វាយពីប្រជាកសិករខ្មែរ នៅចុងដៃប្រមូលផល ក្នុងឆ្នាំនេះតែប៉ុណ្ណោះ។
អ្នកស្រី បន្ថែមទៀតថា ការប្រមូលទិញស្វាយពីកសិករនេះ ដើម្បីនាំចេញចូលទៅក្នុងរោងចក្រកែច្នៃដំណាប់ស្វាយមួយ ដែលស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ និងមួយចំណែកទៀតនាំចេញទៅក្រៅប្រទេស រួមមាន៖ ប្រទេសវៀតណាម ប្រទេសថៃ ជាដើម។
អ្នកស្រី ម៉ាច រីណា បន្តទៀតថា សម្រាប់តម្លៃស្វាយដែលទិញពីប្រជាកសិករវិញ អាស្រ័យទៅលើគុណភាពស្វាយ និងទំហំរបស់ស្វាយ ដោយគិតត្រឹម ៣ផ្លែ ស្មើ ១គីឡូ គិតក្នុងតម្លៃ ៤៥០រៀល។ ចំណែកផ្លែស្វាយដែលតូចៗ គិតតាមតម្លៃតូច និងអាស្រ័យតាមទីផ្សារបច្ចុប្បន្ន ផងដែរ។
អ្នកស្រី បញ្ជាក់ទៀតថា ចំពោះការប្រមូលទិញផ្លែស្វាយពីកសិករ គឺកសិករត្រូវយកផ្លែស្វាយមកដល់សហគមន៍ផ្ទាល់ ដោយសារសហគមន៍ មិនបានចុះទៅទិញដល់ចំការ និងទីតាំងផ្ទាល់របស់បងប្អូនប្រជាកសិករ នោះឡើយ។
សូមជម្រាបថា សហគមន៍ពន្លកថ្មី ជាសហគមន៍មួយដែលបានបង្កើតឡើង ដើម្បីប្រមូលទិញផ្លែស្វាយ និងបន្លែផ្លែឈើផ្សេងៗទៀត ពីប្រជាកសិករខ្មែរ ដើម្បីនាំយកទៅក្រៅប្រទេស។ សហគមន៍នេះ មានទីតាំងស្ថិតនៅក្នុងភូមិ ដំណាក់ជ្រៃ ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម៕
អត្ថបទ ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍១ សប្តាហ៍ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
វប្បធម៌ ជំនឿ៥ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
សុខភាព៥ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ឆ្នាំ២០២៥ ខាងមុខនេះ កសិដ្ឋានចិញ្ចឹមគោសាច់មួយនៅបាត់ដំបង គ្រោងទិញគោពីកសិករប្រមាណជាង ១ម៉ឺនក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងអប់រំ ហាមលក់ ផ្សព្វផ្សាយភេសជ្ជៈប៉ូវកម្លាំង ជាប់បរិវេណសាលារៀន