Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ សម្តេច ហ៊ុន ម៉ាណែត មិនជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនរបស់ឧកញ៉ា ឡេង ចាន់ណា ទេ

បានផុស

នៅ

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិនមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន ប្រ៊ីនលាន ស៊ីធី របស់ឧកញ៉ា ឡេង ចាន់ណា នោះឡើយ។ នេះជាការអះអាងរបស់ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ ក្រុមអ្នកនាំពាក្យ បានសម្ដែងការសោកស្តាយចំពោះការផ្សព្វផ្សាយព័ត៌មាន ដែលគ្មានមូលដ្ឋានច្បាស់លាល់នេះ ដែលនាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ភាពស្អាតស្អំរបស់សម្តេចនាយករដ្ឋមន្ត្រី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចេញមកច្រានការរបស់ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី ពេលនេះ ក្រោយសង្កេតឃើញថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មានការផ្សព្វផ្សាយព័ត៌មានជាវីដេអូខ្លីៗមួយចំនួននូវសម្ដីរបស់ឧកញ៉ា ឡេង ចាន់ណា តាមបណ្តាញផ្សព្វផ្សាយសង្គមនានា ដោយបានលើកឡើង ឈ្មោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលធ្វើឱ្យសាធារណជនទូទៅ​មានការភាន់ច្រឡំថា សម្តេចធិបតី បានជាប់ពាក់ព័ន្ធ និងនៅពីក្រោយខ្នងក្រុមហ៊ុន ប្រ៊ីនលាន ស៊ីធី របស់ឧកញ៉ា ឡេង ចាន់ណា។

ពាក់ព័ន្ធនឹងព័ត៌មានខាងលើនេះ ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី តាមរយៈសេចក្ដីបំភ្លឺរបស់ខ្លួន បានសម្ដែងការសោកស្តាយយ៉ាងខ្លាំងចំពោះការផ្សព្វផ្សាយព័ត៌មានទាំងនេះ ដែលក្រុមអ្នកនាំពាក្យ ចាត់ទុកថា ជាប្រភេទព័ត៌មានមិនមានប្រភព និងមិនមានមូលដ្ឋានច្បាស់លាល់ ដែលធ្វើឱ្យសាធារណជនទូទៅ មានការភាន់ច្រឡំ និងនាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងភាពស្អាតស្អំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។

ឧកញ៉ា ឡេង ចាន់ណា

ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី ក៏បានលើកឡើងនូវសេចក្ដីបដិសេធរបស់ឧកញ៉ា ឡេង ចាន់ណា ចំពោះការផ្សព្វ ផ្សាយតាមបណ្តាញផ្សព្វផ្សាយសង្គមនានា ដែលថាខ្លួនបានយក ហើយក៏បានចេញលិខិតសារភាពកំហុស និងសូមអភ័យទោសពីសម្តេចធិបតី ចំពោះការលើកឡើងថា សម្តេចធិបតី ជាអ្នកបង្កើតសមាគមពលករ និងអតីតពលករដើម្បីសប្បុរសធម៌ ផងដែរ។

ដូច្នេះ ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ពុំមានកិច្ចការអ្វីជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន ប្រ៊ីនលាន ស៊ីធី និងសមាគមពលករ និងអតីតពលករដើម្បីសប្បុរសធ៌មរបស់ឧកញ៉ា ឡេង ចាន់ណា នោះទេ។

បើតាមសេចក្ដីបំភ្លឺរបស់ក្រុមអ្នកនាំពាក្យដដែលនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ធ្លាប់បានបញ្ជាក់ជាសាធារណៈច្រើនលើកច្រើនសារួចមកហើយ ថា សម្តេច មិនគាំទ្រ ឬនៅពីក្រោយអំពើខុសច្បាប់របស់បុគ្គលណាម្នាក់ឡើយ ព្រមទាំងជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតលើបុគ្គលទាំងឡាយណា ដែលយកឈ្មោះ សម្តេចធិបតី ទៅពាក់ព័ន្ធ នឹងអំពីខុសច្បាប់របស់ខ្លួន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៦ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៦ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៨ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៨ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម