Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនអ្នកលក់ដីឡូត៍ម្នាក់ដកហូតថ្នាំញៀនជាង១០០កញ្ចប់​

បានផុស

នៅ

​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​ ​បង្ក្រាប​ករណី​ ជួញដូរ​ដោយ​ខុសច្បាប់​ នូវ​ សារធាតុ​ញៀន​ (​ម៉ា​ទឹកកក​)​ ឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតគ្រឿងញៀនចំនួន១១១កញ្ចប់។

ប្រតិបត្តិការ​ចុះបង្ក្រាបនេះ បានធ្វើឡើងកាលពីវេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០២១ នៅចំណុច​ រោង​ចិញ្ចឹម​មាន់​របស់ជនសង្ស័យ​ ស្ថិត​នៅ​ភូមិ​ព្រៃ​ចម្ការ​ ឃុំ​លំហាច​ ស្រុក​អង្គ​ស្នួល​ ខេត្តកណ្តាល​។​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យ​ឈ្មោះ​ ខេង​ ភា​រី​ ហៅ​ពៅ​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​លក់​ដី​ឡូត៍​ មាន​ទីលំនៅ​ភូមិ​ព្រៃ​ចម្ការ​ ឃុំ​លំហាច​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ (​មាន​ដីកាចាប់ខ្លួន​របស់​សាលាដំបូង​ខេត្តកណ្តាល​)​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ វេលា​ម៉ោង​០៧​និង​០៦​នាទី​ព្រឹក​ កម្លាំង​អធិការដ្ឋាន​ស្រុក​អង្គស្នួល​ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ ជនសង្ស័យ​០២​នាក់​ ពាក់ព័ន្ធ​នឹង​ករណី​ ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​ កាលពី​ថ្ងៃ​ទី​១៣​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ នៅ​ភូមិ​ជើង​អក​ ឃុំ​លំហាច​ ស្រុក​អង្គ​ស្នួល​ ខេត្តកណ្តាល​ ។​

ដោយ​មាន​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍​ស្នងការ​ខេត្តកណ្តាល​ និង​មានការ​សម្របសម្រួល​ឯក​ភាព​ ពី​លោក​ឯក​ ស៊ុន​ រស្មី​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកណ្តាល​ មានការ​ចូលរួម​ពី​លោក​នាយ​ប៉ុស្តិ៍​ សមាជិក​ក្រុមប្រឹក្សា​ឃុំ​ លោក​មេ​ភូមិ​ បងស្រី​ជនសង្ស័យ​ កម្លាំង​ជំនាញ​បាន​ធ្វើការ​ឆែក​ឆេរ​ផ្ទះ​ និង​រោង​ចិញ្ចឹម​មាន់​របស់ជនសង្ស័យ​ រក​ឃើញ​ថ្នាំ​ញៀន​ចំនួន​១១១​កញ្ចប់​តូច​ និង​ថង​វេច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន​ ដែល​ជនសង្ស័យ​បាន​លាក់​ទុក​ក្នុង​កាបូបដៃ​ហើយ​ស៊ក​កប់​នៅ​ក្នុងដំបូលរោង​មាន់​ (​ដំបូល​ប្រក់​ស្លឹក​)​។

តាម​ចម្លើយ​សារភាពរបស់ជនសង្ស័យបាន​ឆ្លើយថា ថ្នាំញៀន​នោះ​ពិតជា​របស់ខ្លួន​ពិតប្រាកដ​មែន ដែលខ្លួន​បាន​ទិញ​ពី​មនុស្ស​ប្រុស​ម្នាក់​មិន​ស្គាល់ឈ្មោះ​ យកមក​លក់​ឲ្យនៅ​តាមផ្លូវ​ជាតិ​ផ្តុំកំបូល ក្នុង​តម្លៃ ១៥០​ដុល្លារ (​មួយរយ​ហាសិប​ដុល្លារ​) កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១ ហើយ​ខ្លួន​បាន​យក​មក​លក់​បន្ត​ឲ្យទៅ​ឈ្មោះ រី ភា​រុណ ភេទ​ប្រុស អាយុ​ប្រហែល​៣៥​ឆ្នាំ នៅ​ភូមិ​ជើង​អក ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​​

បច្ចុប្បន្ន​ ជនសង្ស័យ​រួម​និង​វត្ថុ​តាង​ ត្រូវ​បាន​បញ្ជូន​មក​អធិការដ្ឋាន​នគរ​ស្រុក​ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ ៕

អត្ថបទ ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម