Connect with us

ព័ត៌មានជាតិ

អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង គាំទ្រពេញទំហឹងចំពោះវិធានការដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន

បានផុស

នៅ

លោក សាន សាង អតីតអ្នកតំណាងរាស្ត្រមណ្ឌលតាកែវ និងជាអតីតសមាជិកកម្មាធិការនាយក នៃអតីតគណបក្សសង្គ្រោះជាតិ ក៏ដូចជាអតីតអនុប្រធានគណបក្សសមរង្ស៊ីខេត្តតាកែវ និងអតីតជាប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោមពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០០៤ ហើយបច្ចុប្បន្នជាអនុប្រធានសមាគមខ្មែរកម្ពុជាក្រោម បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះវិធានការដ៏ម៉ឺងម៉ាត់ និងមុតស្រួចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ពោលគឺបើរកឃើញមានមន្ត្រីណាមានសារធាតុញៀនក្នុងខ្លួន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌ ដោយគ្មានការលើកលែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបង្ហាញការគាំទ្របែបនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅមន្ទីរបក្សរាជធានីភ្នំពេញ ខណៈលោកសម្រេចចិត្តប្ដូរនិន្នាការនយោបាយ មកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

លោក សាន សាង មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា មានគោលនយោបាយច្បាស់លាស់ មានចក្ខុវិស័យវែងឆ្ងាយ មានការអភិវឌ្ឍពិតប្រាកដ ជាមួយនិងការបម្រើសង្គ្រោះប្រជាពលរដ្ឋ។ ម្យ៉ាងទៀតដោយមើលឃើញពីការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះអតីតគណបក្សប្រឆាំង និងមានការមើលថែពីសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងការយកចិត្តទុកដាក់ខ្លាំងពីសម្ដេចធិបតី ហ៊ុន ម៉ាណែត មកលើអតីតមន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិ ឲ្យមករួមរស់ជាមហាគ្រួសារខ្មែរតែមួយ គ្មានការរើសអើង ទើបរូបលោកសម្រេចចិត្តប្ដូរនិន្នាការនយោបាយ ចូលមករួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា នៅពេលនេះ។  

លោកបន្តថា សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ពិតជាមានការសន្ដោសប្រណីណាស់ សម្រាប់អតីតមន្ត្រីនៃគណបក្សប្រឆាំង។ ជាក់ស្ដែងនៅពេលនេះ ខណៈលោកជួបជាមួយលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ លោកពិតជាទទួលបានការស្វាគមន៍យ៉ាងខ្លាំង ក្នុងនាមជាគ្រួសារខ្មែរតែមួយ គ្មានការរើសអើងនោះទេ។

លោកថា សម្ដេចតេជោ ហ៊ុន សែន មានបេះដូងល្អ មានមេត្តាធម៌ ជាមួយអតីតមន្ត្រីនៃគណបក្សប្រឆាំង ក្នុងគោល​បំណងបង្រួបបង្រួមជាតិ ឲ្យរស់នៅដោយភាពសុខដុមរមនា ជាមហាគ្រួសារខ្មែរតែមួយ ក្រោមម្លប់សន្តិភាព។ លោក​ប្តេជ្ញាចិត្តចូលរួមអភិវឌ្ឍន៍ប្រទេស ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដើម្បីប្រទេសជាតិកម្ពុជា ឈានដល់គោលដៅជាប្រទេសប្រទេសជឿនលឿន មានចំណូលខ្ពស់ឆ្នាំ ២០៣០-២០៥០។

ក្នុងឱកាសនេះដែរ លោក សាន សាង ក៏បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះវិធានការដ៏ម៉ឺងម៉ាត់ និងមុតស្រួចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ បើរកឃើញមានមន្ត្រីរូបណាមានសារធាតុញៀនក្នុងខ្លួន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌ ដោយ​គ្មានការលើកលែង។

លោក ក៏បានអំពាវនាវដល់អតីតមន្ត្រីនៃគណបក្សប្រឆាំង ដែលបាននិងកំពុងដើរតាមការអូសទាញរបស់ទណ្ឌិត សម រង្ស៊ី សូមចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ពិតជាមានការសន្ដោសប្រណីណាស់ សម្រាប់អតីតមន្ត្រីនៃគណបក្សប្រឆាំង៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្ត​កោះកុង កំពុង​មាន​ចំណាប់​អារម្មណ៍​ពី​អ្នក​វិនិយោគ និងត្រូវការ​កម្លាំងពលកម្មច្រើន

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ ៖ មន្ត្រីរាជការ អាចស្នើធ្វើប័ណ្ណ ប.ស.ស ជូន ប្ដី ឬ ប្រពន្ធ និង កូន ក្នុងបន្ទុក ដោយមិនបង់វិភាគទានទេ

សន្តិសុខសង្គម៣ ម៉ោង មុន

រដ្ឋបាលសង្កាត់ភ្លើងឆេះរទេះសហការជាមួយក្រុមហ៊ុនប្រមូលសំរាមផ្លាស់ប្តូរធុងសំរាមថ្មី១៨ធុង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាពអត់ឃ្លាន និង ការគំរាមកំហែងបង្ខំឱ្យ​គ្រិស្តបរិស័នៅមីយ៉ាន់ម៉ាប្ដូរមកកាន់ព្រះពុទ្ធសាសនា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អ៊ីស្រាអែល​​​​​លក់​​ប្រព័ន្ធ​​ការពារ​ដែន​អាកាស​​​និង​មីស៊ីល​តម្លៃ​ជិត​៦០០លានដុល្លារ​​ដល់​ស្លូវ៉ាគី​

សន្តិសុខសង្គម៥ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម១៣ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

សន្តិសុខសង្គម៩ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

សន្តិសុខសង្គម៦ ម៉ោង មុន

ក្រសួងមហាផ្ទៃ សម្រេចដកហូតមុខតំណែងអធិការ​នគរបាលស្រុកដំណាក់ចង្អើរ ឲ្យមកជាមន្ត្រីធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម