Connect with us

ព័ត៌មានអន្ដរជាតិ

តំបន់ទេសចរណ៍ចំនួន ៣ នៅ ឡាវ ជួបបញ្ហាខ្យល់ពុលក្នុងកម្រិតប៉ះពាល់​សុខភាព

បានផុស

នៅ

ប្រទេស​ឡាវ​កំពុង​ជួបប្រទះ​នូវ​ការ​កើន​ឡើង​នៃ​កម្រិត​ខ្យល់​ពុលដែល​ប៉ះ​ពាល់​ដល់​សុខភាព​ ពិសេស​នៅ​តំបន់ទេសចរណ៍សំខាន់​ៗចំនួន ៣ ​រួម​មាន​រដ្ឋធានី​វៀង​ចន្ទន៍​ ខេត្ត​ហ្លួង​ព្រះ​បាង និង​ខេត្ត​ចំប៉ា​​ស័ក្តិ ​។ នេះ​បើ​តាម​ការចេញផ្សាយដោយសារព័ត៌មាន​ឡាវ Laotian Times

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​ព័ត៌មាន​​ដដែល​បាន​ឲ្យ​ដឹង​ថា យោង​តាម​កម្រិត​រង្វាស់​គុណ​ភាព​ខ្យល់ (AQI) នៅ​រដ្ឋ​ធានី​វៀង​ចន្ទន៍​កាល​ពី​ថ្ងៃ​១៩​ កុម្ភៈ គឺ​មាន​កម្រិត​ពី​ ១៥៥ ដល់ ១៦០ ដែល​ជា​សញ្ញា​បង្ហាញ​ថា ​គុណ​ភាព​ខ្យល់​ឈាន​ដល់​ការ​ប៉ះ​ពាល់​ទៅ​ដល់​សុខភាព ខណៈ​កម្រិត​ខ្យល់​ដែល​មានគុណ​ភាព​ធម្មតា​មិន​ប៉ះ​ពាល់​សុខភាព​គឺ​​​ក្រោម​ ឬ​ស្មើ​ ១០០ ​។ ដោយ​ឡែក​ ខេត្ត​ហ្លួង​ព្រះ​បាង និង​​សង្កាត់​ប៉ាកសេ ក្នុង​ខេត្ត​ចំប៉ា​ស័ក្តិ​ មាន​កម្រិត​ដល់​ ១៥៨ ដល់​ ១៦០ ​ផង​ដែរ ​។

អត្រា​កម្រិត​ខ្យល់​ពុល​នៅក្នុងបណ្ដាខេត្តខាងលើបាន​កើន​ឡើង និង​ធ្ងន់​ធ្ងរ​ ចាប់​តាំង​ពី​ចុង​សបា្តហ៍​កន្លង​ទៅ​ ពោលចាប់ពី​ថ្ងៃ​ទី​១៧ ខែកុម្ភៈមកម្ល៉េះ ហើយ​កត្តា​សំខាន់​ដែល​រួម​​ផ្សំ​ក្នុង​កំណើន​ខ្យល់​ពុល​នេះ គឺ​មាន​ ទម្លាប់​ដុត​សំរាម​របស់​ប្រជាជន​ ការ​កាប់​ព្រៃ​ឈើ​ និង​ដុត​ទន្ទ្រាន​យក​ដី​សម្រាប់​កសិកម្ម​ ។ នេះ​បើ​តាម​ការ​បើក​បង្ហាញ​ពី​​ក្រសួង​ធន​ធាន​ធម្មជាតិ​ និង​បរិស្ថាន​នៃ​​ប្រទេស​ឡា​វ​ ។

យ៉ាង​ណា​​ក្តី នៅ​ក្នុង​ទិស​ដៅ​​ដើម្បី​បន្ថយ​កម្រិត​ខ្យល់​បំពុល​ដើម្បីសុខភាព​​នេះ ក្រសួង​ និង​អជ្ញាធរ​ពាក់​ព័ន្ធ​នៃ​ប្រទេស​ឡាវ​បាន​សហការ​ជា​មួយ​ភ្នាក់​ងារ​អង្គ​ការ​សុខភាព​ពិភព​លោក (WHO) ​បន្ត​អនុវត្ត​យុទ្ធនាការ​​​បញ្ជ្រាប​ការ​យល់​ដឹង​​ទៅ​​ដល់​ប្រជាពលរដ្ឋ​ឡាវ អំពី​បញ្ហា​​ដើម​ហេតុ​ទាំង​នោះ ដើម្បី​ស្រប​នឹង​ទិស​ដៅ​រដ្ឋាភិបាល​ឡាវ​ដែល​​សង្ឃឹម​ថា នឹង​សម្រេច​បាន​ការ​បន្ថយ​ទម្លាប់​​ដុត​ព្រៃ​ឲ្យ​បាន​ប្រមាណ ​៣៥ ភាគរយ​នៅ​ត្រឹមឆ្នាំ ​២០២៥ ។

គួរ​រំឭក​ថា​ មិន​ត្រឹម​តែ​ប្រទេស​ឡាវ​នោះទេដែល​ជួប​បញ្ហា​នេះ ប្រទេស​ថៃ​ក្បែរ​​ខាង​ឡាវ ក៏​កំពុង​ប្រឈម​នឹង​បញ្ហា​ខ្យល់​ពុលដូចគ្នា និង​បាន​ចាត់​វិធាន​ការ​ផ្សេង​ៗ​ជា​បន្ត​បន្ទាប់​​ដើម្បី​ឆ្លើយ​តប​​បណ្តោះ​អាសន្ន​ទៅ​លើ​ករណី​ខ្យល់​ពុល​ ដែល​កើត​មាន​ឡើង​ជា​ពិសេស​នៅ​តំបន់​ប្រជុំជន​ក្នុង​ទី​ក្រុង ​៕ ​​​

ដោយ​៖ មាន រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៤ នាទីutes មុន

ពលរដ្ឋ និងជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី ចាត់ទុក«ថ្ងៃ៧មករា» ជាថ្ងៃកំណើតទី២ មិនអាចបំភ្លេចបាន

ព័ត៌មានអន្ដរជាតិ៥៥ នាទីutes មុន

កូរ៉េខាងជើង ប្រកាសជោគជ័យ ធ្វើតេស្តមីស៊ីល លឿនជាងសំឡេង១២ដង អាចទម្លុះខែលការពារគ្រប់ប្រភេទ

សន្តិសុខសង្គម៥៥ នាទីutes មុន

អាជ្ញាធរខណ្ឌកំបូលចុះឃាត់សំណង់មួយកន្លែង តែម្ចាស់អះអាងថា សុំច្បាប់រួចរាល់ហេីយនិងទារឲ្យសងថ្លៃខាតកម្លាំងកម្មករវិញទៀត

សន្តិសុខសង្គម១ ម៉ោង មុន

នារីម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់បន្ទាប់ពីបើកម៉ូតូទៅកៀរទ្រូងផ្លូវ

ព័ត៌មានជាតិ១ ម៉ោង មុន

មកដឹងពីវិធីសាស្រ្តដាំស្អំ ដើម្បីទទួលផលទាំងប្រាំង ទាំងវស្សា

Sokha Hotels

ព័ត៌មានពេញនិយម