Connect with us

ជីវិតកម្សាន្ដ

ករុណា ពេជ្រ ស្នើឲ្យបុគ្គលម្នាក់បញ្ឈប់ការបង្ហោះដៀមដាមរឿងដីបាត់ដឹងជាមួយ សុគន្ធ ថេរ៉ាយុ

បានផុស

នៅ

តារាចម្រៀងចាស់វស្សា លោក ករុណា ពេជ្រ បានបញ្ចេញប្រត្តិកម្មបង្ហាញការមិនសប្បាយចិត្ត ខណ:ដែលបុគ្គលម្នាក់ធ្លាប់ស្គាល់រាប់អានគ្នានៅខេត្តកែប បន្តការបង្ហោះសារផ្លែផ្កាដៀមដាមឌឺដងជុំវិញរឿងរ៉ាវរបស់លោក និងតារាចម្រៀង សុគន្ធ ថេរ៉ាយុ ពាក់ព័ន្ធរឿងដីនៅបាត់ដឹង ដើម្បីជំរុញឱ្យ រ៉ាយុ ទៅលក់ដីទិញឡានទំនើបជិះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រឿងរ៉ាវនេះ ត្រូវបានលោក ករុណា ពេជ្រ បង្ហោះនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន នារសៀលថ្ងៃទី២១ ខែកុម្ភៈនេះថា «សុំទទូចសារជាថ្មីទៅមនុស្សម្នាក់នៅកែបបើចាត់ទុកថា អ្វីៗមិនអាចបកក្រោយទេមេត្តាសុំបញ្ចប់ការផុសដៀម ដាមក្នុងន័យបំផ្លើសការពិត ទោះបីជាអ្នកមិនដាក់ចំឈ្មោះខ្ញុំក៏ដោយល្អអាក្រក់ ខ្ញុំមិនចង់បានពីការគៀងគរចូលខមិនស្ទើរគ្រប់មនុស្សជាច្រើនដែលខ្ញុំស្គាល់ឱ្យគេស្អប់ ឬខឹងជាមួយអ្នកនោះទេ»។

លោក ករុណា ពេជ្រ បន្តទៀតថា សូមកុំជ្រៀកជ្រែកនិយាយឌឺដង លេងសើចក្នុងន័យដើរ ចាក់គេឱ្យមកបន្ថែមជាមួយលោក ជាពិសេសរឿងរបស់លោក និងលោក សុគន្ធ ថេរ៉ាយុ ពាក់ពន្ធ័រឿងដីនៅបាត់ដឹងឱ្យ លោក រ៉ាយុ ទៅលក់ដីបាត់ដឹងថែមទិញ Lexus 600 អីនោះ ល្មមរៀបពាក្យអោយសមរម្យខ្លួនជាប្រុស កុំធ្វើចរិតដើរចាក់មនុស្សឱ្យបន្ថែមកំហឹងសារជាថ្មីហើយរឿងដីបាត់ដឹងនេះ លោក និងរ៉ាយុ បានដឹងរៀងខ្លួនថាលោកគិតយ៉ាងម៉េច សូមកុំមកជ្រៀកជ្រែករឿងនេះឱ្យសោះ …។

ជាមួយគ្នានោះ លោក ករុណា ពេជ្រ និយាយទៀតថា «ខ្ញុំសុំបញ្ជាក់ថា ដី រ៉ាយុ នោះជាឈ្មោះរបស់ខ្ញុំ អ៊ីចឹងអ្នកឯងមិនចាំបាច់មកចាក់សម្តីលេងសើចឌឺដងឱ្យរ៉ាយុលក់ដីនោះទេ ព្រោះ រ៉ាយុ អត់សិទ្ធិទេ ប៉ុន្តែខ្ញុំមានសតិល្អគ្រប់គ្រាន់មិនបានចង់បានលុយញើសឈាម រ៉ាយុ ពីមុនខ្ញុំដូចបង រ៉ាយុ ទោះពេលនេះ រ៉ាយុ គិតអីចំពោះខ្ញុំ ក៏ខ្ញុំនៅតែតាំងខ្លួនជាបងដដែលហើយក៏មិនរំលោភចង់បានលុយញើសឈាមគេ…អ្នកឯងគិតតែលក់ផ្ទះលក់ដីអ្នកឯងឱ្យដាច់ដូរ Lexus 600 ឱ្យបានមុន ករុណាពេជ្រ ឱ្យសប្បាយចិត្តទៅកុំមកដៀមដាមដុតភ្លើងខ្ញុំជាមួយ រ៉ាយុ»។

លោកថា  ករុណា ពេជ្រ ក៏សូមផ្តាំទៅ សុគន្ធ ថេរ៉ាយុ ផងដែរថា «លេងអីលេងទៅលេងជាមួយអ្នកណាខមិនអីក៏ស្រេចតែចិត្តប៉ុន្តែកុំបន្ទាបបន្ថោក ករុណា ពេជ្រ តាមសម្តីមនុស្សម្នាក់នោះនៅពេលនេះខ្ញុំនៅឱ្យតម្លៃរ៉ាយុ ដូចប្អូនខ្ញុំពីមុនដដែលហើយកុំភ័យរឿងដីបាត់ដឹងនោះ ទោះដាក់ឈ្មោះខ្ញុំក៏ករុណា មិនលេបទាំងបំពាននោះទេ នៅពេល ករុណា ពេជ្រ លក់បានដីណាដែលអាចឱ្យបានខ្ញុំទូទាត់តាមហាងឆេងឱ្យគ្រប់ជំនួន»។

បន្ថែមពីនេះ លោក ករុណា ពេជ្រ លើកឡើងថា ហួសចិត្តកាលដើរជាមួយ ករុណា ពេជ្រ ខឹង រ៉ាយុ ជំនួសករុណា ពេជ្រ ដល់ពេលបែកពី ករុណា ពេជ្រ ភ្លាមស្អែកឡើងទៅចូលខមិន គៀងគ រ៉ាយុ មកឌឺដង ករុណា ពេជ្រ វិញអីក៏ឡូយអីឡូយយ៉ាងនេះ? ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

អយ្យការអមសាលាដំបូងខេត្តសៀមរាប ធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធករណីឃាតកម្មលើអ្នកកាសែត

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រសួងអប់រំ ថាខ្លួនមិនដែលទទួលសំណើរណាមួយ ក្នុងការបញ្ចូលភាសាវៀតណាមទៅក្នុងកម្មវិធីសិក្សាផ្លូវការឡើយ

សន្តិសុខសង្គម១៣ ម៉ោង មុន

សិស្សស្រីៗ០៨នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់​ខ្លួនធ្វើ​ការ​អប់រំ ក្រោយ​បាន​ណាត់វៃ​គ្នា បង្ក​របួស​ស្នាម

ព័ត៌មានជាតិ១៤ ម៉ោង មុន

ប្រមុខការទូតកម្ពុជា ជជែកជាមួយសមភាគីវៀតណាមលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

កីឡា១៤ ម៉ោង មុន

សហព័ន្ធ​បាល់ទាត់​ស៊ី​រី​ ប្តូរ​ពណ៌​ឯកសណ្ឋាន ក្រោយ​​លោក អាសាដ​ បាន​ដួល​រំលំ

Sokha Hotels

ព័ត៌មានពេញនិយម