ព័ត៌មានជាតិ
កម្ពុជាបើកកិច្ចប្រជុំ គណៈកម្មការគ្រប់គ្រងលទ្ធផលបឋមសិក្សា អាស៊ីអាគ្នេយ៍
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បានអញ្ជើញចូលរួមជាអធិបតី បើកកិច្ចប្រជុំ “គណៈកម្មការគ្រប់គ្រងដឹកនាំរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្សបឋមសិក្សានៅតំបន់អាស៊ីអាគ្នេយ៍ (SEA-PLM) លើកទី១៤”។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងនាយកដ្ឋានជំនាញពាក់ព័ន្ធ ព្រមទាំងតំណាងប្រទេសជាសមាជិកពេញសិទ្ធិមកពី ឡាវ វៀតណាម ទីម័រខាងកើត ម៉ាឡេស៊ី ហ្វីលីពីន ភូមា ប្រទេសជាសមាជិកកិត្តិយសមកពី ប្រ៊ុយណេ ថៃ ព្រមទាំងតំណាងដៃគូអភិវឌ្ឍមកពី UNICEF Headquarters, UNICEF EPRO, UNICEF ប្រចាំកម្ពុជា, KICE, KEDI, ACER, ASEAN ROK Cooperation Fund, ASEAN Secretariat, British Council, cApStAn, DaLaSalie University, World Bank, Mission of the Republic of Korea to ASEAN សរុបចំនួន ៦៥នាក់។
ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយ លេខាធិការដ្ឋាន នៃអង្គការរដ្ឋមន្ត្រីអប់រំអាស៊ាន (SEAMEO) បានបើកកិច្ចប្រជុំ “គណៈកម្មការគ្រប់គ្រងដឹកនាំរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្សបឋមសិក្សានៅតំបន់អាស៊ីអាគ្នេយ៍ (SEA-PLM) លើកទី១៤” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសណ្ឋាគារសុខា ខេត្តសៀមរាប។
ក្នុងឱកាសពិធីបើកកិច្ចប្រជុំនេះ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសលេខាធិការដ្ឋាន SEAMEO ដែលបានរៀបចំកិច្ចប្រជុំលើកទី១៤ នៅក្នុងព្រះរាជាណាចក្រកម្ពុជានាពេលនេះ។ កម្ពុជា បានចូលរួមអនុវត្តរង្វាយតម្លៃថ្នាក់តំបន់វដ្តដំបូងនៅឆ្នាំ ២០១៩ (SEA-PLM 2019) ប្រកបដោយជោគជ័យ ព្រមទាំងបានប្រើប្រាស់លទ្ធផលដែលទទួលបានពីរង្វាយតម្លៃ SEA-PLM 2019 ជាមូលដ្ឋានក្នុងការលើកកម្ពស់គុណភាពសិក្សានៅកម្រិតមត្តេយ្យសិក្សា ការសិក្សាអំណាន និងគណិតវិទ្យាថ្នាក់ដំបូង គុណវុឌ្ឍិគ្រូបង្រៀន និងនាយកសាលារៀន ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការអប់រំ និងការអប់រំភាពជាពលរដ្ឋសាកល។
ទន្ទឹមនឹងនេះ ដើម្បីលើកកម្ពស់លទ្ធផលសិក្សារបស់សិស្សនៅកម្រិតសាលារៀនឱ្យកាន់តែប្រសើរឡើង ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងអនុវត្តការគ្រប់គ្រងតាមសាលារៀន (SBM) សាលារៀនជំនាន់ថ្មី (NGS) និងអនុវត្តស្តង់ដាសាលារៀនគំរូ ដោយផ្តោតលើ ស្តង់ដាទី១. លទ្ធផលសិក្សារបស់សិស្ស ស្តង់ដាទី២. ការបង្រៀននិងរៀន ស្តង់ដាទី៣. ការចូលរួមរបស់សហគមន៍ ស្តង់ដាទី៤. ដំណើរប្រតិបត្តិការនិងរដ្ឋបាលសាលារៀន និងស្តង់ដាទី៥. គណនេយ្យភាពរបស់សាលារៀន។ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមអនុវត្តរង្វាយតម្លៃថ្នាក់តំបន់វដ្តទី២ នៅឆ្នាំ២០២៤ (SEA-PLM 2024) តាមរយៈការចូលរួមបំប៉នសមត្ថភាពរបស់ក្រុមការងារបច្ចេកទេសថ្នាក់ជាតិ ដឹកនាំដោយនាយកដ្ឋានធានាគុណភាពអប់រំ ដែលបានអនុវត្តសាលល្បងដោយជោគជ័យ កាលពីឆ្នាំ២០២៣ កន្លងទៅនេះ។
ក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តប្រើប្រាស់លទ្ធផលដែលទទួលបានរង្វាយតម្លៃថ្នាក់តំបន់វដ្តទី២ នៅឆ្នាំ២០២៤ (SEA-PLM-2024) ជាមូលដ្ឋានក្នុងការបកស្រាយទិន្នន័យទៅជាសកម្មភាពអន្តរាគមន៍ (Translation Data into Implementation) ប្រកបដោយប្រសិទ្ធភាពក្នុងការលើកម្ពស់លទ្ធផលសិក្សារបស់សសិ្សឱ្យកាន់តែប្រសើរឡើង៕
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់