Connect with us

សេចក្ដីជូនដំណឹង

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេច ហ៊ុន ម៉ាណែត ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននៅកម្ពុជា

បានផុស

នៅ

ក្នុងនាមជាពលរដ្ឋមួយរូប អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការ បទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនដែលកើតមាននៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកឧកញ៉ា​ ឡេង ណាវ៉ាត្រា បានយល់ឃើញថា គ្រឿងញៀនបំផ្លាញសុខភាពអ្នកប្រើប្រាស់ផ្ទាល់ បំផ្លាញអនាគតបង្កឱ្យមានអំពើហិង្សា គ្រឿងញៀនបណ្ដាលឱ្យបាត់បង់សេចក្ដីសុខ គ្រឿងញៀនបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ។ ដោយហេតុថាគ្រឿងញៀនជាសារធាតុមួយដ៏អាក្រក់បែបនេះ អ្នកឧកញ៉ា​ ឡេង ណាវ៉ាត្រា ក៏បានអំពាវនាវឱ្យយុវជនត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន។

គួរឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤  សម្ដេច ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការបង្ក្រាបគ្រឿងញៀនដ៏ម៉ឺងម៉ាត់ ដោយតម្រូវឱ្យគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា ដែលស្ថិតក្រោមឱវាទ លើការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។ ក្នុងករណីរកឃើញថាមន្ត្រីទាំងនោះមានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន  ត្រូវចាត់វិធានការបញ្ចប់មុខតំណែងនិង បណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណាដែលត្រូវបានរកឃើញថា មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមាន ការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។ បន្ថែមពីនេះ សម្ដេចធិបតី បានបញ្ជាក់ថា ការអនុវត្តទណ្ឌកម្មខាងវិន័យបែបនេះ ពុំរារាំងដល់ការអនុវត្តទណ្ឌកម្មព្រហ្មទណ្ឌដោយអនុលោមតាមច្បាប់និងបទប្បញ្ញត្តិ ជាធរមានឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ គណៈកម្មាធិការគណបក្សក្រសួងមុខងារសាធារណៈ បានរួមចំណែក​យ៉ាងធំធេង អនុវត្តគោលនយោបាយគណបក្សប្រជាជនកម្ពុជា

សេដ្ឋកិច្ច២២ នាទី មុន

ចិន​ព្រមាន​ពី​លទ្ធភាព​ «សង្រ្គាម​ពាណិជ្ជកម្ម​» ជា​មួយ​សហភាព​អឺរ៉ុប​

ព័ត៌មានជាតិ៣៥ នាទី មុន

សស់ជាង ១សប្តាហ៍ទៀតប៉ុណ្ណោះ សម្រាប់ការដាក់ស្នាដៃប្រកួតពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២៤

ព័ត៌មានជាតិ៤២ នាទី មុន

បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងសុខាភិបាល ធ្វើតេស្តរហ័សស្វែងរកសារធាតុញៀន​ដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា

ព័ត៌មានជាតិ២១ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ១៩ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ២២ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ន.ប.ប.ប បំភ្លឺថា  ឃើញស្ងាត់ៗមិនមែនមិនធ្វើការទេ ហេតុដែលស្ងាត់ៗពេលស៊ើបការ ព្រោះខ្លាចបាត់តម្រុយជនល្មើស

សេដ្ឋកិច្ច២៣ ម៉ោង មុន

ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន កំពុងជួយរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែងើបឡើងបន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម