សន្តិសុខសង្គម
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ដែលកាប់ស្ត្រីម្នាក់រហូតស្លាប់នឹងកន្លែង
ផ្តើមចេញពីទំនាស់ពាក្យសម្តីនិងគ្នា បុរសជនសង្ស័យបានកាប់ស្ត្រីដែលជាអ្នករស់នៅក្បែគ្នាម្នាក់បណ្តាលឲ្យស្លាប់នៅនឹងកន្លែងយ៉ាងអណោចអធ័ម រួចគេចខ្លួន តែត្រូវកម្លាំងនគរបាលខេត្តសៀមរាប សហការគ្នាចុះស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួន។
ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោកនួន ស័ក្តិចំរើនរិទ្ធិ បានឲ្យដឹងថា នៅថ្ងៃទី២១ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ស្នងការនគរបាលខេត្តសៀមរាប បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកជីក្រែង ចុះស្រាវជ្រាវបង្រ្កាបមុខសញ្ញា ពាក់ព័ន្ធនឹងករណីឃាតកម្ម រហូតឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ មានឈ្មោះ សំ ស៊ី ហៅ ស៊ីន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ ធ្វើចំការ រស់នៅភូមិក្របៅ ឃុំសង្វេីយ ស្រុកជីក្រែង ខេត្តសៀមរាប។
![](https://www.kampucheathmey.com/wp-content/uploads/2024/02/976-1024x614.png)
គួរឱ្យដឹងថានៅថ្ងៃទី២០ ខែកុម្ភៈ វេលាម៉ោង១៨ និង ៥៥នាទី កម្លាំងអធិការស្រុកជីក្រែង បានទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានករណីបាត់មនុស្សម្នាក់ ឈ្មោះ នាវ ស្រីហ៊ុច (ជនរងគ្រោះ) ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិកើតហេតុ។ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអធិការស្រុកជីក្រែង បានចុះដល់កន្លែងកើតហេតុ ដើម្បីជួយស្វែងរករហូតជនរងគ្រោះ។ រហូតដល់វេលាម៉ោង ២១និង០០នាទី ថ្ងៃខែឆ្នាំដដែល ក៏បានប្រទះឃើញសាកសពជនរងគ្រោះ ឈ្មោះ នាវ ស្រីហ៊ុច ដេកស្លាប់នៅក្នុងចម្ការដំឡូង ខាងក្រោយផ្ទះប្រហែល ២០០ម៉ែត្រ។ ភ្លាមៗសមត្ថកិច្ច បានពិនិត្យសាកសពដោយរកឃើញថា សពមានសភាពរឹង មានស្នាមបែកក្បាល ដាច់សក់ និងមានស្នាមអាកដាច់បំពង់កដល់ឆ្អឹងក។ ឆ្លងកាត់ការកោសល្យវិច័យសមត្ថកិច្ចបានសន្និដ្ឋានថាជាករណីឃាតកម្ម ។
ក្រោយពេលកើតហេតុ និងបន្ទាប់ពីធ្វើកោសល្យវិច័យរកឃើញមានករណីឃាតកម្ម កម្លាំងនគរបាលជំនាញ បានចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត រហូតដល់កំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ សំ ស៊ី ហៅ ស៊ីន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ ធ្វើចំការ រស់នៅភូមិក្របៅ ឃុំសង្វើយ ស្រុកជីក្រែង យកមកធ្វើការសាកសួរ។
![](https://www.kampucheathmey.com/wp-content/uploads/2024/02/image-1254-1024x768.png)
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពកាប់សម្លាប់ជនរងគ្រោះខាងលើ ពិតប្រាកដមែន។ ជនសង្ស័យកាប់សម្លាប់ជនរងគ្រោះ ដោយសារកន្លងមកពួកគេធ្លាប់មានទំនាស់ពាក្យសម្តី និងគ្នា ដោយ គ្មាននរណាបានដឹងឡើយ។ ដោយហេតុតែជនសង្ស័យគុំគួនជនរងគ្រោះ ក្រោយផឹកស្រាសអស់២លីត្រ ជនសង្ស័យបានដើរទៅក្រោយផ្ទះជនរងគ្រោះ ដោយកាន់ដាវទៅជាមួយ។ ជនសង្ស័យបានឃើញជនរងគ្រោះកំពុងនៅក្នុងចម្ការដំឡូងម្នាក់ឯង ក៏ធ្វើសកម្មភាព ចូលទៅកាប់ជនរងគ្រោះ ០១កាំបិត ចំក្បាល បណ្តាលឲ្យជនរងគ្រោះដួលទៅនិងដី ហើយបន្តធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះចំកចំនួន០៣កាំបិតទៀត បណ្តាលឲ្យជនរងគ្រោះស្លាប់នៅនឹងកន្លែង ហើយក៏កាច់ដើមដំឡូងគ្របពីលើសាកសពជនរងគ្រោះ កុំឲ្យគេឃើញ ក្រោយពេលធ្វើសកម្មភាព បានគេចខ្លួនតែម្តង។
សមត្ថកិច្ចបានដកហូតវត្ថុតាងពីជនសង្ស័យរួមមាន៖ដាវដែលធ្វើសកម្មភាព កាប់ជនរងគ្រោះ ចំនួន ១ដើម។ខោប៉ារ៉ាជើងវែងស្លៀកធ្វើសកម្មភាព មានប្រឡាក់ឈាម និងអាវផ្កាក្រហមសាច់ក្រណាត់ដៃវែងពាក់ធ្វើសកម្មភាព។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចក៏បានធ្វើតេស្តទឹកនោមលើជនសង្ស័យខាងលើ ដើម្បីស្វែងរកសារធាតុញៀនជាលទ្ធផល វិជ្ជមាន ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបាសមត្ថកិច្ចជំនាញឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕
អត្ថបទ៖ជុន កុសល
![](https://www.kampucheathmey.com/wp-content/uploads/2024/02/984-1-1024x614.png)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?