Connect with us

ជីវិតកម្សាន្ដ

មិត្តម្នាក់ដាច់ចិត្តទម្លាយស្ថានភាព Ice ថា ជិវិតនាងរាល់ថ្ងៃ ដូចតួស្រីក្នុងរឿងមរណមាតា

បានផុស

នៅ

តារាស្រីហ៊ីបហ៊ប Pantipa​ បានសម្រេចចិត្តទម្លាយការពិតពីផ្នែកម្ខាងទៀតរបស់ Ice Preechaya ថា ជីវិតរបស់នាងមិនមែនក្រាលដោយស្រទាប់ផ្កាកុលាបដូចមនុស្សស្រីទូទៅនោះទេ។ នាងបាន​ជួប​នឹងព្យុះជីវិត​រាប់លែងអស់​រហូត​ដល់​ធ្លាក់​ទឹក​ចិត្តព្យាបាលច្រើនដង​​​ ដែលអាចថានាងវេទនាដូចតួស្រីក្នុងរឿងមរណមាតាបេះដាក់។

តាមរយៈការសម្ភាសន៍ក្នុងកម្មវិធីមួយរបស់ប៉ុស្ដិ៍ Mono29 ខណៈដែលពិធីករកំពុងរាយការណ៍ព័ត៌មានរបស់ Ice តារាហ៊ិបហ៊បរូបនេះនិយាយថា ខ្លួននាងផ្ទាល់ជាមិត្តនឹង Ice ហើយបានដឹងពីរឿងខ្លះៗដោយបង្ហើបថា តាមពិតទៅ ជីវិតរបស់ Ice គួរឲ្យអាណិតដូចតួស្រីក្នុងរឿងថៃអញ្ចឹង។ អ្នកអាចប្រៀបធៀបវាទៅនឹងរឿងមរណមាតា​ ព្រោះ​នាងមាន​ទំនួល​ខុស​ត្រូវ​ច្រើន​ក្នុង​គ្រួសារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើសពីនេះទៀតដែរ តារាស្រីដែលអះអាងថាជាមិត្តស្និតនឹង Ice Preechaya បាននិយាយបន្ថែមទៀតថា រួម​ទាំង​ការ​ពិត​ដែល​ Ice ធ្លាប់​ជួប​ឧបទ្ទវហេតុ​ពេល​ងងុយ​ដេក​បណ្តាល​ឲ្យរថយន្ត​ក្រឡាប់។ ដល់ថ្នាក់​ គាត់ត្រូវទទួលការវះកាត់កែច្រមុះ ភ្នែក និងមុខដែលខូចដោយសាររបួស។ ម្យ៉ាងទៀត នៅមានរឿង​ទិញ​ថ្នាំ​ស៊ី​យ៉ា​ន​ដើម្បី​កម្ចាត់សត្វ​នៅ​ខាងក្រោយ​ផ្ទះ, ម្តាយឈឺដោយសារជំងឺមហារីក ហើយ​ឪពុកត្រូវ​ចូល​បន្ទប់​វះកាត់​ភ្លាមៗ​ដោយ​សារ​គាំងបេះដូង ធ្វើឲ្យ Ice មានអារម្មណ៍ថាគាត់កំពុងធ្លាក់ចុះ​ រស់នៅគ្មានទីពឹងទំនាក់ច្បាស់លាស់ក្នុងជីវិត។

Pantipa​ បាន​លាតត្រដាង​ទៀតថា នាង​បាន​ផ្ញើ​សារ​សួរ​ពី​ជីវិត​មិត្តភ័ក្តិ​រហូត​ដល់​ដឹង​ថា ​តាមពិត Ice ​មាន​ជម្លោះ​ជាមួយ​មិត្ត​ប្រុស នាងត្រូវការក្តីស្រលាញ់ ភាពកក់ក្តៅ និងការលើកទឹកចិត្តច្រើន។ ប៉ុន្តែងាកទៅខាងណានាងសុទ្ធតែគ្មានអ្នកណាអាចពឹងអាស្រ័យបានទាំងអស់។ ម្ដងជាពីរម្ដង​ នាងត្រូវចូលពេទ្យសម្រាកព្យាបាលផ្លូវចិត្ត ខណៈពេលដែលអ្នកខ្លះបែរចោទនាងថាចង់បានចំណាប់អារម្មណ៍ហួសហេតុ។ តាមការពិតនាងអាចនឹងហួសកម្រិតមួយដែលមិនអាចរ៉ាបរ៉ងបញ្ហាទាំងនោះបានតែម្នាក់ឯងទៀត។

ក្រុមគ្រួសាររបស់ Ice

សូមរម្លឹកដែរថា កាលពីប៉ុន្មានថ្ងៃមុន​ Ice Preechaya បានបង្ហោះសារត្អូញត្អែរតាមរយៈ Instagram ផ្ទាល់ខ្លួនរបស់នាងដោយព្រលយប្រយោគថា បើថ្ងៃណាមួយបាត់នាងតើនឹងទៅជាយ៉ាងណា? ក្នុងពេលដែលនាងមានឪពុកម្ដាយចាំតែយកលុយ ហើយសូម្បី​តែ​មិត្ត​ប្រុសក៏ចាកចោល មានដូចមិនមាន។ យ៉ាងណាក៏ដោយ ក្រោយបង្ហាញសារមិនបានប៉ុន្មានផង នាងស្រាប់តែបង្ហាញនូវរូបភាពមួយសន្លឹកចូលសម្រាកពេទ្យព្យាបាលផ្លូវចិត្តម្ដងទៀត ដែលនោះបានធ្វើឲ្យអ្នកគាំទ្រជាច្រើនហាក់មានការព្រួយបារម្ភយ៉ាងខ្លាំង ពីស្ថានភាពជីវិតនាងបច្ចុប្បន្ន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ក្រោយបង្ហាញទុក្ខព្រួយមិនបានប៉ុន្មាន Ice ចូលពេទ្យព្យាបាលផ្លូវចិត្តម្ដងទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម