Connect with us

ព័ត៌មានអន្ដរជាតិ

សិង្ហបុរីចាយលុយផ្តាច់មុខលើ Taylor Swift មកប្រគំតន្ត្រីដើមខែក្រោយ ដើម្បីទាញសេដ្ឋកិច្ច

បានផុស

នៅ

យោងតាម vnexpress បានដកស្រង់នូវសម្ដីរបស់រដ្ឋាភិបាលប្រទេសសិង្ហបុរីកាលពីថ្ងៃអង្គារថា បានផ្តល់ប្រាក់ឧបត្ថម្ភផ្តាច់មុខដល់ Taylor Swift ដើម្បីសម្តែងនៅក្នុងទីក្រុង ដោយទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចុះបញ្ចូលកំពូលតារាប៉ុបឲ្យសម្តែងនៅលើកោះ ដែលជាកន្លែងតែមួយគត់របស់នាងនៅអាស៊ីអាគ្នេយ៍។

ក្រុមប្រឹក្សាទេសចរណ៍ និងក្រសួងវប្បធម៌មិនបានបង្ហាញពីចំនួនទឹកប្រាក់នៃជំនួយនេះទេ ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍មួយបានសំដៅលើអត្ថប្រយោជន៍សេដ្ឋកិច្ចដែលនាំមកដោយការប្រគំតន្ត្រីរបស់ Swift ជុំវិញពិភពលោក ដោយសារតែប្រជាប្រិយភាពរបស់នាង ហើយបាននិយាយថា ក្រសួងបានធ្វើការជាមួយអ្នកផ្សព្វផ្សាយការប្រគំតន្ត្រី AEG Presents ដើម្បីទទួលបាននាងទៅសម្តែងនៅប្រទេសសិង្ហបុរីផ្ដាច់មុខ។

ក្រុមប្រឹក្សាទេសចរណ៍ និងក្រសួងវប្បធម៌បាននិយាយថា “វាទំនងជានឹងបង្កើតអត្ថប្រយោជន៍យ៉ាងសំខាន់ដល់សេដ្ឋកិច្ចសិង្ហបុរី ជាពិសេសចំពោះសកម្មភាពទេសចរណ៍ដូចជា បដិសណ្ឋារកិច្ច ការលក់រាយ ការធ្វើដំណើរ និងការទទួលទានអាហារ ដូចដែលបានកើតឡើងនៅក្នុងទីក្រុងផ្សេងទៀតដែល Taylor Swift បានធ្វើ” ។

ស្របពេលជាមួយគ្នានោះថែមទៀត ប្រទេសសិង្ហបុរីបានឃើញការប្រគំតន្ត្រីមានការរីកចម្រើនខ្លាំងក្លា ចាប់តាំងពីការរិតត្បិតនៃជំងឺរាតត្បាតត្រូវបានបញ្ចប់ ដោយមានឈ្មោះតារាល្បីៗជាច្រើនដូចជា Blackpink, Coldplay និង Ed Sheeran កំពុងក្លាយជាបុគ្គលទាក់ទាញខ្លាំងមិនធម្មតាសម្រាប់អ្នកគាំទ្រពួកគេ។

ដោយឡែក លោកនាយករដ្ឋមន្រី្តថៃ សេដ្ឋា ថាវីស៊ីន បានប្រាប់វេទិកាធុរកិច្ចកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា សិង្ហបុរីហ៊ានចំណាយប្រាក់លើ Taylor Swift ១០០លានបាត (២.៧៧ លានដុល្លារ) ក្នុងមួយកម្មវិធី ក្នុងលក្ខខណ្ឌថា​សិល្បករស្រីសម្តែងតែមួយកន្លែងក្នុងប្រទេសអាស៊ានប៉ុណ្ណោះ។

ទោះយ៉ាងណាក៏ដោយ រដ្ឋាភិបាលសិង្ហបុរីមិនបានធ្វើអត្ថាធិប្បាយលើឃ្លាផ្តាច់មុខនេះទេ ទោះបីជា AEG បាននិយាយថា ការឈប់ប្រគំតន្ត្រីតែមួយគត់របស់ Swift នៅអាស៊ីអាគ្នេយ៍នឹងស្ថិតនៅលើប្រទេសកោះ ដោយសំបុត្រ VIP នឹងមានតម្លៃ ១,២២៨ ដុល្លារសិង្ហបុរី (៩១៣.៥៥ ដុល្លារ)។ ប៉ុន្តែនៅក្នុងទ្វីបអាស៊ី នាងក៏បានសម្តែងនៅទីក្រុងតូក្យូផងដែរកាលពីដើមខែកុម្ភៈ។

សូមជម្រាបជូនថា ការប្រគំតន្ត្រីនៅប្រទេសសិង្ហបុរីរបស់នាង នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០២ ដល់ថ្ងៃទី ០៩ខែមីនា ឆ្នាំ ២០២៤​ ហើយសំបុត្រជាង ៣០០,០០០ត្រូវបានលក់ទៅឲ្យអ្នកគាំទ្រ ដែលបានតម្រង់ជួរពេញមួយយប់ក្នុងអាកាសធាតុក្តៅត្រូពិចមួយនេះ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖លោកសេដ្ឋា ប្រាប់ថា សិង្ហបុរីឆ្លាត ដែលមិនឲ្យ Taylor Swift មកប្រគំតន្ត្រីក្នុងប្រទេសថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១ ម៉ោង មុន

អ្នក​​បើក​រថយន្ត​បុក​ស្លាប់៣នាក់​ឪពុក​កូន​នៅផ្លូវ៦០ម៉ែត្រ ត្រូវ​តំណាង​អយ្យការ​ចោទ​ប្រកាន់​ពី​បទ​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​អ្នក​ដទៃ​ស្លាប់ និងរបួស

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

រកឃើញភាពមិនប្រក្រតីក្នុងការដំណើរការក្ដីរបស់តុលាការចំនួន៣៣ករណី

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

កីឡា៥ ម៉ោង មុន

ថៃ​គ្រោងអញ្ជើញ​វៀតណាម​ចូល​រួមប្រកួត​ពាន King’s Cup 2025

ចរាចរណ៍១៣ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍១៣ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ១០ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍១៥ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានជាតិ៦ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម